Part:2អនាគតធ្វើប្រពន្ធបងណា

39 2 0
                                        

Morning 5:30🌞🌥️
ពន្លឺព្រះអាទិត្យបានជះចូលតាមបង្អួចបង្ហាញអោយឃើញកុមារ៉ាជុងគុកដែលទើបតែងើបពីគេង។ គេងើបលឿនជាងរាល់ដងដោយសារតែថ្ងៃនេះគេប្រញាប់ទៅរៀននឹងប្រញាប់ចេញមកវិញអោយលឿនតាមតែអាចធ្វើបាន(គេប្រញាប់ជួបកុមារ៉ាថេយ៉ុង)🌚🤏🏻
Skip*
អ្នកបម្រើក្នុងវិមានទាំងអស់កំពុងតែប្រញាប់ដៃប្រញាប់ជើងធ្វើការងាររបស់ពួកតាំងតែពីម៉ោង4:00ព្រឹកមកម្លេះ
តឹបៗៗៗៗៗ
សម្រឹបជើងបានបន្លឺឡើងមកពីខាងលើចុះតាមកាំជណ្ដើររហូតមកដល់ខាងក្រោមបង្ហាញអោយឃើញលោកចននឹងភរិយាដែលកំពុងបណ្ដើរគ្នាចុះមកកាន់តុអាហារ។
<សូមគោរពម្ចាស់ប្រុសនឹងម្ចាស់ស្រី>អ្នកបម្រើទាំងអស់ឈរតម្រៀបជួរគ្នាឧនគោរពទៅកាន់លោកម្ចាស់នឹងលោកស្រីរបស់ពួកគេ។
<ត្រូវធ្វើការងាររាងខ្លួនចុះ ចាំម្ចាស់តូចឯងចុះមកចាំដួសបាយ ម៉ែដោះទៅដាស់អ្នកប្រុសតូចមក>លោកចនបានអោយអ្នកបម្រើបំបែកគ្នានឹងបង្គប់អផយម៉ែដោះទៅហៅកូនប្រុសរបស់គាត់
<ចា៎ស ម្ចាស់ប្រុស>នេះជាម៉ែដោះសុីនគាត់ជាអ្នកមើលថែរាងក្រាស់តាំងតែពីតូចរហូតមកអីឡូវ ជុងគុកគោរពស្រលាញ់គាត់ដូចជាម្ដាយទីពីរអញ្ជឹង.រៀបនឹងដើរឡើងទៅហើយសំលេងមួយក៏បន្លឺកាត់
<មិនបាច់ទេម៉ែសុីន ខ្ញុំចុះមកហើយ>ជុងគុកដើរចុះមកជាមួយនឹងសម្លៀកបំពាក់ជាសិស្សរបស់ខ្លួនព្រមជាមួយទឹកមុខមាំជាទម្លាប់របស់គេទៅហើយ.
<កូនប្រុសម៉ាក់ថ្ងៃនេះ ភ្ញាក់លឿនដោយមិនចាំបាច់នរណាទៅដាស់តែម្ដងហើយណ៎ មានកម្លាំងអីជម្រុញចិត្តមែនទេ?>អ្នកស្រីចននិយាយទាំងសើចតិចៗ ពីមុនគេមិនដែលភ្ញាក់ម៉ោងនេះទេលុះត្រាតែមានអ្នកទៅដាស់ទើបគេភ្ញាក់ ចុះថ្ងៃនេះអ្វីធ្វើអោយកូនគាត់មកងើបអីទាំងប្រលឹមបែបនេះនោះ?(អីទៅណ៎...អ្នកអានជួយប្រាប់ម៉ាក់ក្មេកខ្ញុំផង🫢)
<ខ្ញុំគ្រាន់តែចង់ទៅរៀនអោយលឿនប៉ុណ្ណោះ ហើយអ្នកម៉ាក់កុំភ្លេចអ្វីដែលអ្នកម៉ាក់និយាយយប់មិញណា!>ក្មេងប្រុសវ័យ15ឆ្នាំម្នាក់នេះនិយាយធ្វើអោយអ្នកម៉ាក់របស់គេកំពុងតែនឹកគិតហើយថាយប់មិញគាត់បាននិយាយអ្វីខ្លះ?
<ម៉ាក់បាននិយាយអ្វីយប់មិញនេះ?>គាត់ធ្វើមុខឆ្ងល់ចេញពីចិត្តតែម្ដង
<ម៉ាក់......ក្រែងម៉ាក់ថាជូនខ្ញុំទៅលេងថេយ៉ុងនោះអី>កុមារ៉ាជុងគុកធ្វើមុខក្រញ៉ូវនឹងស្រែកឡើងភ្លាមៗក្រោយស្ដាប់នៅសំណួររបស់អ្នកម៉ាក់គេ។យប់មិញនិយាយច្បាស់ចែសដល់អីឡូវមកសួរគេវិញបែបនេះ?
<ថ្ងៃនេះម៉ាក់នឹងប៉ារបស់កូនរវល់មិនអាចជូនទៅបានទេ បើកូនចង់ទៅលេងប្អូនអាចទៅជាមួយជំនិតប៉ាកូនបាន>លោកស្រីចន
<ក៏បានដែរ!ខ្ញុំមិនញាំបាយទេព្រឹកនេះ សុំលាលោកប៉ាអ្នកម៉ាក់សិនហើយ ជុបៗ>និយាយចប់គេក៏រត់ចេញទៅដោយថើបលាអ្នកទាំងពីរផងដែរ ធ្វើអោយអ្នកទាំងពីរក្រវីក្បាលតែម្ដង
Skipppppppp
University of Rome(ខ្ញុំប្រឌិតឡើងមកទេណា) ជាសាលារៀនដ៏ល្បីក្នុងប្រទេសអុីតាលីដែលមានតែកូនអ្នកមានអំណាចនឹងមានលុយប៉ុណ្ណោះដែលមកសិក្សារនៅទីនេះ
នៅក្នុងថ្នាក់ទី5A(ថ្នាក់សិស្សពូកែ)
< ហា...ឈីស>ងាកមើលអ្នកដែលត្រូវគេរំលឹកឈ្មោះឯណេះវិញគឺថាកណ្ដាសអត់ឈប់តែម្ដង
<ថេយ៉ុងហា៎ឯង កើតអីមែនទេយើងឃើញឯងកណ្ដាសមួយព្រឹកហើយ>Antonyជាមិត្តរបស់ថេយ៉ុង រត់មកសួរភ្លាមៗក្រោយឃើញថេយ៉ុងកណ្ដាសមិនឈប់បែបនេះ
<គ្នាអត់ដឹងអីនោះទេ អង្គុយសុខៗកណ្ដាសតែម្ដង>ថេយ៉ុងនិយាយទាំងញីច្រមុះតិចៗព្រោះចេះតែរមាស់
<បើឯងអត់កើតអី ចឹងមានតែគេនិយាយដើមឯង!!>គេភ្ញាក់ផ្អើលខ្លាំងណាស់មិននឹកស្មានថាមនុស្សដូចថេយ៉ុងមានដើមអោយនិយាយសោះ(មិត្តគេល្អ ចឹងគ្នាវាមិននឹកស្មានថាមានដើមអោយគេនិយាយទៀត)☹️

You've reached the end of published parts.

⏰ Last updated: Jul 11 ⏰

Add this story to your Library to get notified about new parts!

MY SEBASTIAN/NICOLASWhere stories live. Discover now