«មករកប្រពន្ធកូន» សម្ដីសោះកក្រោះស្ដាប់ទៅគ្មានជាតិជូវអីសោះ រាងក្រាស់ហុីសុឹងនាយនិយាយទាំងសម្លឹងមេីលជេគលេីក្រោមហាក់ហួងហែងពេលដែរឃេីញជេគស្លៀកពាក់បែបនេះ
«គ្មានប្រពន្ធកូនរបស់លោកនៅទីនេះទេ ចេញទៅវិញទៅ!» ជេគគ្រាន់តែលឺបែបនេះភ្លាមក៏បាននិយាយឡេីងទាំងសម្លក់មុខរាងក្រាស់ហុីសុឹងសឹងតែជ្រុះគ្រាប់ភ្នែកទៅហេីយ
«ទៅលេីជាមួយយេីង» រាងក្រាស់ហុីសុឹងដេីរមកជិតរាងតូចជេគចាប់ទាញដៃរបស់ជេគដេីរចូលទៅខាងក្នុងបន្ទប់វិញតែពីរនាក់
«អាឆ្គួត!លោកអែងឆ្គួតមកពីណាហា៎? ចេញពីបន្ទប់ខ្ញុំទៅ!» គ្រាន់តែមកដល់បន្ទប់ភ្លាមរាងតូចជេគប្រលះដៃពីហុីសុឹងមុននឹងស្រែកជេររាងក្រាស់ហុីសុឹងទាំងលេីកដៃចង្អុលទៅទ្វាបន្ទប់របស់ខ្លួនអែង
«...» រាងក្រាស់ហុីសុឹងមិនមាត់តែនាយបែបជាដាក់គូថអង្គុយលេីពូកទន់ៗរបស់ជេគធ្វេីមិនដឹងថែមទាំងដោះក្រវ៉ាត់កររបស់ខ្លួនអែងចេញទៀត
«លោកមានលឺខ្ញុំនិយាយទេហា៎? ឬលោកអែងថ្លង់ហេីយ?» រាងតូចជេគកាន់តែខឹងលេីសដេីមនៅពេលអ្នកម្ខាងទៀតមិនអេីរពេីរជាមួយនឹងសម្ដីរបស់ខ្លួនបែបនេះ ប្រុសម្នាក់នេះចូលចិត្តធ្វេីអោយគេខឹងណាស់
«អែងនិយាយអី? ខ្ញុំស្ដាប់មិនបានទេ» រាងក្រាស់ហុីសុឹងនាយក៏រាងហួសចិត្តបន្ដិចដែរនៅសុខៗមកស្រែកជេរខ្លួនហេីយពេកដែរនាយមិនតបតបែបជាខឹងទៅវិញ
«ចេញពីបន្ទប់ខ្ញុំឥឡូវនេះភ្លាមទៅ!»
«ខ្ញុំមិនចង់ចេញ» រាងក្រាស់ហុីសុឹងបានចិត្តពេកដែរឃេីញអ្នកម្ខាងទៀតហាក់ខឹងនឹងខ្លួនជាខ្លាំងទេីបហុីសុឹងនាយក៏កាន់តែបន្ថែមអោយកាន់តែខឹងលេីសដេីម
«ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងមិចជានឹងលោកអែងទេ មុខក្រាស់!» ទោះខឹងយ៉ាងណាក៏និយាយមិនឈ្នះគេដែរអញ្ចឹងហេីយមានតែស្ងាត់សិនចាំគេតមកទៀតចាំយេីងតទៅវិញ
«ខ្ញុំមកនិយាយសាច់ការជាមួយអែង» រាងក្រាស់ហុីសុឹតនិយាយសម្លឹងមុខរបស់ជេគមិនដាក់ភ្នែកនាយមកនិយាយសាច់ការតែមកដល់ទាំងឪទាំងកូននាំនាយឈ្នះតែម្ដង
«មានអីក៏ឆាប់និយាយមក នឹងអាលលោកបានត្រឡប់ទៅវិញ» ជេគសម្លក់មុខរបស់ហុីសុឹងមិនដាក់ភ្នែកគេស្អប់ណាស់ពេកដែរហុីសុឹងនាយមកសម្លឹងមេីលខ្លួនបែបនេះ គេមិនចូលចិត្តក្រខ្សែភ្នែករបស់ហុីសុឹងទេ
«រឿងការងារសិល្បៈរបស់អែង! ដាក់ពាក្យសុំឈប់ហេីយនៅផ្ទះមិនបាច់ធ្វេីការអីទាំងអស់» ហុីសុឹងនាយក៏ចាប់ផ្ដេីមនិយាយដល់ការងារសិល្បៈរបស់ជេគធ្វេីអោយអ្នកដែរឈរចាំស្ដាប់នោះឡេីងចងចិញ្ចេីមជាប់គ្នា
«ខ្ញុំមិនឈប់! លោកជាស្អីទៅ? ទេីបមកអោយខ្ញុំឈប់បែបនេះ? ការងារខ្ញុំខំប្រឹងតស៊ូមករាប់ឆ្នាំហេីយ មិនអាចចេះតែឈប់ងាយៗតាមលោកចង់បាននោះទេ!» រាងតូចជេគច្រលោតឡេីងមុននឹងនិយាយខ្លាំងៗដាក់ហុីសុឹង ប្រុសម្នាក់នេះជាស្អីទៅ? ទេីបបានជាមកអោយគេឈប់ការងារដែរខ្លួនអែងស្រឡាញ់បែបនេះ?មនុស្សដូចជេគនេះហេ៎ គេមិនឈប់ងាយៗទេការងារគេស្រឡាញ់រាប់ឆ្នាំ ហេីយទម្រាំតែដេីរមកដល់ចំណុចនេះមិនងាយនោះទេ
«មានមេីលសភាពខ្លួនអែងពេលនេះទេ? មេីលពោះអែងទៅ ប៉ោងប៉ុណ្ណាហេីយ? ចង់ទៅធ្វេីទាំងបែបនេះហេ៎?» រាងក្រាស់ហុីសុឹងនាយចងចិញ្ចើមឡេីង មិចក៏ក្មេងម្នាក់នេះពិបាកនិយាយគ្នាម្ល៉េះ?
«មកពីកូនលោកអែងនឹង!» ជេគស្រែកឡេីងចង់បែកបន្ទប់ចេញជាពីរ ហុីសុឹងលឺហេីយនាយហួសចិត្តនឹងពាក្យសម្ដីរបស់ជេគ ចង់សេីចបន្ដិចអីបន្ដិច ពេលដែរលឺនិយាយបែបនេះ
«សម្រេចថាការងារនឹងឈប់ទេ? ចំណែករឿងរៀបការវិញ យេីងនឹងធ្វេីឆាប់ៗនេះ ហេីយយេីងនឹងចេញព័ត៍មានស្ដារមុខមាត់របស់អែងមកវិញ»
«ខ្ញុំមិនឈប់ទេ! ហេីយមិចក៏ដាក់រៀបការលឿនបែបនេះ? មិចក៏លោកមិនសួរចិត្តរបស់ខ្ញុំសិន?»
«ចង់អោយពោះប៉ោងធំទេីបអាចរៀបការបានហេ៎? មិនចាំបាច់ភ័យទេ យេីងនឹងទៅនិយាយជាមួយគ្រួសាររបស់អែង ហេីយអែងដូចគ្នារៀបចំអីវ៉ាន់ទៅថ្ងៃស្អែកយេីងមកទទួលអោយទៅរស់នៅជាមួយយេីងហេីយ» រាងក្រាស់ហុីសុឹងនាយនិយាយប៉ុណ្ណឹងក៏បានងេីបឈរបម្រុងនឹងដេីរចេញទៅខាងក្រៅតែក៏ឈប់វិញពេកដែរបានលឺជេគនិយាយ
«ចុះបេីខ្ញុំមិនទៅ?»
«យ៉ាងណាក៏ត្រូវតែទៅ! អែងគ្មានជម្រេីទេ មេីលថែកូនយេីងអោយបានល្អទៅ ល្ងាចបន្ដិចយេីងនឹងចេញព័ត៍មានស្ដារមុខមាត់មកវិញ » និយាយតែប៉ុណ្ណឹងហុីសុឹងនាយក៏បានបេីកទ្វារដេីរចាកចេញទៅបាត់ទុកអោយជេគនៅឈរចងចិញ្ចេីមម្នាក់អែង មិនទាន់និយាយគ្នាអោយបានស្រួលបួលផងនាយក៏ចេញទៅបាត់ រកតែជេគនិយាយអីបន្ដទៀតមិនទាន់
លឿនៗ🤣
TO BE CONTINUED 🦖
YOU ARE READING
MODEL AND CEO/HEEJAKE
Romance< ថ្មីៗនេះយេីងបានឃេីញនៅរឿងដ៏ល្បីមួយពីរឿងរបស់តារា model ដ៏ស្រស់ស្អាតមួយរូបគឺ លោក sim jaehyun (jake) ដែរជាកូនកាត់ italy-korean បានណាត់ជួបជាមួយនឹង ceo ដ៏ល្បីល្បាយមានជំនួញក្រៅប្រទេសគឺ លោក lee heeseung (lee evan).... Start : 10/9/24 End :...... credit :...
ភាគទី9 មករកប្រពន្ធកូន!
Start from the beginning
