មិនអីទេសិស្សច្បងមិនរំខានច្រើនឡើយខ្ញុំមិនអីទេគ្រាន់តែពេលនោះខ្លាចឈាមបន្តិចទៅធ្វើឱ្យសន្លប់ទៅ>ខ្ញុំនិយាយបដិសេធនិងសំណើរបស់គេព្រោះមិនចង់រំខាន
ហេតុអីក៏មិនបាន?>គេសួរព្រោះចង់ដឹងចម្លើយដែលខ្ញុំបដិសេធគេ
ព្រោះខ្ញុំជាប់មានណាត់ហើយ>
ណាត់ជាមួយអ្នកណាដែរ?>សុងហ៊ូន
Episode:4
វាជារឿងសម្ងាត់ទេសិស្សច្បងកុំចង់ដឹងអី!>ខ្ញុំនិយាយ
ហេតុអីបានជាមិនបាន?>គេសួរខ្ញុំទាំងកែវភ្នែកសម្លឹងមើលមកខ្ញុំយ៉ាងគួរឲ្យទាក់ទាញ
ចុះហេតុអី្វបានជាសិស្សច្បងចង់ដឹងរឿងនេះដែរ?>ខ្ញុំសួរគេវិញព្រោះមិនចង់ជួបនឹងក្រសែភ្នែកដែលមើលមកនោះ
បើអញ្ចឹងមិនអីទេ!សម្រាកសិនចុះចាំខ្ញុំតេទៅរកមិត្តរបស់ឯង>មើលទៅគេដូចជាបន្លប់និងសំណួររបស់ខ្ញុំ
តើចង់ញ៉ាំទឹកដែរទេ?>សុងហ៊ូន
មិនអីទេចាំខ្ញុំទៅយកខ្លួនឯងបាន!>ខ្ញុំនិយាយរួចប្រុងហ្នឹងចុះពីលើគ្រែពេទ្យ
នេះទឹក>គេទប់ខ្លួនខ្ញុំមិនឲ្យចុះរួចក៏ហុចទឹកមកឱ្យ
អរគុណ!!!>ខ្ញុំអរគុណគេរួចក៏យកទឹកមកផឹកផ្សើមបំពង់កបន្តិចព្រោះមិនដឹងថាគេងយូរប៉ុណ្ណេះហើយទេ។
តើសិស្សច្បងមិនរវល់ទេមែនទេ?>ខ្ញុំសួរគេបន្លប់ភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់។
មិនអីទេកិច្ចការខ្ញុំធ្វើរួចហើយ>គេនិយាយព្រមទាំងញញឹមយ៉ាងស្រស់ស្អាតមកកាន់ខ្ញុំ(មើលទៅស្នាមញញឹមនោះពិតជាទន់ភ្លន់)
ពេលនេះខ្ញុំមិនអីទេសិស្សច្បងអាចទៅវិញបានអរគុណសម្រាប់ការជួយយកអាសាររបស់សិស្សច្បងខ្ញុំនឹងសងគុណវិញនៅពេលក្រោយ>ប៉ុន្តែគេស្រាប់តែសើចនៅពេលដែលឮបែបនេះ។
តើមានបញ្ហាអីមែនទេសិស្សច្បង?>ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេព្រោះគាត់ចេះតែសើចមិនឈប់ក៏សួរទាំងមិនសូវសម
តើខ្ញុំជំពាក់កម្មអីឯងខ្លះតាំងពីជាតិមុន?ព្រោះមើលទៅដូចជាមានរឿងជាមួយឯងហើយខ្ញុំជួបឯងរហូតមួយរយៈនេះ>គេនិយាយដំបូងធ្វើឱ្យខ្ញុំមិនសូវយល់ប៉ុន្តែដល់ពេលគិតយូរៗទៅដូចជាប្រហែលដែរព្រោះមើលទៅមួយរយៈនេះខ្ញុំជួបតែគេរហូត ទៅណាក៏ជួបមិនដឹងថាជានិស្ស័យឬក៏កម្មទេ
អញ្ចឹងតើពេលនេះខ្ញុំអាចទៅកន្លែងស្នាក់នៅវិញបានឬនៅ?>ឃើញគេចេះតែសើចបែបនេះខ្ញុំក៏និយាយកាត់
តែឯងបានធូរហើយឬនៅ?>គេបញ្ឈប់ការសើចរួចក៏សួរមកកាន់ខ្ញុំ
ខ្ញុំមិនអីទេគឺបានធូរខ្លះហើយ>
បើអញ្ចឹងមែនល្អហើយតោះចាំខ្ញុំជូនឯងទៅកន្លែងស្នាក់នៅវិញ>គេនិយាយរួចបម្រុងគ្រាខ្ញុំឲ្យងើបឈរឡើងប៉ុន្តែខ្ញុំក៏បដិសេធព្រោះខ្ញុំអាចងើបឈរបាន។
មិនអីទេសិស្សច្បងខ្ញុំអាចធ្វើវាបាន>ខ្ញុំនិយាយកុំឱ្យគេជួយគ្នាព្រោះខ្លាចពិបាកដល់គេ
ពួកយើងបានបណ្ដើរគ្នាទៅដល់កន្លែងស្នាក់នៅរបស់ខ្ញុំរួចក៏លាគ្នាទៅរៀងៗខ្លួន។
លុះវេលាព្រឹកព្រលឹមក៏បានមកដល់ខ្ញុំបានរៀបចំខ្លួនយ៉ាងសំដៅទៅរកសួនមួយកន្លែងដែលមានមនុស្សជាច្រើនអង្គុយលេងនៅទីនោះថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំមានណាត់ជាមួយមនុស្សម្នាក់ហើយមនុស្សម្នាក់នោះគឺ
ជុងវ៉ុន!!!!!>សំឡេងស្រីស្រែកហៅរបស់មនុស្សស្រីម្នាក់បានបន្លឺឡើងនៅជើងម៉ាមួយកន្លែង
នាងស្លៀករ៉ូបស ប៉ាក់ទៅដោយផ្កា សក់វែងចង់ត្រឹមចង្កេះចងទម្លាក់មើលទៅវាពិតជាសមនឹងនាងហើយក៏មើលទៅស្រស់ស្អាតដូចគ្នា
នាងគឺហាជាមិត្តស្រីរបស់ខ្ញុំដែលពួកយើងទាក់ទងគ្នាអស់រយៈពេល 2 ឆ្នាំមកហើយតាំងពីពេលនៅវិទ្យាល័យឯណោះប៉ុន្តែដោយសារតែត្រូវឃ្លាតឆ្ងាយមួយរយៈព្រោះនាងត្រូវឡើងមករៀនក្រោយខ្ញុំ
ចាំបងយូរហើយមែនទេ?ម៉ូនីកា>ត្រូវហើយម៉ូនីកាជាឈ្មោះមិត្តស្រីរបស់ខ្ញុំ។ខ្ញុំនិយាយផ្អែមល្ហែមទៅកាន់នាងព្រោះវាជាទម្លាប់ដែលខ្ញុំតែងតែនិយាយជាមួយនាងបែបនេះ
មិនយូរទេអូនទើបតែមកដល់អម្បាញ់មិញដែរ>និយាយទាំងភ្ជាប់ស្នាមញញឹមដ៏ស្រស់ស្អាត
ពួកយើងបានស្គាល់គ្នាតាំងពីនៅវិទ្យាល័យពេលនោះនាងគឺជាមនុស្សស្រីម្នាក់ដែលមានអត្តចរិតល្អ ឆ្លាតនិងចេះបត់បែនទៅតាមស្ថានការណ៍ដូច្នេះហើយទើបវាជាមូលហេតុដែលធ្វើឲ្យខ្ញុំស្រឡាញ់នាងដាក់ចិត្តមិនរួចហើយពេលនោះខ្ញុំបានសុំស្រឡាញ់នាងអស់ជាច្រើនដងទើបនាងយល់ព្រម ហើយនៅពេលដែលខ្ញុំឡើងមករៀននៅសេអ៊ូលនាងក៏មករៀនដំណើរនឹងខ្ញុំប៉ុន្តែនាងរៀននៅផ្នែកផ្សេងហើយសាលាផ្សេងដូចគ្នាដូច្នេះធ្វើពួកយើងមិនសូវបានជួបគ្នា
តើអូនចង់ញ៉ាំអីថ្ងៃនេះ?>ពួកយើងបណ្ដើរគ្នាទៅរកកន្លែងញ៉ាំអី
បើអញ្ចឹងយើងទៅរកហាងនំបុ័ងទៅអូនចង់ញ៉ាំវាជាមួយនឹងទឹកដោះគោ>នាងនិយាយរួចក៏ចង្អុលទៅកាន់ហាងកាហ្វេមួយកន្លែងដែលកំពុងបើកមើលទៅកន្លែងនោះដូចជាសមរម្យដែលពួកយើងក៏ដាក់ចូលទៅ។
10 នាទីក្រោយមកអាហារពេលព្រឹករបស់ពួកយើងក៏បានមកដល់
ពួកយើងក៏ជជែកគ្នាបានដើរញ៉ាំអាហារពេលព្រឹកមិនដើរយ៉ាងសប្បាយរីករាយព្រោះថ្ងៃនេះគឺជាថ្ងៃដែលឈប់សម្រាក។ដូច្នេះពួកយើងអាចមានពេលច្រើនដើម្បីនៅជាមួយគ្នា។
+ក្រឡេកមកមើលនៅម៉ាតមួយកន្លែង
ស៊ូនូនិយាយ:
នៅម្នាក់ឯងពិតជាល្អខ្លាំងណាស់ !>ខ្ញុំនិយាយរួចក៏បន្តដើរទៅរកម៉ាតមួយកន្លែងពេលនោះខ្ញុំស្រាប់តែចាប់អារម្មណ៍ថាស្ករគ្រាប់រសជាតិទំពាំងបាយជូរបានត្រឡប់មកវិញហើយ។ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះមិនងាយនឹងម៉ាតគេយកមកលក់ឡើយហើយមួយវិញទៀតវានៅសល់តែមួយដើមប៉ុណ្ណោះ។ខ្ញុំក៏លូកយកវាទាំងសប្បាយចិត្ត។
អេលោក!!ស្ករគ្រាប់នេះជារបស់ខ្ញុំព្រោះខ្ញុំឃើញមុនណា។ >ពេលដែលខ្ញុំទម្រុងនឹងយកវាឡើងក៏ស្រាប់តែមានដៃមួយចាប់យកមុនខ្ញុំទៅទៀត
ពេលខ្ញុំនេះទៅក៏ឃើញបុរសម្នាក់ពាក់ឯកសណ្ឋានសិស្សសកលវិទ្យាល័យ។ (ចង់ដណ្ដើមស្គាល់គ្រាប់ជាមួយយើងហេ ហឹសទៅមិនរួចទេអាក្អូន)
ប៉ុន្តែខ្ញុំជាអ្នកយកបានមុនយ៉ាងម៉េច!!!>ចុមឈ្លើយដវ៉ៃមួយស្មើហី
ប៉ុន្តែខ្ញុំឃើញមុន!ឯងគ្មានសិទ្ធិយកទេព្រោះខ្ញុំជាអ្នកឃើញមុន>ខ្ញុំប្រកែកជាមួយគេព្រោះស្ករគ្រាប់នេះខ្ញុំជាអ្នកឃើញមុនដូច្នេះខ្ញុំត្រូវតែបានណាមួយវាមានតែមួយទេ
ខ្ញុំចាប់បានមុនម៉េច!>ឈ្លើយច*យម៉ាយអត់មិនបានវ៉ៃឥឡូវ
ចង់ម៉េចឥឡូវ?>
ម៉េចក៏បានស្រេចតែខ្ញុំ!!ឱ្យស្ករគ្រាប់មកនេះ>ខ្ញុំទាញស្គរគ្រាប់ពីដៃគេប៉ុន្តែដៃនោះហាក់ដូចជារឹងមាំខ្លាំងមែនទែន ទាញខ្ញុំសឹងតែរបូតដល់ដី
ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺ...
អ្នកលក់យកគ្រាប់ឡើងមួយថង់ធំដាក់នៅខាងមុខពួកយើង!!!
នាទីគាំង!!!
ខ្លួនធំៗអស់ហើយអត់ចេះមើលក្មេងៗសោះ!នៅដណ្ដើមធ្វើមើលតែកូនក្មេង>គាត់និយាយបែបកំហគបណ្ដើរហួសចិត្តបណ្ដើរដែរពួកខ្ញុំជាវ័យជំទង់មកដណ្ដើមគ្នារឿងស្ករគ្រាប់មួយដើម
ក្រោយពេលគិតលុយរួចហើយពួកយើងក៏ដើរចេញទាំងស្គាល់គ្រាប់មួយដើមជាប់ដៃប៉ុន្តែកុំមើលមុខ
ម្នាក់ៗដូចត្រូវគេវាយធ្លាក់ទឹកអញ្ចឹង
មកពីឯងហ្នឹងទៅធ្វើឲ្យខ្ញុំត្រូវអាម៉ាស់មុខចំពោះគេឯងបែបនេះ!!>មកដល់ក្រៅខ្ញុំក៏ជេរគេបន្តសូម្បីតែមនុស្សមិនដែលស្គាល់គ្នាក៏ឈ្លោះជាមួយដែលខ្ញុំ (អត់ខ្វល់សំខាន់ចង់ឈ្លោះ)
ចុះបើឱ្យខ្ញុំតាំងពីដំបូងទៅមានតាអាម៉ាស់អី មនុស្សមិនដែលស្គាល់គ្នាផងអីក៏រករឿងម្ល៉េះ>ស៊កសៀតសម្បើមណាស់ណ៎កុំឱ្យជួបលើកក្រោយទៀតបុណ្យអត់ជាតិក៏មិនចង់ជួបដែលលោក មនុស្សម៉ាកនេះនោះ!!!
ក្រឡេកមុខមើលគូស្នេហ៍មួយគូដែលកំពុងតែផ្អែមល្ហែមនៅក្នុងហាងនំបុ័ងមួយកន្លែងក្នុងទីក្រុងសេអ៊ូលនាពេលព្រឹក
ពេលញ៉ាំរួចអូនចង់ទៅណាបន្តទៀត?>ខ្ញុំសួរទៅកាន់
បើអញ្ចឹងយើងទៅលេងនៅសួនកម្សាន្តទៅម៉េចដែរ?>នារីជាសង្សារនិយាយ
នៅឯសួនកម្សាន្តមួយកន្លែង គូស្នេហ៍មួយគូកំពុងតែប្រសងគ្នានៅជិតប្រភពទឹកមួយកន្លែងមានដើមឈើដុះជុំវិញជាទីរមណីដល់អ្នកទស្សនានៅខាងឆ្វេងដៃមានសួនកម្សាន្តជាច្រើនសម្រាប់់កំសាន្តចំណែកឯនៅខាងស្ដាំដៃមានកន្លែងលក់របស់ញ៉ាំបន្តិចបន្តួចចំណែកឯកន្លែងដែលគូស្នេហ៍មួយគូនេះនៅគេជាប្រភពទឹកដែលពន្ធ័ទៅដោយដើមឈើគួរឱ្យគយគន់
មានគូស្នេហ៍ដទៃទៀតកំពុងតែសងគ្នានៅមាត់ទឹកដូចជាអ្នកទាំងពីរផងដែរមើលទៅពិតជាស្រស់ស្អាត
គូស្នេហ៍ទាំងពីរនាក់ក៏អង្គុយនៅកៀកនៅមាត់ទឹក
ពេលនៅក្បែរបងអូនមនអារម្មណ៍ថាមានក្តីសុខនិងមានផាសុខភាពណាស់>ម៉ូនីកានិយាយបណ្តើរក្បាលរបស់នាងយកស្មារបស់ខ្ញុំមកធ្វើជាខ្នងបង្អែក
បើអញ្ចឹងនៅលេងទីនេះឱ្យយូរបន្តិចទៅ>ខ្ញុំនិយាយលេងជាមួយនាងចាំមានក្តីសុខព្រោះពួកយើងទាំងពីរខានជួបគ្នាមួយរយៈមកហើយ
អូនក៏ចង់ដែរប៉ុន្តែថ្ងៃស្អែកត្រូវទៅសាលាពីព្រឹកបន្តិចដូច្នេះអូនត្រូវប្រញាប់ទៅផ្ទះមុនម៉ោង 7:00 យប់នេះ!>នាងនិយាយហាក់ដូចជាក្រៀមក្រំព្រោះមិនបាននៅជាមួយគ្នាឱ្យយូរជាងនេះ។
មិនអីទេឱ្យតែអូននៅក្បែរបងបែបនេះ។ក៏បងអស់ចិត្តដែរហើយចាំម៉ោង 7 ចាំបងជូនទៅផ្ទះ។>ពួកយើងនៅលេងរហូតដល់ម៉ោង 7:00 ទើបជូននាងទៅផ្ទះវិញប៉ុន្តែហាក់បីដូចជាលឿនពិតមែនព្រោះពួកយើងទើបតែជួបគ្នាសោះ។
តាមផ្លូវស្រួលបួលណា!!!>នាងស្រែកប្រាប់ខ្ញុំពីចម្ងាយ
បាទដឹងហើយចូលផ្ទះឱ្យលឿនឡើង!!>ខ្ញុំស្រែកប្រាប់នាងវិញទាំងក្តីព្រួយបារម្ភព្រោះនាងនៅតែឈរក្រៅផ្ទះដដែលចាំមើលដំណើរខ្ញុំទៅ
+នៅកន្លែងរង់ចាំរថយន្តក្រុង
ខ្ញុំអង្គុយស្ដាប់កាសដែលដាក់ជាប់និងត្រចៀកអង្គុយនៅកន្លែងរង់ចាំឡានក្រុងមកដល់ 15 នាទីទៀតទើបខ្សែឡានក្រុងរបស់ខ្ញុំមកដល់
15 នាទីក្រោយមកទើបឡានក្រុងរបស់ខ្ញុំមកដល់ខ្ញុំឡើងឡានស្គែនកាតធម្មតាឡើងទៅអង្គុយនៅកន្លែងដែលខ្ញុំឧស្សាហ៍អង្គុយ។មើលទៅកណ្ដោចកណ្ដែងតែម្នាក់ឯងដូចជាស្ងប់ស្ងាត់ខ្លាំងណាស់
មិនដឹងយ៉ាងម៉េចដែរថ្ងៃនេះខ្ញុំមានអារម្មណ៍ថាហត់នឿយក៏ទំរេតខ្លួនបិទភ្នែកបន្តិចប៉ុន្តែក៏លក់បាត់ទៅ!!!គេងបានមួយសំបក់ក៏ឮសំឡេងមានមនុស្សម្នាក់ឡើងឡានក្រុងមួយនេះផងដែរស្រាប់តែមនុស្សម្នាក់នោះមកអង្គុយជិតខ្ញុំប៉ុន្តែខ្ញុំហាក់ដូចជាមិនចាប់អារម្មណ៍។ឆ្លើយព្រោះភ្នែកជាអ្នកបញ្ជាឲ្យបិទទៅវិញ។
+លុះព្រឹកឡើង
ថ្ងៃអាទិត្យសម្រាកមិនទាន់បានឆ្អែតផងក៏ចូលមកដល់ថ្ងៃចន្ទជាថ្ងៃដែលមនុស្សម្នាចាប់ផ្ដើមប្រកបមុខរបរធ្វើកិច្ចការងាររបស់ខ្លួនសារជាថ្មី។ខ្ញុំក៏មិនខុសពីគេប៉ុន្មានដែរប្រញាប់ប្រញាល់ស្លៀកពាក់ខោអាវសូម្បីតែអាហារពេលព្រឹកក៏មិនទាន់បានញ៉ាំទៀតរួសរាន់ទៅសាលា។
គ្រាន់តែមកដល់ភ្លាមក៏មានថ្នាក់ត្រូវចូលរៀនភ្លែតប៉ុន្តែកុំមើលសភាពខ្លួនរបស់ខ្ញុំនៅពេលនេះហាក់បីដូចជាដុនដាបខ្លាំងមែនទែន។
ជុងវ៉ុននៅទីនេះ!!!>ជេគលើកដៃឡើងប្រាប់ជាសញ្ញាថាគេនៅទីនេះ
ម៉េចក៏ថ្ងៃនេះឯងពាក់វ៉ែនតាអញ្ចឹង??>
ឯងមិនឃើញថាភ្នែករបស់យើងថ្ងៃនេះយ៉ាងម៉េចទេហ៎??>មែនហើយយប់មិញនេះមិនដឹងថានៅធ្វើស្អីខ្លះទេទាល់តែម៉ោង 1:00 ទើបខ្ញុំបានសម្រាក
ហើយមិនទាន់បានញ៉ាំបាយពេលព្រឹកទៀតសាំម៉ង>ប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងការរៀនរបស់ខ្ញុំនៅថ្ងៃនេះឡើយ។ពេលនេះម៉ោងរបស់សាស្ត្រាចារ្យjang ក៏បានចាប់ផ្ដើម
ក្រឡេកមុខមើលនៅក្នុងសាកលវិទ្យាល័យផ្នែកសុខាភិបាលដែរស៊ូនូបានប្ដូរមករៀន
(Hello Professor, I'm a new medical student.)សួស្តីលោកសាស្ត្រាចារ្យខ្ញុំគឺជានិស្សិតពេទ្យមកថ្មី!>ខ្ញុំណែនាំខ្លួនទៅកាន់សាស្ត្រាចារ្យPrideដែលជាជនជាតិអូស្ត្រាលី
(Good !Can you introduce yourself to new friends here?)ល្អ!តើអ្នកអាចនិយាយណែនាំខ្លួនទៅកាន់មិត្តថ្មីៗនៅទីនេះបានទេ?>
(Ok! Hello! I'm Kim Sunoo a new medical student, nice to meet you all.)ខ្ញុំ Kim Sunoo ជានិស្សិតពេទ្យថ្មី រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា។>ខ្ញុំនិយាយភាសាអង់គ្លេសទៅកាន់ពួកគេប៉ុន្តែដឹងច្បាស់ថាពួកយើងគឺជាជនជាតិតែមួយ ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់ពេលទៅរកកន្លែងអង្គុយនោះគឺមនុស្សម្នាក់ដែលខ្ញុំបានឈ្លោះជាមួយនៅឯម៉ាកមួយកន្លែងកាលពីម្សិលមិញ។
ចៃដន្យកន្លែងដែលខ្ញុំត្រូវអង្គុយគឺនៅខាងក្រោយគេតែម្ដង!!!
មិនទាន់ហ៊ានមាត់ព្រោះមិនចង់មានរឿងវែងឆ្ងាយក៏បានត្រឹមតែសម្លឹងសម្លក់បន្តិចរួចក៏អង្គុយចុះ
+ម៉ោង11:20ក៏បានចូលមកដល់ជាពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមចាកចេញទៅផ្ទះរៀងៗខ្លួន
ប៉ុន្តែអ្វីដែលពិបាកនោះគឺជា assignment ដែលសាស្ត្រាចារ្យបានដាក់ឲ្យនោះគឺការឡើងធ្វើ presentationទាក់ទងអំពីមេរៀនដែលបានរៀនឱ្យប៉ុន្តែអ្វីដែលខ្ញុំកាន់តែគេចហើយកាន់តែជួបនោះគឺNikiជានិស្សិតរៀនផ្នែកវេជ្ជសាស្ត្រដូចជាខ្ញុំអង្គុយនៅខាងក្រោយខ្ញុំឲ្យបានឈ្លោះជាមួយខ្ញុំកាលពីម្សិលមិញនេះឯង
នៅមើលអីទៀតម៉េចក៏មិនឆាប់មក Professor ប្រាប់ថាមានពេលតែប៉ុន្មានថ្ងៃទេណាកុំធ្វើឯងណាឫកមិននិយាយចូលនោះ!!!ប្រយ័ត្នអត់ពិន្ទុទាំងពីរទៅ!>កំពុងតែភ្លឹកសុខៗស្រាប់តែឮសំឡេងឆ្កែព្រុសនៅក្បែរត្រចៀកខ្ញុំគ្រាន់តែហក់ធាក់ឱ្យណាណីទេប៉ុន្តែជីវិតត្រូវតែទ្រាំខាំមាត់សង្កត់ចិត្តមិនឱ្យខឹងព្រោះវាជាកម្មរបស់យើងទេ༎ຶ‿༎ຶ
ទេវតាអើយហេតុអីក៏ទៅជាបែបនេះ???
Sorry fanfan for late 😔🙏admin ក៏មិនចង់យឺតប៉ុន្មានដែលប៉ុន្តែទើបតែចប់ការប្រឡងបញ្ចប់ឆ្នាំទី1ទើបមិនបានចេញបន្តសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែគាំទ្រadmin❤️❤️❤️
សូមរង់ចាំភាគបន្ត!
-ជាចុងក្រោយសូមអភ័យទោសនូវរាល់កំហុសខុសឆ្គងដែលខ្ញុំបានប្រព្រឹត្តនៅក្នុងរឿងមួយនេះ!!
ស្រឡាញ់ទាំងអស់គ្នាពេញបេះដូង😘❤️
YOU ARE READING
♥•អូនគឺជាស្នេហាដំបូងនិងចុងក្រោយរបស់បង•♥×You're my first and last love×
Romance•វាជាថ្ងៃដំបូងនៅសាកលវិទ្យាល័យរបស់ខ្ញុំ។ ពេលនោះខ្ញុំបានជួបសិស្សច្បងម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ គេមើលទៅពិតជាសង្ហាហើយល្អទៀតផង ខ្ញុំហាក់មានអារម្មណ៍ថាពិភពលោកនេះតូចចង្អៀតព្រោះខ្ញុំតែងតែឃើញគាត់ជារៀងរាល់ថ្ងៃមិនដែលដាច់ពីកន្ទុយភ្នែកទាល់តែសោះ តើជានិស្ស័យឬក៏យ៉ា...
