Ep1-ថ្ងៃដំបូងនៅសាកលវិទ្យាល័យ

175 21 0
                                        

ថ្ងៃនេះជាថ្ងៃដំបូងដែលខ្ញុំបានចូលរៀននៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូល ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងភ័យបន្តិច។
ព្រោះវាជាលើកដំបូងដែលខ្ញុំបានមកដល់ទីក្រុងសេអ៊ូលពីព្រោះនៅឯប៊ូសានខ្ញុំបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យទើបមានអាហារូបករណ៍ឡើងមករៀននៅទីក្រុងសេអូបែបនេះ ។
Episode 1:
មើលទៅឯងថ្ងៃនេះដូចជាបែកញើសខ្លាំងជាងរាល់ដងទៅទៀត >ស៊ូនូ (ជាមិត្តតាំងពីកុមារភាពរបស់ខ្ញុំ)
នេះជាថ្ងៃដំបូងដែលយើងបានចូលរៀននៅសាកលវិទ្យាល័យតែឯងមិនមានអារម្មណ៍ថាភ័យអរបន្តិចទេឬយ៉ាងណា ? >ជុងវ៉ុន ខ្ញុំនិយាយបន្លប់ភាពភ័យបន្តិចហើយក៏ហួសចិត្តដែលមិត្តរបស់ខ្លួនមិនមានប្រតិកម្មអ្វីព្រោះនេះក៏ជាថ្ងៃដំបូងរបស់គេដែរ។

នេះជារឿងធម្មតាទេដែលយើងមានសមត្ថភាពអាចជាន់នៅទីនេះបាននោះ >ស៊ូនូ
បានហើយតោះទៅរកបន្ទប់ស្នាក់នៅវិញ យើងអត់ខ្លាំងណាស់ >ជុងវ៉ុន ខ្ញុំនិយាយរអ៊ូបន្តិចព្រោះកំពូលមិត្តនៅតែនិយាយមិនឈប់។ណាមួយទើបតែមកដល់ទីក្រុងសេអ៊ូលធ្វើដំណើរហត់នឿយមួយថ្ងៃហើយ។
អញ្ចឹងក៏បានតោះយើងទៅ! >ស៊ូនូ មិត្តរបស់ខ្ញុំក៏ឈប់និយាយហើយក៏នាំគ្នាទៅរកកន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ
+នៅក្នុងបន្ទប់ស្នាក់នៅនៅក្នុងសាកលវិទ្យាល័យ
អេសួស្តី !តើមានអ្វីខ្ញុំជួយដែរទេ ? (ពេលដែលមកដល់បន្ទប់ស្រាប់តែមាននិស្សិតម្នាក់ដើរមករាក់ទាក់ខ្ញុំដោយភ្ជាប់នៅស្នាមញញឹមដ៏ស្រស់ស្អាត គេមើលទៅអាយុប្រហែលខ្ញុំដែរ
បាទសួស្ដី ! ខ្ញុំឈ្មោះ យ៉ាង ជុងវ៉ុន ជានិស្សិតទើបតែមកថ្មីផ្នែកសេដ្ឋកិច្ច សូមជួយណែនាំផង >ខ្ញុំនិយាយបែបណែនាំខ្លួនទៅកាន់គេ។
អូ !ខ្ញុំឈ្មោះ ស៊ីម ជេយ៉ុន អាចហៅខ្ញុំថា ជេគ ក៏បានជានិស្សិតទើបតែមកថ្មីផ្នែកសេដ្ឋកិច្ចផងដែរ ពិតជារីករាយណាស់ដែលជួបអ្នកទាំងពីរចុះតើមានឈ្មោះអីដែរ ?>ជេយ៉ុន សម្លឹងទៅមើលស៊ូនូចង់ញញឹមដូចគ្នា
ពិតជានិស្ស័យមែន !ខ្ញុំឈ្មោះគីម ស៊ូនូជានិស្សិតផ្នែកសេដ្ឋកិច្ច >ស៊ូនូនិយាយទៅញញឹមប្រហែលជាមិននឹកស្មានថាគេរៀននៅផ្នែកសេដ្ឋកិច្ចដូចគ្នាបែបនេះសោះ
បើអញ្ចឹងចាប់ពីពេលនេះទៅពួកយើងជាមិត្តមិនគ្នាហើយ ! >ជេយ៉ុននិយាយបណ្ដើរលើកដៃជាការស្វាគមន៍
ជាមិត្តនឹងគ្នា !!!
ក្រោយពីការសន្ទនាយ៉ាងច្រើនមកពួកយើងចាប់ផ្ដើមរៀបចំកន្លែងគេងមើលមួយៗរួចក៏សម្រាករៀងៗខ្លួនរស់នៅហត់ពេញមួយថ្ងៃទៅហើយ។
លុះនៅពេលព្រឹកឡើងជាថ្ងៃដែលខ្ញុំចាប់ផ្ដើមចូលរៀននៅថ្នាក់ដំបូងជាថ្នាក់សេដ្ឋកិច្ចបង្រៀនដោយសាស្រ្តាចារ្យដ៏សង្ហាម្នាក់ឈ្មោះ លី ហ៊ីសឹង មានអាយុ 28 ឆ្នាំបើតាមខ្ញុំឮពីគេមក មើលទៅទម្រង់មុខគាត់ពិតជាក្មេងមិនសមអាយុ 29 ឆ្នាំទាល់តែសោះ ។
សួស្តីអ្នករាល់គ្នា !ខ្ញុំគឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចមានឈ្មោះថា លី ហ៊ីសឹង មានអាយុ 28 ឆ្នាំ ។មុននឹងចាប់ផ្ដើមវគ្គដំបូងខ្ញុំសុំស្គាល់ឈ្មោះអ្នករាល់គ្នាជាមុនដើម្បីស្រួលធ្វើការទំនាក់ទំនងគ្នា ហើយបើមានចម្ងល់អ្វីចង់សួរមកកាន់ខ្ញុំអាចសួរនៅពេលនេះឬពេលក្រោយបាន !បើអញ្ចឹងចាប់ផ្ដើមពីរនាក់ខាងនោះមុន >គាត់ចង្អុលទៅកាន់ស៊ូនូដែលអង្គុយនៅចែងខាងឆ្វេងដៃ
សួស្តីលោកសាស្ត្រាចារ្យ !ខ្ញុំឈ្មោះគីម ស៊ូនូ មានអាយុ 20 ឆ្នាំមកពីទីក្រុងប៊ូសាន ហើយសូមនិស្សិតទាំងឡាយរាប់អានផង ! >គេនិយាយរួចក៏ចូលអ្នកបន្តបន្ទាប់ទៀតរហូតដល់ឈ្មោះរបស់ខ្ញុំ
សួស្តីលោកសាស្ត្រាចារ្យ !ខ្ញុំមានឈ្មោះថា យ៉ាង ជុងវ៉ុនមានអាយុ 20 ឆ្នាំមកពីទីក្រុងប៊ូសានហើយសុំនិស្សិតទាំងឡាយរាប់អានខ្ញុំ នឹងជួយណែនាំបន្ថែមខ្ញុំផង ! >ជុងវុ៉ន
អូខេ !ឥឡូវនេះយើងនឹងចាប់ផ្ដើមសិក្សាអំពីវគ្គដំបូងនៃមេរៀនសេដ្ឋកិច្ច >ពេលដែលណែនាំចប់លោកចាក៏ចាប់ផ្ដើមបង្រៀនជាធម្មតា។
ពួកយើងរៀនរហូតដល់ពេលសម្រាកហើយក៏ត្រូវផ្លាស់ទៅរៀនមួយដែលឌីប៉ាតដឺម៉ង់ទៀតទើបបញ្ចប់វគ្គសិក្សាដំបូង
ពេលនោះស្រាប់តែ.....
លោកសាស្ត្រាចារ្យលីហៅ មិត្តទាំងពីររបស់ខ្ញុំឲ្យទៅបន្ទប់ធ្វើការរបស់គាត់បន្តិចព្រោះការរៀនអម្បាញ់មិញអ្នកទាំងពីររៀនមានកំហុសឆ្គងបន្តិចបន្តួច។
ទើបធ្វើឲ្យខ្ញុំដើរទៅឌីប៉ាតដឺម៉ង់តែម្នាក់ឯងចំណែកឯកន្លែងដើរទៅក៏នៅឆ្ងាយពីនេះផងដែរ
ប៉ុន្តែពេលនោះខ្ញុំបានឃើញនិស្សិតស្រីម្នាក់កំពុងសុំស្នេហ៍ទៅកាន់និស្សិតប្រុសម្នាក់ទៀតដែលឈរបែរខ្នងមិនដឹងថាជានរណា
មើលទៅនិស្សិតស្រីម្នាក់នោះពិតជាគួរឲ្យអាណិតខ្លាំងណាស់ព្រោះមើលទៅនិស្សិតប្រុសម្នាក់នោះដូចជាមិនចាប់អារម្មណ៍នឹងខ្លួនទាល់តែសោះ ខ្ញុំក៏មិនចង់ចេះដឹងរឿងគេប៉ុន្មានក៏ដើរទៅយឺតៗបន្ត។
ប័ុង!!!!?មិនដឹងថាអ្វីគប់មកត្រូវក្បាលរបស់ខ្ញុំមួយទំហឹងធ្វើឲ្យខ្ញុំទប់លំនឹងមិនជាប់ក៏របូតដៃជ្រុះសៀវភៅមកខាងក្រោមអស់រលីងនឹងធ្វើឱ្យជង្គង់ក្រលិតនិងដីដែលចាក់ស៊ីម៉ង់ផងដែរ
ខ្ញុំចាប់ផ្ដើមមួម៉ៅព្រោះឃើញនិស្សិតស្រីម្នាក់នោះរត់ចេញទាំងទឹកភ្នែកបន្សល់ទុកទ្រាំនិស្សិតប្រុសនោះនៅឈរដដែលទាំងដែលខ្ញុំមិនដឹងអីនេះក៏ត្រូវនឹងគេដែរ។
នែលោក !លោកឯងជាប្រុសឬក៏ជាសត្វហ្នឹងហា៎ !ទើបធ្វើឲ្យមនុស្សស្រីយំហើយរត់ចេញទៅទាំងបែបនេះហើយថែមទាំងធ្វើឲ្យខ្ញុំរករបួសទាំងដែលមិនដឹងអីទៀត >ខ្ញុំថាឲ្យគេយ៉ាងច្រើនតាមចិត្តដែលខឹង ព្រោះមនុស្សបែបនេះគឺមិនល្អឡើយធ្វើឱ្យមនុស្សស្រីទឹកភ្នែកដោយសារខ្លួន ខ្ញុំទ្រាំមើលមិនបានឡើយ។ ប៉ុន្តែនិស្សិតម្នាក់នោះក៏បែរមុខមករកខ្ញុំគេពិតជាមានទម្រង់មុខស្រស់ស្អាតដែរធ្វើឲ្យខ្ញុំភាំងមួយភ្លែត ទម្រង់មុខវែងពាក់វែនតាប៉ុន្តែមើលឃើញនៅត្របកភ្នែកពីរជាន់និងកែវភ្នែកទាំងស្រទន់។ព្រមទាំងទឹកមុខឆ្ងល់របស់គេព្រោះមិននឹកស្មានថាខ្ញុំជេរគេឡើយ។
«ប៉ុន្តែអ្វីដែលខ្ញុំរកពាក្យមកជេរគេបន្តមិនបានគឺទៅលើទឹកមុខដែលគេបង្ហាញមកកាន់ខ្ញុំ ពេលដំបូងជាទឹកមុខដែលបញ្ជាក់អំពីចម្ងល់ប៉ុន្តែបន្តិចក្រោយមកក៏ប្ដូរមកជាភ្ញាក់ផ្អើលទៅវិញ !» (Please remember this one)
ឯង!!!!>គេនិយាយចេញមកមើលទៅសំឡេងរបស់គេមានទឹកដមគួរឱ្យចង់ស្ដាប់
យ៉ាងម៉េចខុសហើយខ្ញុំចេះសុំទោសទៀតលោកដឹងទេជង្គង់របស់ខ្ញុំដាច់រលាស់ដោយសារតែលោកហើយមើលចុះសៀវភៅរបស់ខ្ញុំត្រូវរាយប៉ាយពេញដីអស់រលីង ខ្ញុំមិនចង់រករឿងច្រើនជាមនុស្សដែលធ្វើអត់ស្រីវាចាប់ដោយសារខ្លួនឡើយ។ >ខ្ញុំខឹងខ្លាំងពេកក៏ជេរគេបន្តព្រោះរួចក៏ដើរចេញទៅទាំងមិនងាកមកក្រោយឡើយ
ក្តៅក្រហាយខ្លាំងណាស់អញ
ខ្ញុំក៏ដើរទៅរកឌីប៉ាតដឺម៉ង់ជាបន្តរហូតមកដល់ខ្ញុំក៏ចូលទៅរកកន្លែងអង្គុយរៀនពេលហ្នឹងមិនសូវមកច្រើនឡើយព្រោះ 15 នាទីទៀតទើបចូលដល់វគ្គបង្រៀន
អង្គុយនៅទីនេះជាមួយដែលបានអត់?ពេលនោះស្រាប់តែមានសំឡេងមួយសួរមួយកាន់ខ្ញុំធ្វើឱ្យខ្ញុំភ្ញាក់រហូតឈ្លក់ទឹកដែលកំពុងតែផឹក
បាទអង្គុយចុះ ! ខ្ញុំនិយាយបើគួរសមទៅកាន់គេ (គេមើលទៅពិតជាសង្ហារ សក់ពណ៌ខ្មៅរលោង ពាក់អាវដៃវែងក្នុងខោ នាឡិកាដ៏មានតម្លៃមើលទៅពិតជាសមនឹងគេខ្លាំងមែនទែន
បើអញ្ចឹងខ្ញុំសុំស្គាល់ឈ្មោះបានដែរទេ ? >គេចាប់ផ្ដើមនិយាយមកកាន់ខ្ញុំតាមរយៈការសួរឈ្មោះ
ឈ្មោះរបស់ខ្ញុំគឺយ៉ាង ជុងវ៉ុន រីករាយដែលបានស្គាល់សង្ឃឹមថាពួកយើងនៅក្លាយជាមិត្តនឹងគ្នា > ជុងវ៉ុន
ខ្ញុំឈ្មោះ ផាក ជុងសុង ហៅថា ជេយ៍ក៏បានសុំក្លាយទៅជាមិត្តម្នាក់បានដែរទេ ? >គេនិយាយទៅចាំញញឹមធ្វើឱ្យខ្ញុំរាងភ្ញាក់ផ្អើលម្ដងម្កាលដែរ
ពួកយើងនឹងជាមិត្តនឹងគ្នា!!
ខ្ញុំនឹងគេចាប់ផ្ដើមនិយាយរឿងផ្សេងៗរឿងសប្បាយជាច្រើនរកទាល់តែដល់ម៉ោងចូល
សួស្តីសិស្សប្អូនទាំងអស់គ្នា!ខ្ញុំឈ្មោះផាក សុងហ៊ូនគឺជានិស្សិតឆ្នាំទី 2ផ្នែកសេដ្ឋកិច្ចថ្ងៃនេះសាស្ត្រាចារ្យkim បានចាត់ឱ្យខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នា!
ពេលដែលដល់ម៉ោងចូលវគ្គសិក្សាដំបូងខ្ញុំនឹងជេយ៍ចាប់ផ្ដើមយកសៀវភៅមករៀនតាមធម្មតាប៉ុន្តែអ្វីដែលមិនធម្មតានោះគឺ
និស្សិតប្រុសដែលខ្ញុំបានឃើញនិងធ្វើឲ្យខ្ញុំក្តៅក្រហាយពេញមួយថ្ងៃនោះបានលេចមុខឡើងរួចណែនាំខ្លួនថាជាសិស្សច្បងឆ្នាំទី 2 ផ្នែកសេដ្ឋកិច្ចទៀតផង!ខ្ញុំស្ទើរតែមិនចង់ជឿនៅនឹងភ្នែកផ្ទាល់របស់ខ្លួន!តើខ្ញុំបានបង្ករឿងដល់ខ្លួនឯងហើយឬ????

សូមរង់ចាំភាគបន្ត!
-ជាចុងក្រោយសូមអភ័យទោសនូវរាល់កំហុសខុសឆ្គងដែលខ្ញុំបានប្រព្រឹត្តនៅក្នុងរឿងមួយនេះ!!
ស្រឡាញ់ទាំងអស់គ្នាពេញបេះដូង😘❤️

♥•អូនគឺជាស្នេហាដំបូងនិងចុងក្រោយរបស់បង•♥×You're my first and last love×Where stories live. Discover now