ស្ថានភាពនៅក្នុងសាលាពេលនេះ ប្រែជាស្ងប់ស្ងាត់បានល្អ
ណាស់ សិស្សានុសិស្សទាំងអស់បានអង្គុយរៀនធ្វើលំហាត់យ៉ាងយកចិត្តទុកដាក់ មិនហ៊ានសម្បីតែកម្រើក ព្រោះប៉ះចំម៉ោងកាច គឺម៉ោងគណិតនោះអី ។ បរិយាកាសល្អ លោកគ្រូកំពុងតែបង្រៀនរូបមន្តសុខៗក៏លឺសម្លេងអ្វីម្យ៉ាងទាក់ទាញសិស្សានុសិស្សមើលយ៉ាងខ្លាំង ។ នោះគឺលេចវត្តមានសិស្សថ្មី ដែលរស់នៅក្នុងត្រកូល គីម ចូលមកសិក្សានៅទីនេះផងដែរ អបនិងសម្រស់សង្ហារបែប Girlyតិច ទម្រង់ស្បែកចែងចាំងរបស់គេនោះអី ។ គេមានឈ្មោះថា គីម សូនូ អាយុ23ឆ្នាំ ជាកូនអ្នកមានTop2បន្ទាប់ពីគ្រួសារ អាម៉ូរ៉ាឌី ប៉ុន្តែទោះនៅក្នុងTop2ពិតមែន តែគេមានមុខមាត់តាមបណ្ដាញជាច្រើនប្រទេសមុនចាញ់និងគ្រួសារផ្សេងនោះទេ ។
" ពួកអែងមើលអីនិង ? " ដោយសារតែការឆោលោរបស់សិស្សលោកគ្រូក៏ឧទានសួរដល់សិស្ស តែគ្មានសិស្សណាផ្ដល់ចម្លើយមកវិញនោះទេ គឺតែសម្លឹងមើលនាយតូចចុះពីលើ ដើរចូលទីចាត់ការនាយក ដោយមុខស្មើធេង ៗ ដោយមិននិយាយអ្វីទាំងអស់ ។
" ពួកអែងមានលឺយើងសួរទេ? " ដោយសារចម្លើយមិនតបលោកគ្រូក៏ស្រែកមួយទំហឹង ធ្វើអោយភ្ញាក់នាយដែលកំពុងដេកលង់លក់នៅក្នុងថ្នាក់ ( ដេកអាហូតនិង អាប៉ិនុង)
" ចុម កាដុបឆែក " នាយភ្ញាក់ក៏ដួលធ្លាក់ពីលើកៅអី តែគ្មានសិស្សណាហ៊ានសើចនោះទេ ព្រោះគេជាកូនអ្នកមានស្ដុកស្ដប់ ប្រហាកប្រហែលនិងនាយតូចដែរតែ ឋានះគេនេះខ្ពស់ជាងបន្តិច ។
" អែងយ៉ាងមិចហើយ រីគី " ជុងវ៉ុនជាមិត្តបានបន្ទរឡើងរួមទាំងលួចសើចគេបន្ថែមទៀត ។
- នីគី អាមូរ៉ាឌី មានអាយុ24ឆ្នាំ ជាក្មេងប្រុសពៅដែលរស់នៅក្នុងត្រកូល អាម៉ូរ៉ាឌី ក្នុងនាមជាអ្នកមានស្ដុកស្ដមធំ មហាអំណាចជាងគេបន្តិច តែគេបានរស់នៅជាមួយបងប្រុសរបស់គេដែលមានឈ្មោះថា ផាក សុងហ៊ុន បងប្អូនគេនេះរស់នៅជាមួយគ្នាមែនតែមិនត្រូវគ្នានោះទេ ចរឹតព្រានដូចគ្នាទៀត ។
" យើងមិនអីទេ អញដេកត " នាយនិយាយរួចក៏ដេកបន្តទៅ គិតទៅល្មោមដេកសាហាវ
" គិតតែដេកទៅ រៀនបាច់និយាយទេ " ជុងវ៉ុននិយាយរួចក៏ងាកទៅធ្វើលំហាត់វិញធ្វើព្រងើយទុកអោយនាយក្រាបតុដេកទាំងងងុយ ដោយមិនខ្វល់ណាគេទាំងអស់
أنت تقرأ
ជំនួសតំណែងអ្នកចាស់🍷 || SUNKI ||
حركة (أكشن)អតីតកាលរបស់លោកធ្វើអីដាក់ខ្ញុំយ៉ាងមិចខ្លះក៏ខ្ញុំនៅមានចិត្តស្រឡាញ់លោក មិនដឹងថាអារម្មណ៍ខ្ញុំបែបណានោះទេ តែលោកត្រូវដឹងថាលោកជាមនុស្សដែលខ្ញុំចង់ក្បែរមិនចាកចេញទៅណាឡើយ ។ sunki ~ write by evanlee⁷
