Part 37 : លុយជាជីវិត លុយជាការដោះដូរ

4.3K 222 7
                                        

#Morning

Jungkook គេងយាមរាងតូចពេញមួយយប់ មិនហ៊ានឃ្លាត តាមធម្មតាកន្លែងតូចចង្អៀតបែបនេះនាយគេងមិនសូវលក់ឡើយ ទាល់តែអស់កម្លាំងខ្លាំងទើបបិទភ្នែកជិតលែងទទួលដឹងអ្វីទាំងអស់។

«............»Tae ស្ងប់ស្ងាត់គេងសម្លឹងទៅបុរសលើសាឡុងដែលហាក់លង់លក់ក្នុងសុបិន្តមិនចង់ក្រោក។ ស្នាមញញឹមលើថ្ពាល់លេចឡើងម្ដងបន្តិច លួចសួរខ្លួនឯង តើគេមានអ្វីពិសេសទើបអាចទាក់ចិត្តបុរសម្នាក់នេះបាន? មើលចុះសុខចិត្តមកលំបាកខ្លួននៅកំដរគេមិនទៅណា ទោះបីហត់នឿយក៏នៅតែឆ្លៀតមកមើលថែគេថែមទៀត លោកល្អពេកហើយ Jungkook ។

ក្រាក~ សម្លេងទ្វាបានបើកឡើង

«កូន Tae-»ស្រ្តីចំណាស់បម្រុងនឹងហើបមាត់ហាស្ដីហៅកូនទៅហើយ តែរាងតូចបែរជាលើកដៃដាក់មាត់ធ្វើសញ្ញាឱ្យគាត់បន្ថយសម្លេងព្រោះមានមនុស្សកំពុងតែគេង។

«អុញ ស្មានថាទៅធ្វើការហើយតើ»ស្រ្តីចំណាស់ ញញឹមមិនសម ដើរលបៗមកក្បែរកូនជាមួយនឹងអាហារដែលគាត់ធ្វើមកសម្រាប់ Tae តាមអ្វីដែលលោកគ្រូពេទ្យបានប្រាប់ដើម្បីជំនួយអោយកម្លាំងរបស់គេកើនឡើងរហ័ស។

«គាត់អាចនឹងហត់ ឱ្យគាត់សម្រាកទៅម៉ាក់»Tae ស្រដីទាំងប្រឹងក្រោកអង្គុយ ខណៈដែលរាងចំណាស់កំពុងតែរៀបចំបើកអាហារបន្សាយក្លិនឆ្ងុយពេញបន្ទប់។

«ម៉ោះ ក្រោកថ្នមៗ»Nadine
«អឺ ក៏មកពីស្រឡាញ់អាកូនស្វាឯងពេកហ្នឹង បានជាការពារយ៉ាងៗនេះ»
«ចេះតែនិយាយហើយម៉ាក់...»Tae
«ឆឹស យើងជួបលើកដំបូងញ័រជើងស្ទើរស្លាប់ នេះបើមិនមែនជាគ្រួសារឯង ប្រហែលត្រូវលោកម្ចាស់បាញ់ស្លាប់អស់ហើយទេដឹង»ម៉ាក់ Tae
«ហូយ...គាត់មិនអាក្រក់ដល់ថ្នាក់នឹងទេ»
«សាហាវទើបត្រូវ»Nadine បន្ទរ
«កុំចេះតែនិយាយ គាត់នៅជាមួយខ្ញុំគួរអោយស្រលាញ់សឹងអី»
«សម្រាប់តែឯងហ្នឹង! យើងសួរតាមត្រង់ ឯងរកគ្រូឯណាដាក់ចំប្លង់ល្អម្ល៉េះ?»រាងចំណាស់ ច្រត់ចង្កេះសួរ
«ចុងភូមិយើងហ្នឹង»Tae ចាក់បណ្ដោយទាំងសើច
«យាយគ្រូក្រោមស្ពាន? បោកយើងសមណាស់»
«ខ្ញុំថាតាមម៉ាក់តើ»
«ម៉ាក់សួរធ្វើដូចមិនឃើញ កូនប្រុសម៉ាក់ស្អាតយ៉ាងនេះ នរណាមិនចាប់អារម្មណ៍ នេះបើកើតជាស្រីវិញមិនត្រូវគេជាន់.កដេញតាមទៅហើយ?»
«អឺមែន វាកាត់រកយើងទើបស្អាតចឹង បើកាត់រកឪឯងសូម្បីតែឆ្កែក៏វាខ្ពើមព្រុសដាក់ដែរ»
«ហូយ ចេះតែមានហើយ ពួកខ្ញុំស្រឡាញ់គ្នាមិនមែនគិតលើសម្រស់តែម្យ៉ាងឯណា សំខាន់គឺចិត្ត!!»
«ចុះពេលណាគេសុំឯងរៀបការ?»
«មិនដឹង! បង Nadine ខ្ញុំឃ្លានហើយ»Tae ប្ដូរប្រធានបទគេចវេះមិនហ៊ានស្ដី ជាហេតុអោយរាងចំណាស់ពេបមាត់ជម្រេញនឹងរឹកកូនតែម្ដង ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now