«ឃ្លាន!!»Tae
«ដឹងហើយថាឃ្លាន ប្រយ័ត្នឈ្លក់ណា»Nadine ជាអ្នកទទួលខុសត្រូវបញ្ចុកអាហារមាឌល្អិត ដែលស្លេកស្លាំងព្រោះតែកង្វះអាហារូបត្ថម្ភ។
«មែនហើយ រួចចុះ...»Tae ធ្វើភ្នែកក្រឡេបក្រឡាប់ ពោលឡើងខ្សឹបខ្សៀវជាមួយបងស្រី តែនាងបែរជាសួរបកទៅវិញដោយសម្លេងលឺៗ ហាក់ចង់ញ៉ោះគេយ៉ាងចឹង។
«លោកម្ចាស់ Jungkook ឬ?»
«បងស្រី!!»Tae
«ហឹស ងើបភ្លាមរកគេភ្លេត មើលទៅម៉ៃឪលែងសំខាន់ក្នុងកែវភ្នែកឯងហើយ»ម៉ាក់ Tae
«ម៉ាក់ហ៎...»Tae
«បន្តិចទៀតលោកម្ចាស់នឹងមកហើយ ព្រោះតែជាប់រវល់នៅឯខេត្តទើបមកយឺតបន្តិច»Sierra
«បង Tae ទ្រាំឱ្យបានណា រង់ចាំព្រះរាជបុត្រមកសង្គ្រោះព្រះនាងដែលគេងលង់លក់នៅលើគ្រែនោះអី»Sun នៅមិនស្ងៀម ងើបមកនិយាយឌឺដងជាហេតុធ្វើឱ្យគ្រប់គ្នាសើច លើកលែងតែរាងតូចដែលសម្លក់មកគេដោយការក្រឺតខ្នាញ់ ។
«អាក្មេងឆ្កួត បិទមាត់ភ្លាម!!»Tae ស្រដីជាមួយសម្លេងដោយខ្សោយ កុំតែគ្មានកម្លាំងក្រោកទេ មិនដូច្នោះគេច្បាស់ជាសំពងអាប្អូនជើងល្អនេះមិនខាន។
«ហើយយ៉ាងម៉េចទៀតណ៎... ខ្ញុំចាំបាននៅក្នុងរឿងនោះគឺព្រះរាជបុត្រថើបព្រះនាង ដោយវេទមន្តស្នេហ៍ធ្វើឱ្យព្រះនាងដឹងព្រះកាយរួចផុតពីបណ្ដាសា ថាមិនត្រូវពេលលោកម្ចាស់មកគាត់ចាប់បងថើបដូចជាក្នុងរឿងទៅ មិនអច្ឆរិយៈទេហេស៎»
«Kim Sunny អាក្មេងបែកគំនិត!!»Tae
«នេះបងអៀនហេស៎ នែ៎ៗៗៗ...»Sun
«Sun បានហើយ...»Nadine រហ័សឃាត់កាលបើឃើញប្អូនប្រុសព្យាយាមញ៉េះញ៉ោះគេមិនឈប់សោះ ខណៈដែលមុខ Tae ឡើងក្រហមមិនដឹងជាអៀនឬកំពុងផ្ទុះកំហឹងទៅវិញទេ។ គ្រប់គ្នាក្នុងបន្ទប់ក៏បានត្រឹមអស់សំណើចបង្កជាសម្លេងយ៉ាងគគ្រឹក រំពេចនោះដែរ ទ្វារក៏ស្រាប់តែបើកឡើងបង្ហាញវត្តមានមនុស្សដែលគ្រប់គ្នាកំពុងតែគិតដល់៖
«Tae...»នេះហើយលោកម្ចាស់ Jungkook ជាមួយនឹងជើងវែងៗបោះឆ្ពោះមករកមាឌតូចដោយក្ដីរំភើបគ្មានចាប់អារម្មណ៍មនុស្សក្នុងបន្ទប់អ្វីបន្តិច។
Part 36 : ខ្ញុំស្រឡាញ់លោកបំផុត Jungkook
Start from the beginning
