«យើងឃុំគេទុកបែបនេះ គេច្បាស់ជាមិនព្រម យើងខុសខ្លួនឯងដែលមិនអាចការពារគេបាន»នាយជាអ្នកសន្យាថានឹងការពារគេ មិនថាទោះជាមានរឿងអ្វី Tae ត្រូវតែមានសុវត្ថិភាព តែមើលពេលនេះចុះរាងតូចបែរជាអ្នកដែលមកជួយគេទៅវិញ ។
«មិនមែនជាកំហុសអ្នកណាទេ មនុស្សដែលគួរបន្ទោសគឺ Han ChangSoo ពេលនេះមេឃដីបានដាក់ទោសវាហើយ មនុស្សថោកទាបបែបនេះស្លាប់គឺសាកសមនឹងវាបំផុត» Ken ស្រដីដោយការយល់ចិត្ត ត្បិតដឹងពីទុក្ខលំបាករបស់ចៅហ្វាយដែលតែងតែរែកពុនម្នាក់ឯងមករហូត ជួបស្នេហាក៏មិនដែលនឹងសមបំណងបើមិនត្រូវព្រាត់ប្រាស់គ្នា ក៏គ្មានក្ដីសុខ។
«កូនខ្ញុំនៅឯណា ខ្ញុំត្រូវការជួបកូន»ភ្លាមនោះដែរសម្លេងឡូឡាក៏បន្លឺឡើងចេញមកពីខាងក្រៅ ស្រដាស់អោយមនុស្សទាំងពីររហ័សងាកទៅរកដោយមន្ទិលសង្ស័យ។
«អ្នកណាមកស្រែកឡូឡានៅទីនេះ?»Ken
«ឆាប់ចេញទៅមើលទៅ»
លឺដូចនេះនាយកម្លោះ Ken ក៏មិនរារែកប្រញាប់ធ្វើតាមបញ្ជា ចេញមកមិនទាន់នឹងបើកទ្វារស្រួលបួលផងក៏បង្ហាញវត្តមានមនុស្សមួយក្រុមកំពុងតែឈរសម្លឹងមកគេ ។
«ឯង? ជាឯងទៀតហើយ កូនយើងនៅឯណា»ស្រ្តីចំណាស់ស្រែកសម្លុតនាយ Ken ឱ្យគេធ្វើមុខស្លឺរអានិងខ្លាកំណាចដែលបម្រុងហក់មកហែកខ្លួន ។ អង្គរក្សឯណេះប្រឹងឃាំងជាប់ខ្លាចគាត់ចូលទៅបាន។
«អ្នកមីង!!»Ken ធ្វើមុខញឹមៗត្បិតគ្រួសារ Tae នាំគ្នាមកព្រោងព្រាតបែបនៀក។
«កូនយើងនៅឯណា យើងចង់ជួប Taehyung »
«គឺនៅខាងក្នុងបាទ...»
«ចៀសចេញ!!»ស្ត្រីចំណាស់ក្រវៀសដៃក្រុមអង្គរក្សអោយចេញ ទើបបំបុកចូលមកខាងក្នុង គ្រាន់តែទទួលដំណឹងថាកូនចូលពេទ្យ ក៏ស្លន់ស្លោឡើងមកទីក្រុងទាំងមិនសួរនាំថាគេកើតអ្វី សំខាន់គាត់មកឱ្យទាន់ដង្ហើមកូនសិន ។
«ម៉ាក់ ស្ងាត់បន្តិចទៅទីនេះជាមន្ទីរពេទ្យ»
«កុំមកចេះប្រដៅយើងនាង Nadine »គាត់សម្លក់កូនស្រីរួចក៏ចូលទៅខាងក្នុងតាម Ken ធ្វើឱ្យនាងអន់ចង់សម្លឹងទៅឪពុកគាត់ក៏បានត្រឹមក្រវីក្បាលអស់និយាយ ។ ចូលមកមិនដល់បីជំហានផងខ្លាចំណាស់ដែលបញ្ចេញចង្កូមមុននេះហាក់បាក់ស្បាត ខ្លាចនឹងទឹកមុខកំណាចរបស់មនុស្សចំពោះមុខតែម្ដង ។
Part 34 : បើប្រពន្ធខ្ញុំមានរឿងអី អ្នកទាំងអស់គ្នាមិនរួចខ្លួនទេ...
Start from the beginning
