ភាគទី១៤+១៥

108 3 1
                                    

ភាគទី១៤

គ្រោះ លើគ្រោះ

មួយថ្ងៃ ក្រោយពីការរៀបការ ជាលក្ខណៈគ្រួសាររបស់អេឌែន និងខេតធី បានបញ្ចប់ទៅដោយគ្មាននរណាដឹងទាំងអស់ ។ រឿងសម្ងាត់មួយដែលសង្គមខាងក្រៅមិនដឹងនោះ គឺ តើអេឌែនមកពីត្រកូលណា? មានសាច់ញាតិនៅឯណាខ្លះ? ប្រវត្តិនៅពីក្រោយយ៉ាងមិចខ្លះ គ្មានអ្នកដឹងឡើយ!

គ្រប់គ្នាស្គាល់អេឌែនត្រឹម ជាអ្នកជំនួញ ជាផលិតករ ផលិតឡានប្រណាំងល្បីឈ្មោះមួយរូបប៉ុណ្ណោះ ។

ង៉ូងៗៗៗ>ឡានស្ព័រពណ៌ខ្មៅមួយគ្រឿង បានបើកលើដងវិថីក្នុងល្បឿន ដែលបញ្ជាដោយអ្នកប្រុសអេឌែន ។ កែវភ្នែកនៅក្រោមកញ្ចប់វែនតាខ្មៅ បានសម្លឹងមើលតាមកញ្ចក់នៅចំហៀងក៏បានឃើញថា មានអ្នកបើកតាមខ្លួន ធ្វើឲ្យអ្នកប្រុសយកអណ្ដាតទល់នឹងថ្ពាល់បែបអស់សំណើច

“ពួកឆ្កែអស់នេះ!” គេនិយាយរួច ក៏បានទាញទូរសព្ទធ្វើការទាក់ទងទៅកាន់លោកពូអេនឌី ដោយបានភ្ជាប់ជាមួយនឹងកាសក្នុងត្រចៀក

“អាឡូ! លោកពូអេនឌី…ខ្ញុំសុំពឹងលោកពូ ទៅទទួលខេត នៅផ្ទះជំនួសខ្ញុំផង….ខ្ញុំគិតថា ពួករ៉ូហ្វី.ជី លើកគ្នាមកសងសឹកខ្ញុំហើយ!”

(ត្រូវការពូឲ្យមនុស្សទៅជួយទេ ឌែន?)

“មិនអីទេលោកពូ…ខ្ញុំចាត់ការបាន”

អេឌែន ញោចចុងមាត់បន្តិច និងចុចផ្ដាច់ការទាក់ទង ។ សម្បតិ្តត្រឹមពួកកូនចៅកំប៉ិកកំប៉ុក ទាំងនោះគេមិនចាំបាច់រវល់មនុស្សច្រើនឡើយ ត្រឹមគេម្នាក់ចាត់ទុកថាលើសផង ។

ង៉ា!!> ឌែន មើលពួកវាតាមកញ្ចក់ គិតថាពួកនោះអាចមានគ្នាត្រឹម១០នាក់ជាងប៉ុណ្ណោះ ព្រោះឡានដែលតាមមកនោះមាន ចំនួន៣គ្រឿង ។ បើចាត់ការនៅលើផ្លូវធំគេអាចមានរឿង តែបើនៅកន្លែងស្ងាត់វានឹងគ្មានបញ្ហា ។ គិតរួចរាល់ អ្នកប្រុសសង្ហាដោះវែនតាខ្មៅចេញបោះទៅម្ខាង បន្ថែមល្បឿនទៅមុខ កាន់តែលឿន ដោយសំអាងផ្លូវធំ គ្មានមនុស្សឆ្លងកាត់ឡើយ ។ ឯអ្នកខាងក្រោយនោះក៏មិនណយ បានបើកតាមប្រកិតៗ តែអេឌែន គេឆ្លាតណាស់ អ្នកប្រុសបានបើកទៅរកផ្លូវបត់ ចូលទៅតំបន់សេដ្ឋកិច្ចនៅក្បែរមាត់សមុទ្រ ដែលនៅខាងនោះមានផ្លូវបត់បែនច្រើន ពិបាកធ្វើដំណើរ បូកផ្សំនឹងឡានដឹកទំនិញធំៗ តែអេឌែន បានចាំផ្លូវនេះហើយទើបសាងភាពងាយស្រួល មិនពិបាកគេចពីឡានដឹកទំនិញ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now