Chapter 68: អូនមិនខុសពីកូនក្មេងទេ

Start from the beginning
                                    

បន្ទាប់ពីដើរឆ្លងកាត់បន្ទប់ជាច្រើននាយក៏បានដើរមកដល់បន្ទប់គេងរបស់ពួកគេ។ ទ្វារបន្ទប់ដ៏ធំលម្អទៅដោយផ្កាកុលាបជាច្រើនទង បូករួមជាមួយនឹងបូរពណ៌ក្រហមនៅលើទ្វារតាំងលម្អសម្រាប់ថ្ងៃពិសេសរបស់ពួកគេ។ Jungkook សម្លឹងមើលដៃទ្វារនៃបន្ទប់បន្តិចមុននឹងលើកដៃទៅមូលគន្លឹះបើកចូលទៅខាងក្នុងតិចៗ។ Jungkook បោះជំហានចូលទៅខាងក្នុងបន្ទប់ក៏ឃើញថាបន្ទប់ទាំងមូលមានសភាពស្ងប់ស្ងាត់ ហើយពន្លឺព្រៀលៗនៃអំពូលភ្លើងតូចៗដែលជាប់នឹងពិដានក៏បានបើកបំភ្លឺ និងបានបង្ហាញឲ្យនាយបានមើលឃើញពីរាងតូចដែលកំពុងគេងបំពេរកូនប្រុសនៅលើពូកដ៏ធំទូលាយដោយគេនៅស្លៀកឈុតរៀបការមិនទាន់ផ្លាស់ប្ដូរនៅឡើយ។

« baby! » Jungkook បន្លឺហៅរាងតូចស្រាលៗនិងថ្នមសម្លេងជាទីបំផុត ព្រោះនាយមិនចង់ឲ្យកូនប្រុសភ្ញាក់មកនោះឡើយ។ ដោយមិនឃើញមានការឆ្លើយតបពីរាងតូចមកវិញ Jungkook ក៏ដើរចូលទៅជិតនិងដាក់ខ្លួនគេងក្បែរប្រពន្ធពីក្រោយខ្នងនិងបានលូកដៃចូលទៅឱបចង្កេះរបស់គេផងដែរ។

« អូនកើតអីមែនទេ? » Jungkook ខិតចូលទៅថើបសក់ក្បាលរបស់នាយល្អិតខ្សឺតៗដែលកំពុងជាប់បំបៅកូនឯដៃម្ខាងក៏ឱបរឹតចង្កេះមួយក្ដាប់នោះទាញរាងតូចខិតចូលមកកាន់តែគៀកនឹងខ្លួនប្រាណរបស់នាយ។

« Jung! ដកដៃចេញទៅហើយបងចុះទៅខាងក្រោមទទួលភ្ញៀវវិញចុះ អូនចង់នៅមើលកូន » បន្ទាប់ពីស្ងាត់អស់មួយស្របក់តូច Taehyung ក៏និយាយឡើងពេលរាងក្រាសលូកដៃតាមប្រឡោះអាវដែលនៅបិទបាំងខ្លះៗចូលមកអង្អែលដើមទ្រូងរបស់គេដែលនៅទំនេរម្ខាង ឯម្ខាងទៀតកំពុងជាប់រវល់ឲ្យកូនអឹម។ នាយតូចក៏បានដេញរាងក្រាសចេញឲ្យនាយចុះទៅទទួលភ្ញៀវចំណែកឯគេសុំនៅបំពេរកូនប្រុសឲ្យគេងតែម្នាក់ឯងប៉ុណ្ណោះ។

« បងមិនដកហើយក៏មិនចុះទៅវិញដែរលុះត្រាតែអូនចុះទៅវិញជាមួយបង! » ដោយមិនខ្លាចក្រែងនឹងរាងតូច Jungkook ក៏បន្តដេកច្របាច់អង្អែលដើមទ្រូងទ្រលុកទ្រលន់របស់ប្រពន្ធដែលកំពុងពេញដោយទឹកដោះសម្រាប់បំបៅកូនធ្វើឲ្យ Taehyung ធ្វើមុខស្មូញៗព្រោះតែឈឺ។

« ឈប់បានហើយ Jung អូនឈឺ! ប្រយ័ត្នភ្ញាក់កូនគ្មាននរណានៅមើលគេទេព្រោះអ្នកម៉ាក់រវល់មើលចុងភៅសម្រាប់ធ្វើម្ហូបជូនភ្ញៀវហើយ » Taehyung ចាប់ទាញដៃរាងក្រាសចេញនិយាយដូចជាខឹង អន់ចិត្ត និងមួរម៉ៅជាមួយនិងនាយណាស់អញ្ចឹង ធ្វើឲ្យ Jungkook ឯណោះស្ដាប់ឮហើយមិនអន់ចិត្តនឹងពាក្យសម្ដីរបស់ Taehyung មិនបានប៉ុន្តែនាយនៅតែព្យាយាមធ្វើអារម្មណ៍ឲ្យល្អនិងព្យាយាមសួរនាំរាងតូចឲ្យបានដឹងរឿងថាតើគេទៅខឹងនាយនឹងរឿងអ្វីមកទើបបានជាប៉ះមិនបាននិយាយមិនបានបែបនេះ។

MR BADBOY // j.jk x k.thWhere stories live. Discover now