Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?

Bắt đầu từ đầu
                                    

Taehyung ក៏ដើរតាមក្រោយដំណើររបស់ពួកគេ ដើរសុខៗក៏ញញឹមឡើងព្រោះតែកូនប្រុសរបស់គេបានសម្លឹងមើលមកកាន់គេហើយថែមទាំងយារដៃខ្វៃៗមករកគេដើម្បីឲ្យគេពរទៀតផង។

« កូនរកអីមែនទេ? » ដោយរវីករវើកពេក Jungkook ក៏បញ្ឈប់ដំណើរដើម្បីមើលកូនប្រុសក៏ឃើញគេបែរទៅក្រោយយារដៃរកនរណាម្នាក់ទើបនាយក៏បែរទៅតាមឃើញប្រពន្ធរបស់នាយដើរតាមពីក្រោយ។

« អូនសម្លាញ់ » Jungkook ស្ទុះដើរចូលទៅរកប្រពន្ធរបស់នាយដោយមាននាងតូចនោះតាមទៅជាមួយផងដែរ។

« បងច្បាស់ជាចាំអូនយូរហើយ » Taehyung សើចញឹមៗព្រោះរៀបឫកមិនត្រូវពេលខ្លួនសម្លឹងឃើញនារីម្នាក់នោះនៅឱបដើមដៃប្ដីរបស់ខ្លួនមិនលែង។

« អូ..អឺ សួស្ដីបងថ្លៃខ្ញុំឈ្មោះ Gerry » Gerry ប្រញាប់លែងដៃចេញពីដើមដៃរបស់ Jungkook និងឱនគំនាបគោរព Taehyung ក្នុងនាមគេជាបងថ្លៃ

« បងថ្លៃ? »

« បងភ្លេចណែនាំឲ្យអូនបានស្គាល់! Gerry ជាប្អូនស្រីរបស់បងតែមិនមែនជាប់សាច់ឈាមនឹងគ្នាអីនោះទេគ្រាន់តែបងស្គាល់នាងតាំងពីតូចដែលជាក្មេងស្រីកំព្រាគ្រួសារហើយម្ចាស់តាក៏យកនាងមកចិញ្ចឹមក្នុងនាមជាចៅរបស់គាត់រហូតដល់ធំក៏បានបញ្ជូននាងឲ្យទៅរៀនបន្តនិងរស់នៅឯ USA ឥឡូវនេះម្ចាស់តាក៏បានអញ្ជើញនាងឲ្យមកចូលរួមកម្មវិធីរបស់ពួកយើង » បើស្ដាប់មើលតាមការណែនាំ Jungkook ដូចជាសប្បាយចិត្តក្នុងការណែនាំនាងឲ្យគេស្គាល់នាងដល់ហើយ តើប្អូនស្រីម្នាក់នេះមានអ្វីពិសេសទៅន៎រ? ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?

« អូ...» Taehyung គ្រាន់តែនិយាយមួយម៉ាត់និងងក់ក្បាលបន្តិចរួចញញឹមស្រាលៗដាក់នាង។

« ស្គាល់គ្នាហើយមែនទេអញ្ចឹងពួកយើងទៅរកម្ចាស់តាទៅដើម្បីថតរូបជុំគ្នា »

« ឲ្យ Jaehyun មកអូនពរ » Jungkook ក៏ហុចកូនប្រុសឲ្យទៅប្រពន្ធដោយមិនស្ទាក់ស្ទើរឯ Taehyung ក៏ទទួលកូនប្រុសទាំងក្នុងចិត្តកំពុងតែចាប់ផ្ដើមគិតនូវរឿងខ្លះៗដែលគេមិនគួរគិត។

បន្ទាប់ពីហុចកូនប្រុសឲ្យរាងតូចរួច Jungkook ក៏ដើរទៅរកម្ចាស់តាដោយមាន Gerry តាមទៅជាមួយហើយនាងក៏ឆ្លៀតស៊កដៃចូលទៅឱបដើមដៃរបស់នាយទៀតផង ឯ Taehyung ពរកូនដើរតាមពីក្រោយត្រុកៗព្រោះស្វាមីរបស់គេបានដើរទៅមុនបាត់ទៅហើយ។ តើទង្វើបែបនេះចំពោះគេក្នុងថ្ងៃពិសេសមួយនេះវាសមដែរមែនទេ? ឬក៏វាគ្រាន់តែជារាក់ទាក់និងយកចិត្តទុកដាក់ចំពោះភ្ញៀវដើម្បីកុំឲ្យភ្ញៀវកិត្តិយសខកបំណងក្នុងការចូលរួមកម្មវិធីមួយ?

MR BADBOY // j.jk x k.thNơi câu chuyện tồn tại. Hãy khám phá bây giờ