ភាគ២៣«សត្វអ្វីនិង??»

Start from the beginning
                                    

"អឺៗ ចឹងតោះទៅម៉ងទៅ!!"

"បងហ្អាល្មមឈប់មើលមុខអូនបែបនេះ"Fourthគេឡើងអៀនហើយចូលមកដល់ឡានភ្លាមរាងក្រាស់ជាសង្សាគេនេះអង្គុយមើលមុខគេឡើងជាប់តែម្តង

"ទេ មិនអាច"រាងក្រាស់ក្រវីក្បាលហើយញញឹមខឹលរួចខិតខ្លួនទៅជិតរាងតូចដែរមុននេះព្យាយាមគេពីក្រសែភ្នែករហូតដល់ជញ្ជាំងឡានទៅហើយ។ពេលគេខិតទៅមិនអឹបកូនយើងហ្អាស??

"បងនិយាយពាក្យផ្លែកៗ បងកើតអី"Fourthក៏រាងឆ្ងល់ដែរតាំងពីព្រឹកភ្ញាក់មកពីគេងភ្លាមរករឿងគេភ្លាមមិនសូវនិយាយច្រើនដូចមុនទេហើយដំណើរគេឡើងលឿនសឹងតែរាងតូចតាមមិនទាន់

"ធ្វើអីដឹងខ្លួនឯងហើយ"Geminiគេនិយាយចោលរែភ្នែកទៅមើលអ្វីផ្សេងសំណាងឡានពួកគេមានរបាំងមកបាំងជិតកុំអីរាងតូចអៀនរឹងខ្លួន

"បងប្រាប់អូនមក អូនមិចនិងដឹងថាធ្វើអីខុសដាក់បង"រាងតូចធ្វើមុខគួរឲ្យអាណិតចូលទៅឱបដៃគេគេងកើយលើស្មារចេញកាយវិការយល់ចិត្តជាខ្លាំង រាងក្រាស់យើងទប់អារម្មណ៍ខឹងសឹងមិនបាន

"ព្រឹកមិញអូនអត់ថើបបងទេ"មែនហើយព្រឹកមិញអត់ថើបគេ!រាល់ព្រឹកថើបសោះលើកនេះងើបភ្លាមងូតទឹករៀបចំខ្លួនមកតែម្តងហើយមិនហៅគេឲ្យទៅតាមខ្លួនទេពេលគេមិនសូវនិយាយរកមិនមកចាប់អារម្មណ៍គេទៀត

"ថើប??"រាងតូចនិយាយផ្ទួនទាំងហួសចិត្តមើលមុខគេឡើងស្រឡាំងកាំង !!ធ្វើដូចជាមានពេលចឹងក្រោកមកយឺតទាំងអស់គ្នានរណាទៅមានពេលផ្អែមថើបអីទៅ ប្រញាប់ខ្លាចឡានទៅចោលផងដោយសារមិនស្គាល់ផ្លូវឥឡូវមកងក់ងរអីណា

"យ៉ាងមិចអូន??"

"ហុចថ្ពាល់មកអូនថើប"Fourthនិយាយទាំងមិនមើលមុខក្រម៉ូវលាយហួសចិត្តតែគេក៏អាណិតដែរអត់បានថើប ឃើញទឹកមុខពិបាកនិយាយស្អុយៗតាមពិតរឿងនិងសោះ

"សឺតៗ សឺតៗ.....អ្ហឹម!!"រាងតូចស្រឡាំងកាំងពេលដែរគេថើបថ្ពាល់រាងក្រាស់ពេញនិង តែក៏សុខៗGeminiក៏ងាកមកចំគ្នាក៏ភ្លាត់ថើបមាត់គ្នាភ្លាមៗតែម្តង

"ជេម~~~~ហ្អាបងថើបទៀតហើយ"fourthចង់ស្រែកយំទេគេអៀនខ្លាំងៗក៏ជ្រុបមុខនិងទ្រូងGeminiហើយឱបគេយ៉ាងជាប់គេភាំងទេទោះធ្លាប់គ្នាញឹកដែរតែមិនទម្លាប់នោះទេ

[ មនុស្សចុងក្រោយ  ]✔️Where stories live. Discover now