ភាគ១៤«មនុស្សល្អរបស់អូន»

775 68 2
                                    

"បងយ៉ាងមិច??ម្តេចបងមិនឆ្លើយ !!!"រាងតូចកញ្ច្រោលពេញគ្រែពេទ្យតែម្តងគេមិនជឿសោះថាគេពិការបើរស់នៅពិបាកជាងស្លាប់ទៀតមិនស្លាប់តែម្តងទៅ??

"អូយ!!ជើង"ពេលដែររាងក្រាស់ចូលទៅចាប់រាងតូចឲ្យឈប់តែជើងរបស់គេស្រាប់តែឈឺម្តងទៀត

"Fourth កុំរើអីបងសុំណាបងសុំអង្វរអូន បងសំពះអូនក៏បានដែរ"Geminiសឹងតែលុតជង្គន់សំពះទេពេលគេឃើញfourthបែបនេះគេឈឺចិត្តណាស់គេពិបាកភ្នែកណាស់ បើអាចប្តូររាងកាយបានគេនិងប្តូរវិញភ្លាមៗតែម្តងគេអត់ចង់ឲ្យសង្សារគេឈឺនោះទេ សង្សារគេពីមុនៗពេលខឹងគេឬក៏យំគេមិនដែរខ្វល់តែពេលរាងតូចខឹងគេតែងតែលួង មើលចុះពេលរាងតូចយំគេអង្វរសឹងតែក្រាបសំពះ

"ហ្អឹកៗ បងអូនអត់ចង់នៅមួយកន្លែងបែបនិងទេ"គេចូលទៅឱបចង្កេះសង្សារកាន់តែខ្លាំងហើយនិយាយប្រាប់នូវអ្វីដែលខ្លួនចង់បានទាំងទឹកភ្នែក

"តែ3-4ខែអូនជាដាច់ហើយ"

"បងកុហកមនុស្សពិការហើយ"Geminiគេពិតជាមិនចង់ឲ្យរាងតូចនិយាយពាក្យនិងនោះទេគេពិបាកទទួលយកណាស់

"អូន..អូនមិនមែនពិការទេអូនអាចដើរបានម្តងទៀតបានតាស៎"Geminiអង្អែលក្បាលfourthថ្នមៗហើយនិយាយលើកទឹកចិត្តតិចតួច ។អាល្អិតក៏យកខ្នងដៃរបស់ខ្លួនមកជូតទឹកភ្នែកម្តង

"ជេមបងញ័រម្លេស"គេស្រាប់តែចាប់ដឹងបុរសដែរគេកំពុងឱបដូចជាប្រឹងទប់សំលេងនិយាយមិនឲ្យឮចេញមកក្រៅ គេក៏ប្រលែងពីការឱបមកមើលក៏ឃើញថាGeminiយំ

"បងយំរឿងអូនមែនទេ កុំពិបាកអីអូនមិនធ្វើឲ្យបងហត់ឡើយ"fourthទាញឲ្យgeminiអង្គុយលើគ្រែពេទ្យតែទំហំធំអាចដាក់បានមនុស្សបីនាក់ឯណោះ រាងក្រាស់ភ្នែកក្រហមងាំង

"បងអាចឱបអូនបានទេ??"Gemini

"បានអូនមិនប្រកែកនោះទេ"រាងតូចងក់ក្បាករាងក្រាស់ក៏យកមុខគេដាក់លើស្មាររាងតូចហើយជ្រុបមុខទាំងទឹកភ្នែក

"បងពិបាករឿងមើលអូនថែមែនទេ!?"

"ទេ!! បងអាណិតអូន ហើយក៏សុំទោសដែរយកអូនមកពាក់ព័ន្ធក្នុងជីវិតបងមើលចុះអូនលំបាកកាយណាស់ត្រូវគេងនៅទីនេះដើរក៏មិនកើតអូន បងមើលថែអូនមិនបានពិតមែនបងមិនមែនជាមនុស្សដែរអូនចង់បាននោះទេ អូនអាចដាក់ទោសលើបងបាន"

[ មនុស្សចុងក្រោយ  ]✔️Where stories live. Discover now