Part 59 : ពិសោធន៍ចិត្ត

Start from the beginning
                                        

« ដោយសារបែបនេះមែនទេម៉ាក់ទើបធ្វើឱ្យម៉ាក់ស្រ្តេសដល់មិនស្រួលខ្លួនបែបនេះ »

ឮសំណួរកូនប្រុសហើយគាត់ក៏និយាយបន្ថែម ព្រោះមិនចង់ឱ្យប្តីនិងកូនគិតច្រើន
«មិនមែនទេកូន ម៉ាក់មិនបានគិតច្រើនដោយសាររឿងនេះទេព្រោះម៉ាក់ស៊ាំនឹងវាហើយ »

« អញ្ចឹងម៉ាក់គិតច្រើនព្រោះរឿងអីទៅ? ម៉ាក់អាចប្រាប់កូនផងបានទេ »
«ធម្មតាម៉ាក់រឹងមាំណាស់មិនងាយ ធេងធោងឬវិលមុខអីទេ តើមានរឿងអី ហេតុអីធ្វើឱ្យម៉ាក់គិតច្រើនដល់ទៅជាមិនស្រួលបែបនេះ »

លោកស្រីផាកដកដង្ហើមធំបន្តិច គាត់មិនទាន់ឆ្លើយតបហើយបែរទៅនិយាយរឿងផ្សេងវិញ
« ប្រុសហ៊ុនម៉ាក់ចង់ញ៊ាំផ្លែឈើកូនទិញឱ្យម៉ាក់បន្តិចបានទេ? » ហៅឈ្មោះកូនប្រុសគាត់តែភ្នែកសម្លឹងបញ្ឈួសទៅចំរាងស្តើងធ្វើឱ្យរាងស្តើងអាចដឹងបានភ្លាមនាងក៏ប្រញ៉ាប់និយាយ

« មិនអីទេអ៊ំស្រី ចាំខ្ញុំជាអ្នកទៅទិញវិញ » និយាយហើយនាងសំពះលារួចចេញទៅយ៉ាងលឿនមិននៅយឺតយ៉ាវឱ្យមានភាពទើសទាល់បន្តិចទេ ចេញទៅដល់ក្រៅនាងហាក់ធ្ងន់ខ្លួន មានអារម្មណ៍ថាខ្លួនឯងជាអ្នកក្រៅពេញៗ មុខនាងចាប់ផ្តើមស្រងូតដើរលើការ៉ូស្មើតែនាងដើរចង់ជំពប់ ធ្វើយ៉ាងម៉េចទៅ ពេលនេះអនាគតម៉ាក់ក្មេកដូចជាមិនសូវចូលចិត្តនាងទេ តទៅតិចត្រូវម្តាយក្មេកកម្ចាយទៅ បើបែបហ្នឹងតើនាងត្រូវធ្វើយ៉ាងណា ?
« ហឹម— មិនអីទេ កុំទាន់អាលគិតច្រើនអី បើរឿងប្រុងតែកើតទោះហាមយ៉ាងណាក៏ហាមមិនបានដែរ បណ្តោយតាមហ្នឹងចុះ » ដកដង្ហើមធំមួយឃូររួចនិយាយលើកទឹកចិត្តខ្លួនឯងហើយរាងស្តើងក៏ដើរទៅលឿនដូចមានកម្លាំងជាងមុន
« ជីវិតត្រូវដើរទៅមុខ កុំខ្លាចកុំរាថយមុនបើយើងមិនទាន់បានសាកល្បងប្រឈមបញ្ហានៅឡើយ ស៊ូៗ យូ ហាណា កុំខ្លាចអីណា » នាងប្រឹងនិយាយលួងខ្លួនឯងទាំងបេះដូងនៅលោតឌុកឌាក់ ពេលខ្លះវារាងភ័យដែរ ព្រោះពាក្យថាភ្លើងម្តាយក្មេកនេះវាមិនធម្មតាទេ បើក្តៅល្មមៗ អាហ្នឹងគ្រាន់ទេ ខ្លាចតែអាក្តៅអន្ទះអន្ទែងជះអណ្តាតភ្លើងដូចចង់ដុតកម្លោចនេះតើ បើជួបចឹងមែនអ្នកណាទ្រាំបានទៅ?

My two boyfriends ( Completed )Where stories live. Discover now