« ថាម៉េចនាងផ្ញើសំបុត្រសុំលាឈប់អញ្ចឹងហ្អេស៎?!! » សុងហ៊ុនស្រែកខ្លាំងៗទាំងស្លុតចិត្តស្របពេលថ្លើមប្រម៉ាត់ជ្រុះក្ឌុកទៅដី ជ្រុះដល់ទាំងបេះដូងសួតជ្រុះខ្ទេចខ្ទីគ្មានសល់ គេប្រញ៉ាប់រត់ចេញទៅក្រៅហើយយកទូរសព្ទចុចតេទៅរាងស្តើងញាប់ដៃតែតេមិនចូល វាដូចជានាងប្លុកលេខគេចោលហើយ ផ្ញើសារសួរក៏នាងមិនចូលមើលទៀតដែរ តើនាងកំពុងគិតអីទៅ ហេតុអីក៏ធ្វើដាក់គេបែបនេះ ដឹងទេគេជិតឆ្កួតមែនទែនហើយ បើហ៊ានតែនាងទៅចោលគេបាត់លែងឱ្យគេឃើញមុខគេដឹងតែឆ្កួតហើយមិនជាទេ សុងហ៊ុនបើកឡានលឿនដូចព្យុះរន្ទះទៅដល់មុខផ្ទះរាងស្តើងគេជាន់ហ្វ្រាំងង៉ឺតហើយចុចសុីផ្លេលាន់សូរឡើងទ្រហឹង គ្រាន់តែអ្នកយាមបើកទ្វារឱ្យភ្លាមគេបើកឡានវឹងចូលបរិវេណផ្ទះ ហើយចុះពីលើឡានយ៉ាងរហ័ស អ្នកស្រីយូនិងលោកយូចេញមកឃើញមុខគេហើយពួកគាត់ខឹងសម្បានឹងគេណាស់ព្រោះរាងស្តើងបាននិយាយគ្រប់យ៉ាងប្រាប់ពួកគាត់អស់ហើយ អ្នកស្រីយូខឹងខ្លាំង តែខ្លាំងមិនដល់លោកយូទេ កូនស្រីគាត់ គាត់ស្រឡាញ់ថ្នាក់ថ្នមដូចដួងកែវនេត្រា ហើយគេសំអាងអី ហេតុអីហ៊ានជាន់ឈ្លីកូនស្រីគាត់បែបនេះ ឬគេអាងថាគេមានអំណាចធំលើក្រុមហ៊ុនគាត់ បើអញ្ចឹងមែន គេថោកទាបពេកហើយគាត់មិនត្រូវការជំនួយពីក្រុមហ៊ុនគេទៀតទេ
« ជម្រាបសួរលោកពូអ្នកមីង »
« មកមានការអី? » លោកយូសួរយ៉ាងគម្រោះគម្រើយដោយក្តីមិនពេញចិត្ត មិនចូលចិត្តមុខគេសូម្បីមួយចុងក្រចក មិនដឹងជាគេធ្វើអីដាក់កូនស្រីគាត់ខ្លះទៅបានជាធ្វើឱ្យនាងស្អប់គេដល់ថ្នាក់មិនចង់ឱ្យគេទទួលខុសត្រូវហើយថែមទាំងមិនចង់សូម្បីតែជួបមុខគេ កាន់តែវិភាគគាត់កាន់តែក្តៅឆេះឆួលទ្រាំស្ទើរមិនបាន បេះដូងថ្លើមប្រម៉ាត់គាត់ប្រេះបែកខ្ទេចខ្ទីព្រោះអាសូរកូនស្រី កូនស្រីគាត់ជាក្មេងល្អ ហេតុអីនាងត្រូវមកជួបអាក្មេងមានចិត្តកខ្វក់អាក្រក់បែបនេះដែរ ពិតជាគួរឱ្យខឹងខ្លាំងណាស់ ពីមុនគាត់ខំតែស្រឡាញ់ចូលចិត្តហើយកោតសរសើរគេក្នុងនាមជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង តែពេលនេះគាត់លែងចូលចិត្តគេហើយ ចំណែកអ្នកស្រីយូវិញ គាត់មិនសូវដែលស្គាល់គេទេ គាត់ស្គាល់Jakeច្រើនជាងហើយក៏ចូលចិត្តJakeជាងដែរ ព្រោះJakeជាក្មេងប្រុសសុភាពចេះដាក់ខ្លួនចេះជួយយកអាសារ គាត់សប្បាយចិត្តក្នុងការឱ្យហាណាទាក់ទងជាមួយJakeតែមិននឹកស្មានថានៅសុខៗ បែរជាមានក្មេងប្រុសចិត្តខ្មៅដូចគេមកបំពានញាំញីកូនស្រីរបស់គាត់បែបនេះគាត់ពិតជាពិបាកទទួលយកខ្លាំងណាស់
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...
