Part 59 : ពិសោធន៍ចិត្ត

Start from the beginning
                                        

« ម៉ាក់ ម៉ាក់យ៉ាងម៉េចទៅហើយ »

លោកស្រីផាកបើកភ្នែកមកឃើញកូននិងប្តីហើយគាត់ក៏និយាយឡើងតិចៗ បងសម្លាញ់ ប្រុសហ៊ុន គាត់ក៏សម្លឹងឃើញរាងស្តើងដែរតែមិនបាននិយាយអីទេ រាងស្តើងក៏មិនហ៊ាននិយាយអីដូចគ្នានាងបានត្រឹមសម្លឹងមើលគាត់ដោយក្រសែភ្នែកសប្បាយចិត្តដែលឃើញគាត់ដឹងខ្លួន តែក៏នៅព្រួយបារម្ភពីស្ថានភាពរបួសរបស់គាត់

ពេលគ្រូពេទ្យបានពិនិត្យមើលអាការគាត់បន្ថែមហើយឱ្យគាត់ញ៊ាំអាហារនិងលេបថ្នាំរួចរាល់ លោកស្រីផាកក៏កាន់តែមានកម្លាំងឡើង ពេលនេះគាត់មានកម្លាំងមានស្មារតីអាចនិយាយបានច្បាស់ដូចធម្មតាវិញហើយ តែគ្រាន់តែគាត់នៅឈឺកន្លែងដែលប៉ះទង្គិចនិងកន្លែងរបួសបន្តិច  ឃើញគាត់បានស្រួលមកវិញបែបនេះសុងហ៊ុនក៏សាកសួរគាត់ពីហេតុការណ៍ដែលកើតឡើង

« ម៉ាក់  ហេតុអីបានជាម៉ាក់ស្រាប់តែធ្លាក់ពីលើជណ្តើរបែបនេះ ពេលនោះតើមានរឿងអីទៅ »

« ម៉ាក់ក៏មិនដឹងទេកូន ពេលហ្នឹងម៉ាក់មានអារម្មណ៍រាងមិនស្រួលតិចៗ ហើយក៏គិតថាចុះមកក្រោមមើលទេសភាពស្រូបយកខ្យល់អាកាសបន្តិចដើម្បីឱ្យបានធូរ ម៉ាក់ចុះជណ្តើរសុខៗ តែស្រាប់តែមានអារម្មណ៍វិលមុខខ្លាំងចង់ហៅគេឯងឱ្យជួយតែក៏ហៅមិនទាន់ ម៉ាក់ទន់ជើងហើយរបូតដៃដួលធ្លាក់ចុះមកដោយមិនដឹងខ្លួនទាល់តែសោះ »

« ពុទ្ធោ ប្រពន្ធសម្លាញ់របស់បង បើអូនមិនស្រួលខ្លួនហេតុអីក៏មិនព្រមប្រាប់គេឯងឱ្យជួយនាំចុះមក បើមិនអញ្ចឹងទេខលប្រាប់បងក៏បានដែរណា ហេតុអីក៏អូនសុខចិត្តចុះមកម្នាក់ឯងទាំងមិនស្រួលបែបនេះ » លោកផាកនិយាយហើយលោកស្រីផាកស្រាប់តែមានអារម្មណ៍សោកសៅចង់ស្រក់ទឹកភ្នែក គាត់ដកដង្ហើមធំបន្តិចរួចតបទៅលោកផាកវិញ

« ខលប្រាប់បង បងមានពេលមកមើលអូនទេ ? »

« ហេតុអីក៏អូននិយាយបែបនេះ ឱ្យតែអូនប្រាប់បងបងប្រាកដជាមកភ្លាម »

« បងនិយាយបាន តែអូនខ្លាចតែបងធ្វើមិនបាន រាល់ថ្ងៃផ្ទះយើងធំណាស់ ធំដល់ថ្នាក់អូនមានអារម្មណ៍ល្ហល្ហេវហើយ ព្រោះត្រូវរស់នៅតែម្នាក់ឯង  ព្រឹកឡើងប្តីនិងកូនចេញបាត់ៗ ពេលថ្ងៃក៏ញ៊ាំបាយម្នាក់ឯង ទាល់តែពេលយប់ទើបបានជុំគ្នា តែពេលខ្លះយប់ហើយក៏មិនបានជុំគ្នាទៀត » លោកស្រីផាកនិយាយទាំងអួលដើមក គាត់គិតថាគាត់ដូចជាស៊ាំនឹងរឿងអស់នេះហើយតែហេតុអីពេលរំឭកវាឡើងគាត់ស្រាប់តែមានអារម្មណ៍ថាឯកាខ្លាំងបែបនេះ  ឃើញលោកស្រីផាកបែបនេះទាំងលោកផាកនិងសុងហ៊ុនក៏សម្លឹងមើលគាត់ដោយក្រសែភ្នែកដែលបង្ហាញអារម្មណ៍អាណិតហើយនិងដឹងខ្លួនខុស

My two boyfriends ( Completed )Where stories live. Discover now