« អ្នកជំងឺលែងអីហើយសូមអ្នកទាំងពីរកុំបារម្ភអី » បានស្តាប់គ្រូពេទ្យនិយាយហើយទាំងបីនាក់ក៏ធូរទ្រូងខ្សាក ពេលបានផ្លាស់លោកស្រីផាកទៅបន្ទប់សម្រាក VIPហើយ លោកផាកក៏ឆ្លៀតសួរគ្រូពេទ្យបន្ថែម
« ភរិយាខ្ញុំមានត្រូវរបួសអីខ្លះហើយមានអីធ្ងន់ធ្ងរដែរទេលោកគ្រូពេទ្យ »
« លោកស្រីមានភ្លាត់ដៃ ថ្លោះត្រគាក គ្រិចកជើង ហើយនិងមានរបួសនៅកន្លែងក្បាលផងដែរប៉ុន្តែមិនអីទេព្រោះវាគ្រាន់តែបែកបន្តិច វាមិនបង្កបញ្ហាឬប៉ះពាល់អីដល់ខួរក្បាលទេ ដែលគាត់សន្លប់ប្រហែលមកពីភ័យពេកហើយ »
« សរុបមកពេលនេះលោកស្រីអស់អីហើយមិនមានអីគួរឱ្យព្រួយបារម្ភទៀតទេ រង់ចាំប្រហែល1អាទិត្យទៀតគ្រប់យ៉ាងពិតជាត្រឡប់មកដូចដើមវិញហើយ សូមកុំបារម្ភអីណាលោកម្ចាស់ ពួកខ្ញុំនឹងព្យាយាមមើលថែគាត់ឱ្យបានល្អបំផុត »
« អរគុណណាស់លោកគ្រូពេទ្យ »
« សូមជួយមើលថែលោកស្រីខ្ញុំឱ្យបានល្អបំផុតណា ពេលគេត្រឡប់មកជាដូចដើមពេលណា ខ្ញុំនឹងឧបត្ថម្ភមន្ទីរពេទ្យនេះ5លានបន្ថែមទៀត »
« អូ ជាព្រះគុណដ៏ធំធេងខ្លាំងណាស់លោកម្ចាស់ លោកម្ចាស់តែងតែផ្តល់ការឧបត្ថម្ភមកខាងមន្ទីរពេទ្យខ្ញុំរហូត ខ្ញុំពិតជាអរគុណលោកម្ចាស់ពិតមែន មិនដឹងថាត្រូវរកពាក្យបែបណាមកបរិយាយទេ »
« សូមទុកចិត្តចុះលោកម្ចាស់ ពួកខ្ញុំនឹងមើលថែលោកស្រីមិនឱ្យមានខ្វះចន្លោះសូម្បីបន្តិចឡើយ ហើយសូមធានាថាលោកស្រីនឹងត្រឡប់មកសភាពធម្មតារឹងមាំដូចដើមត្រឹមរយៈពេលតែ1សប្តាហ៍ប៉ុណ្ណោះ » លោកគ្រូពេទ្យធំនោះនិយាយដោយក្តីសប្បាយរំភើបហើយក៏ម៉ឺងម៉ាត់ លោកផាកញញឹមហើយយកដៃទះស្មាគ្រូពេទ្យតិចៗរួចក៏អនុញ្ញាតឱ្យទៅបាន
ក្រោយពេលនៅអង្គុយចាំមើលលោកស្រីផាកអស់ជិត2ម៉ោងទីបំផុតគាត់ក៏ដឹងខ្លួនឡើងមកដោយបើកភ្នែកព្រឹមៗហើយកម្រើកដៃតិចៗលោកផាកដែលកំពុងអង្គុយចាប់ដៃគាត់នៅក្បែរនោះបានឃើញហើយសប្បាយចិត្តខ្លាំងណាស់គាត់ញញឹមឡើងហើយប្រញ៉ាប់សួរលោកស្រីផាកភ្លាមៗ
« អូនសម្លាញ់ ដឹងខ្លួនហើយមែនទេ អូនយ៉ាងម៉េចទៅហើយ អូនឈឺខ្លាំងទេ » ឃើញលោកផាកនិយាយសួរ សុងហ៊ុននិងរាងស្តើងដែលកំពុងអង្គុយនៅសាឡុងក៏ប្រញ៉ាប់ស្ទុះចូលមក
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...
Part 59 : ពិសោធន៍ចិត្ត
Start from the beginning
