ភាគទី1: លើកក្រោយកុំចេះដឹងរឿងខ្ញុំ

1.7K 164 13
                                    

   នៅក្នុងផ្ទះវិឡាដ៍ធំស្កឹមស្កៃមានដំបូល6ធំៗជាប់គ្នានឹងមានទីធ្លាធំសម្បើមណាស់មើលទៅទំនងជាផ្ទះរបស់អ្នកមានអំណាចណាម្នាក់ហើយដំបូងផ្ទះធំរស់នៅស្រណុកសុខស្រួលតែស្ថានភាពមនុស្សនៅក្នុងផ្ទះពេលនេះគឺកំពុងតែមានការឈ្លោះប្រកែកគ្នាឡូឡាពេញផ្ទះរវាងបុរសដែលមានវ័យកណ្ដាលជាមួយស្ត្រីវ័យកណ្ដាលម្នាក់គឺប្រកែកគ្នាមិនមានអ្នកណាព្រមចាញ់អ្នកណាឡើយ

"បងមិនអាចធ្វើអញ្ចឹងបានទេចាសស្មីនត្រូវតែទៅនៅជាមួយខ្ញុំ"ស្ត្រីម្នាក់នោះមានឈ្មោះថាដាយលីនាងកំពុងតែប្រកែកគ្នាជាមួយអតីតស្វាមីរបស់នាងពីរឿងកូន

"នាងគ្មានសម្ថភាពអីមើលថែកូនទេ ឃើញទេចាសស្មីនៅជាមួយនាងគេត្រូវបាននាងទុកចោលរហូតមួយទៀតកូនខ្ញុំជាស្រីដូចច្ចេះហើយនាងមានឪពុកចុងអីអោយគេទៅយើងបារម្ភពីសុវត្តិភាពកូនយើង"បុរសម្នាក់នេះមានឈ្មោះថាណាមជុនគាត់នឹងអ្នកស្រីដាយលីលែងលះគ្នាអស់រយ:ពេល6ឆ្នាំមកហើយដោយអ្នកស្រីចេញទៅទាំងមានកូនព្រោះណាមជុនបានដេញចេញពីផ្ទះក្រោយពីដឹងថាអ្នកស្រីដាយលីលួចលាក់មានសាហាយ មិនប៉ុន្មានណាមជុនដឹងពីដំណឹងថាគាត់មានកូនស្រីម្នាក់ទៀតគឺជាចាសស្មីនបែបគាត់តែងផ្ដល់ប្រាក់ចិញ្ចឹមទៅនាងតែអ្នកស្រីមើលថែនាងមិនបានល្អបែបនោះគាត់ក៏ទាមទារយកនាងមកចិញ្ចឹមអោយផ្ទាល់វិញ

ពួកគេក៏មានកូនប្រុសច្បងម្នាក់ដែរមានឈ្មោះថាគីមថេហ្យុងពេលនេះក្មេងប្រុសតូចថេហ្យុងក៏កំពុងតែអង្គុយអោបដៃមើលប៉ាម៉ាក់គេឈ្លោះគ្នាទាំងមុខក្រម៉ូវដែរ

"កូនខ្ញុំខ្ញុំចេះមើលហើយគិតតែលោកទៅក៏មានប្រពន្ធចុងថ្មី បើថេហ្យុងគេអាចការពារខ្លួនពីប្រពន្ធចុងបានតែចាសស្មីននាងនៅក្មេង"អ្នកស្រីដាយលី

"អីក៏ជាម្ដាយល្អម្លេះទាំងដែលកាពិតសាលាក៏មិនអោយកូនចូលរៀនផងលុយដែលយើងផ្ដល់អោយចាយអស់ៗ ហើយប្រពន្ធថ្មីយើងមានតែមួយទេមិនដូចនាង..ហ្ហឹស!"ណាមជុនខ្ជិលបង្ហើយនឹងមុខកូន

"បើអញ្ចឹងអោយថេហ្យុងមកនៅជាមួយខ្ញុំមក"អ្នកស្រីដាយលីគឺពិតជាចង់នាំកូនទៅនៅជាមួយគាត់ដើម្បីទទួលបានលុយពីណាមជុនរៀងរាល់ខែ

កុលាបមួយទង​⚘Where stories live. Discover now