សាច់រឿងក៏កាត់មកក្នុងផ្ទះរបស់JungGuដែរពេលនេះJungkookនិងJungGuកំពុងអង្គុយមេីលមុខគ្នាទាំងមិនយល់
« នែឯងមេីលមុខយេីងរហូតបែបនេះ » Jungkookក៏ដាច់ចិត្តស្រែកសួរ ព្រោះនាយមេីលគេមិនដាក់ភ្នែក
« លោកមេីលខ្ញុំដែរតាហ៎? ហេីយម៉េចបានជាលោកមុខដូចខ្ញុំ? » JungGuក៏តបទៅវិញ
« យេីងសួរឯងបានត្រូវ ម៉េចក៏មានមុខដូចយេីង? » Jungkookក៏សួរទៅវិញទាំងមុខក្រញ៉ូវ
« យេីងម៉េចនឹងដឹង? តែកុំនិយាយថាយេីងមុខដូចឯងនោះ មេីលឯងចុះមុខអោយក្រម៉ូវ គ្មានជាតិ គ្មានរសនិយម មាំៗដូចតោឆ្លាក់ » JungGuក៏និយាយបកតាមការមេីលឃេីញរបស់គេ ព្រោះអាម្នាក់អង្គុយពីមុខខ្លួននេះដូចដែរគេនិយាយមែន
« ឯង? ឯងមានសិទ្ធិអីថាអោយយេីង ប្រយ័ត្នងាប់ទៅ » Jungkookគេជាមនុស្សមិនចេះទប់កំហឹងឡេីយដល់ឃេីញគេថាអោយបែបនេះទៀតរឹតតែក្តៅ
« ថាអោយឯងនឹងហេីយ » JungGuឯណេះក៏មិនណយដែរ
« បានហេីយៗ ឈប់ឈ្លោះប្រកែកគ្នាទៅ ចៅឯណេះក៏អញ្ចឹងដែរJungGu រាល់ដងចៅមិនដែរតបតមាត់គេបែបនេះឡេីយ ម៉េចក៏ថ្ងៃនេះឈ្លេីយបែបនេះ » លោកយាយមកពីផ្ទះបាយយកទឹកមកដាក់ពីមុខពួកគេ រួចក៏ឈ្លាតថាអោយចៅ
« សុំទោសលោកយាយ » JungGuក៏លេីកទឹកមកផឹក
« ចុះអ្នកកម្លោះជាកូនអ្នកណា មកពីណាហាហ? » លោកយាយក៏ងាកទៅសួរJungkookម្តង
« ខ្ញុំជាកូនលោកjeon Junghoបាទ » Jungkookក៏និយាយតបទៅគាត់វិញទាំងសម្លេងធម្មតាវិញ
« Jeon JungHo? អញ្ចឹងបានន័យថាអ្នកកម្លោះជានាយករដ្ឋមន្ត្រី? » លោកយាយដឹងហេីយភ្ញាក់ផ្អេីល ក៏សួរបញ្ជាក់
« បាទពិតមែនហេីយ » Jungkook
« រដ្ឋមន្ត្រីស្អីមុខមិនរីក! » JungGuនិយាុតិចៗម្នាក់ឯងតែនាយក្រាស់នៅតែឮ គេខ្ជិលប្រកែកមានតែសម្លក់បន្តិចប៉ុណ្ណោះ
« ខ្ញុំសុំសួរលោកយាយវិញថាគេជានរណាម៉េចបានមុនដូចខ្ញុំ ខ្ញុំចង់ជូបប៉ាម៉ាក់គេបានទេ? » Jungkookក៏ចាប់សង្កេតផងដែរថាពេលឮនាយសួរបែបនេះ JungGuបែរជាធ្លាក់ទឹកមុខបន្តិច
ВЫ ЧИТАЕТЕ
YOUR LOVE [ END ]
Любовные романыJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........
PART 31 : ជួបគ្នា
Начните с самого начала
![YOUR LOVE [ END ]](https://img.wattpad.com/cover/357903809-64-k156355.jpg)