Part 9 : កើតស្អី? សង្សារសុំបែក?

Magsimula sa umpisa
                                        

«នែ៎...ហាមបន្លំជូតសំបោរ!!»Jungkook និយាយគម្រាមតែមើលទៅគេមិនលេងជាមួយនឹងនាយឡើយ បើរាងតូចគិតតែខ្ទប់មុខយំ រហូតទឹកភ្នែកសើមអាវនាយទៅហើយ ។ Jungkook ដកដង្ហើមធំ មិនដឹងធ្វើបែបណាមានតែអោបស្មាអង្អែលលួងលោមគេប៉ុណ្ណោះ ។

ឆ្ងល់ទេ ហេតុអ្វី Jungkook ដឹងថាគេនៅទីនេះ? ចាំទេកាលពីបីថ្ងៃមុនដែល ChangSoo បម្រុងនឹងចាប់ Tae គេក៏បានរត់ទៅគេងជាមួយនឹងរាងក្រាស់ ដោយសម្លៀកបំពាក់ សក់ ទូរស័ព្ទអ្វីទាំងអស់គឺនៅក្នុងបន្ទប់របស់នាយ ។ Jungkook គ្រាន់តែដាក់កូន GPS តូចមួយក្នុងសំបកទូរស័ព្ទខាងក្រោយរបស់គេប៉ុណ្ណោះ ថាទុកតាមដានក្មេងជើងល្អ តែនរណាទៅដឹងដែលនាយចេញមកតាមថ្ងៃនេះ បែរជាទាន់ហេតុការណ៍ Tae មកឈ្លោះគ្នាជាមួយនឹងសង្សារទៅវិញ ទើបនាយមកអង្គុយចាំនៅកន្លែងឆ្ងាយមួយផ្សេងទាល់តែរាងតូចដើរមក ។

Jungkook បាននាំគេមកកន្លែងក្មេងលេងនៃសួនឧទ្យាន ទីនេះខ្យល់អាកាសល្អណាស់ មានដើមឈើធំៗ តែថ្ងៃត្រង់បែបនេះក៏មិនសូវជាមានក្មេងអ្វីដែរ ។

«ចង់យំក៏យំអោយអស់ទៅ មិនបាច់ភ័យខ្លាចមុខអាក្រក់ទេ...»Jungkook ចំអន់ទៅក្មេងដែលអង្គុយអណ្តឺតអណ្តកក្បែរខ្លួន ។

«មនុស្សកំពុងពិបាកចិត្ត កុំលលេងបានទេ»Tae លើកដៃជូតទឹកភ្នែកទាំងអារម្មណ៍ក្ដុកក្ដួល ។

«កើតស្អី? សង្សារសុំបែក»

«ហ្ហឹកហ្ហា៎!!!!»ដល់ត្រូវសាច់រឿងបែបនេះ មិនទៅគិតច្រើនអី បើកបំពង់កស្រែកយកតែម្ដង ។

«នែ កុំស្រែក មិនចេះខ្មាស់គេទេហេស៎»Jungkook យកដៃខ្ទប់មាត់នាយតូច តែត្រូវគេច្រានចេញ ។

«រឿងខ្ញុំ លោកកុំមករវល់បានទេ ហ្ហឹកៗ»

«ជាក្មេងឬយ៉ាងម៉េច? ទើបនិយាយមិនចេះស្ដាប់គ្នាសោះ»Jungkook ដកដង្ហើមធំ ទាំងតឹងទ្រូង ។

«មិនមែនក្មេង ខ្ញុំអាយុ 26 ឆ្នាំហើយ»

«ឆឹស យើង 35 ចាស់អាចធ្វើជាប៉ាឯងបាន គោរពយើងខ្លះទៅ!!»

«ចឹងហេស៎ ខ្ញុំគួរហៅលោកថាពូល្អដែរទេ? ឬហៅថាលោកតា?»Tae ញេញធ្មេញបញ្ចេញចង្កូមដាក់ដោយការក្នក់ក្នាញ់ ។

«គួរតែហៅថា... Daddy?»JK ញញឹមចុងមាត់ តែក៏ភ្លាត់ត្រូវមួយកំភ្លៀងរបស់ Tae

«គំនិតកខ្វក់!!»

«នេះឯងទះយើងហេស៎»Jungkook ក្ដៅឆេវសម្លឹងទៅរាងតូចដូចចំណី ដែលនាយត្រៀមនឹងហែក ។

«យ៉ាងម៉េច? នរណាប្រើអោយលោកនិយាយស្ដីអត់អនាម័យ.....»

«ឯង...»

«អ្ហាយ លោកចង់ធ្វើស្អី!!»Tae គេចក្រោកចេញពីកៅអីចង់គ្រេចជើង កាលបើ Jungkook ស្រាប់តែហក់មកសង្គ្រប់ក្បាលគេបែបនេះ ។

«ចង់គេចទៅណា!!»

«អ្ហា៎...អត់ទេ ខ្ញុំឈប់ហើយ»Tae មិនបង្អង់រហ័សរត់គេចពីខ្លាកំណាចដែលដេញចាប់គេពេញសួនច្បារនេះ ។ រាងក្រាស់មិនចាញ់ដេញចាប់គេក្រលឹងពេញទោងរំអិលដែលមានក្មេងៗកំពុងតែលេង ។

ស្នាមទឹកភ្នែកប្រែផ្លាស់ប្តូរមកជាស្នាមញញឹមត្រឹមមួយពព្រិចភ្នែកទាំងមិនដឹងខ្លួន សម្លេងសើចបង្កឡើងធ្វើឱ្យគេភ្លេចនូវរឿងរ៉ាវឈឺចាប់ដែលកើតឡើងមុននេះ ។ មានមនុស្សម្នាក់យល់ចិត្ត ប្រសើរជាងមានមិត្តច្រើននាក់ ។

To be continued

Lie Naa

ស្នេហ៍ប្រែពណ៌ (ចប់✓)Tahanan ng mga kuwento. Tumuklas ngayon