«ពួកគាត់មិនព្រមទទួលយកស្នេហារបស់ពួកយើងឬ? ហេតុអ្វីមិនជំនះ ម្ដេចក៏បងចង់លែងដៃខ្ញុំ?»
«អូនក៏ដឹងថាម៉ាក់បងមានជំងឺប្រចាំកាយ បងមិនចង់អោយគាត់ពិបាកចិត្តដោយសារបញ្ហានេះ!!»
«បើចឹងបងចង់យ៉ាងម៉េច?»Tae សួរទាំងអួលដើមក
«Tae គឺបង...ចាំបាច់បំពេញបំណងពួកគាត់ពិតមែន ប៉ុន្តែពួកយើង... នៅតែអាចរាប់អានគ្នាតើពិតទេ?»Kai ព្យាយាមក្រសោបដៃមាឌតូច តែគេគេចចេញ ។
«សម្រេចថាបងចង់បែកគ្នា បាន!! បើទំនាក់ទំនងពីរឆ្នាំមកនេះវាគ្មានន័យទៅហើយ ខ្ញុំព្រមសម្របតាមបង ពួកយើងបែកគ្នាចាប់ពីពេលនេះតទៅ!! ជូនពរបងមានសុភមង្គលជាមួយនឹងគេ...»ពាក្យដែលនិយាយចេញមកវាងាយណាស់ តែចិត្តដែលឈឺវាស្ទើរតែគ្រាំទ្រូងស្លាប់ទៅហើយ មានសុភមង្គលឬ? ហេតុអ្វីមិនមែនជាគេដែលត្រូវ Kai បណ្ដើរចូលទៅក្នុងរោងការ ក្ដីស្រមៃដែលមានកន្លងមកគ្រាន់តែជាស្រមោលសុបិន្តដែលធ្វើឱ្យជីវិតគេរីករាយមួយពេលឬ? ឆាប់រហ័សពេកហើយ គេស្អប់ជីវិតមួយនេះណាស់ ។
«Tae...»Kai បានត្រឹមដង្ហើយហៅមនុស្សជាទីស្រឡាញ់ដែលចាកចេញទៅស្របពេលដែលទឹកភ្នែកក៏ស្រាប់តែស្រក់ចុះ ជាមួយនឹងការសោកស្ដាយ គេមិនធ្លាប់គិតឡើយថានឹងដើរមកដល់ចំណុចនេះ ។ Tae ដើរចេញទាំងមិនងាកក្រោយ គ្រប់យ៉ាងវាច្បាស់ហើយ ថាសង្សាររបស់គេព្រមរៀបការដោយស្ម័គ្រចិត្តមិនបាច់គិតច្រើនថាអារម្មណ៍គេប្រេះស្រាំបែបណា លាហើយស្នេហាក្លែងក្លាយ ។
«ហ្ហឹកៗ....»Tae ខ្ទប់មុខយំប្រឹងដើរទាំងជើងញាប់ស្មេញដើម្បីចាកចេញពីកន្លែងមួយនេះ ប៉ុន្តែភ្លាមនោះស្រាប់តែមានដៃទាញគេមួយទំហឹងអោយបំបុកនឹងទ្រូងរបស់នាយ ។
«អ៊ួយ...»
«ចង់ទៅណា?»សម្លេងក្រលរចេញពីមាត់បុរសពាក់ម៉ាស់និងមួក បិតមុខជិតមើលឃើញត្រឹមកែវភ្នែកមុតស្រួចរបស់នាយ តែគេនៅតែចាំណាំបានថានេះគឺជា Jungkook ។
«ហ្ហឹកហឺ...»Tae មិនគិតច្រើនយកមុខមកខ្ទប់នឹងទ្រូងរាងក្រាស់ អោបគេយ៉ាងណែន បង្ហើបសម្លេងយំលែងខ្វល់ពីអ្វី ពេលនេះគេនិយាយអ្វីលែងចេញក្រៅពីយំទៀតហើយ ។
Part 9 : កើតស្អី? សង្សារសុំបែក?
Comenzar desde el principio
