Part 9 : កើតស្អី? សង្សារសុំបែក?

Start from the beginning
                                        

«Kai!!»Tae
«Tae!!»នាយធំមិនបង្អង់ គ្រាន់តែឃើញគេភ្លាមក៏រហ័សរត់មកអោបយ៉ាងណែនដៃដោយក្ដីនឹករលឹក ឯ Tae ក៏ព្រមអោបតប មានអារម្មណ៍ថាពួកគេដូចកំពុងតែឆ្ងាយគ្នា ។

«នេះអូនយំហ្ហេ?»Kai លែងចេញពីការអោប លើកដៃស្ទាបថ្ពាល់ដែលក្រហមទុំ ដាមដោយសំណើមទឹកភ្នែក ។

«ហ្ហឹក ឬបងចង់អោយអូនសើច? បងនិយាយទៅ អ្វីដែលគេផ្សព្វផ្សាយនោះវាពិតដែរទេ? ហេតុអ្វីក៏ក្លាយជាបែបនេះ?»

«បងសូមទោសណា Tae បងដឹងថាទង្វើរនេះខុសចំពោះអូនខ្លាំងបំផុត ប៉ុន្តែបងគ្មានជម្រើសឡើយ បងធ្វើគ្រាន់តែដើម្បីការពារអូន!!»

«ការពារខ្ញុំ?ហេតុអ្វីចាំបាច់ការពារហាស៎ Kai?ហ្ហឹកៗ »
«លោកប៉ា អ្នកម៉ាក់ ដឹងពីទំនាក់ទំនងពួកយើងហើយ តែគាត់ចង់អោយបងរៀបការជាមួយនាង បើបងមិនធ្វើ អូននឹងត្រូវបណ្ដេញចេញពីការងារ»

«ចុះគិតថាធ្វើបែបនេះហើយ ខ្ញុំនឹងសប្បាយចិត្តឬ? ហ្ហឹក ខ្ញុំស្រឡាញ់បងណា Kai បងអោយខ្ញុំឈរមើលបងរៀបការជាមួយអ្នកដទៃបានដោយរបៀបណា...»

«Tae បងសូមទោស!! ប៉ុន្តែបងជំទាស់នឹងគ្រួសារមិនបានពិតមែន បងក៏ស្រឡាញ់អូន ពួកយើងនៅតែអាចជួបមុខគ្នាបាន ដរាបណាអូនត្រឡប់ទៅបង្រៀនវិញ»

«អត់ទេ Kai ហ្ហឹកៗ ខ្ញុំឈឺណាស់ បងមានដឹងទេ ចុះបើខ្ញុំរៀបការជាមួយនឹងអ្នកផ្សេង តើបងនឹងគិតយ៉ាងម៉េច?»

«បងនឹងដោះលែងអូន!! បើអូនអាចរកអ្នកផ្សេងដែលល្អជាងបង ផាច់~»Kai មិនទាន់នឹងបញ្ចប់ប្រយោគផង ក៏ត្រូវម្រាមដៃតូចៗវាត់មួយកំភ្លៀងទៅហើយ ។

«បងអាត្មានិយម!! គ្រប់យ៉ាងបងអាកាត់តែម្នាក់ឯង បងមានសួរចិត្ដខ្ញុំខ្លះទេ ថាខ្ញុំព្រមឬអត់? កន្លងមកនេះបងធ្លាប់ស្ដាយក្រោយចំពោះអនុស្សាវរីយ៍ដែលពួកយើងសាងជាមួយគ្នាដែរទេ!!!! ហ្ហឹកៗ ហេតុអ្វីបងលែងដៃខ្ញុំ ឬមកពីគេល្អជាងខ្ញុំ?»Tae ស្រដីសួរទាំងគក់ទ្រូងខ្លាំងៗប្រណាំងនឹងទឹកភ្នែក គេឈឺស្ទើរដកដង្ហើមលែងរួចទៅហើយ ។

«មិនមែនទេ Tae ស្ដាប់បងសិន សម្រាប់បងអូនល្អបំផុត ល្អលើសពីអ្វីដែលបងគួរតែទទួលបាន អូនជាមនុស្សម្នាក់ដែលពូកែ ប៉ុន្តែកាលៈទេសៈបង្ខំ ដើរមកដល់ចំណុចនេះបងរកផ្លូវផ្សេងមិនឃើញក្រៅពីសម្របតាមគ្រួសារ បងមិនចង់អោយអូនត្រូវឈឺដោយសារមនុស្សដូចជាបងទេ Tae»

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now