«នេះបងមិនដឹងទេហេស៎ ព័ត៌មានល្បីទូទាំងប្រទេស លោក Chae Yu-Kai ចូលស្ដីដណ្ដឹងអ្នកនាង Ban Zoey ណាបង»ប្រយោគដ៏វែងអន្លាយប្រៀបបាននឹងគេទះអោយ Tae ជ្រុះស្នាមញញឹមចេញពីវង់ភ័ក្ត្រ ដំណើរដែលដើរញាប់ស្មេញមុននេះក៏គាំងទ្រឹងកម្រើកខ្លួនសឹងមិនរួច ។
«ឯង-ឯងនិយាយស្អី!!»Tae ញ័រមាត់សួរទៅកាន់ប្អូន
«ខ្ញុំនិយាយការពិត ខ្ញុំស្មានថាបងដឹងទៅហើយទើបចង់ខលទៅសួរថានេះវាយ៉ាងម៉េចអោយប្រាកដ ក្រែងពួកបងជាសង្សារនឹងគ្នាមិនអញ្ជឹង ពេលនេះបង Nadine គាត់អន្ទះសាខ្លាំងណាស់»
«ប៉ុណ្ណឹងសិនហើយ បងខលទៅសួរគេសិន»Tae សម្រួលអារម្មណ៍ដែលណែនថប់អោយមកជាធម្មតាប្រាប់ទៅប្អូន ។
«បាទបង បានដំណឹងបែបណាប្រាប់មកពួកខ្ញុំផង»
«អ្ហឹម...»ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ Tae រហ័សបើកទូរស័ព្ទមើលព័ត៌មានដែលកំពុងតែផ្ទុះកក្រើក ។
«...............»មាឌតូចប្រែជាគាំងហាស្ដីលែងចេញ ជើងដែលមាំទាំប្រែជាគ្មានលំនឹង សម្រូតខ្លួនចុះក្បែរកាំជណ្តើរ ស្របជាមួយនឹងទឹកភ្នែកដែលស្រក់មកមួយដំណក់ជាការផ្ដល់សញ្ញាថាគេកំពុងឈឺ ។
«ម៉េចនឹងអាចក្លាយជាបែបនេះ មិនពិតទេ Kai មិនបានក្បត់ខ្ញុំឡើយ»Tae ប្រវេប្រវាចុចត្រឡប់ទៅខលរកអ្នកជាសង្សារទាំងញ័រចំប្រប់ នរណាមិនស្លុត សុខៗសង្សារភ្ជាប់ពាក្យជាមួយអ្នកដទៃបែបនេះ ។
«ហាឡូ!! Tae...»
«Kai ព័ត៌មានទាំងនោះបានន័យថាយ៉ាងម៉េច?»
«ហ្ហឹម...អូនទំនេរទេ អាចឆ្លៀតពេលនិយាយជាមួយបងឬអត់»
«ពេលនេះបងនៅឯណា»
«បងនៅសាលា អូននៅផ្ទះឬ? ចាំបងទៅទទួល»
«មិនបាច់ទេ ចាំជួបគ្នានៅឧទ្យានកន្លែងចាស់»ស្រដីចប់រាងតូចក៏ចុចបិទ មិនចាំអោយអ្នកម្ខាងទៀតតបទាន់ឡើយ ។ Tae ប្រញាប់ចូលបន្ទប់ទៅយកកាតាបខ្លួន រត់ទៅខាងក្រៅវិមានស្វែងរកតាក់ស៊ីដើម្បីជិះ ។
មកដល់កន្លែងសាធារណៈ Tae ក៏ចូលបន្ទប់ទឹកដើម្បីដោះភាពទើសទាល់ទាំងនោះចេញ ទើបឆ្លងផ្លូវមកម្ខាងទៀតដែលមានរាងសង្ហាកំពុងតែអង្គុយចាំគេនៅកន្លែងបង់ ឆ្ងាយដាច់ដោយឡែកពីអ្នកដទៃ ។
Part 9 : កើតស្អី? សង្សារសុំបែក?
Comenzar desde el principio
