Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍

Start from the beginning
                                    

« Okay hyung! រៀបចំរួចខ្ញុំទៅទទួល Fefi របស់ខ្ញុំហើយ! »

« បាត់មុខមួយថ្ងៃមិនបានទេហេស៎? » Jungkook សម្លក់មុខរបស់ hyunjin ព្រោះតែប្អូនជីដូនមួយរបស់នាយនៀក៎បាត់មុខគូដណ្ដឹងរបស់គេមួយថ្ងៃមិនបានទេ! ឥឡូវនេះ hyunjin និង Felix បានភ្ជាប់ពាក្យជាមួយគ្នារួចរាល់ហើយដោយមានអាណាព្យាបាលទាំងសងខាងបានរៀបចំឲ្យយ៉ាងស្របច្បាប់ នៅតែថ្ងៃចូលរោងការជាមួយគ្នាប៉ុណ្ណោះ។

« hyung ចេះនឹកប្រពន្ធរបស់ hyung ខ្ញុំក៏ចេះនឹកគូដណ្ដឹងរបស់ខ្ញុំដែរ! »

« តមាត់យើងសម្បើមណាស់អាល្អិត! »

« ចុះខ្ញុំនិយាយត្រូវដែរទេ? » hyunjin សើចញឹមៗដាក់បងប្រុសនិងញាក់ចិញ្ចើមម្ខាងដាក់នាយ។

« ចង់ឲ្យយើងធាក់ឯងមួយជើងទេ? »

« នែ៎! បានហើយនាំគ្នារៀបចំឲ្យឆាប់ហើយទៅបន្តិចទៀតហ្នឹងម៉ោង ២ ហើយនៅឈ្លោះគ្នាដល់ណាទៀត? កម្មវិធីចាប់ផ្ដើមម៉ោង ៦ ទម្រាំតែរៀបចំខ្លួនហើយនិងទទួលភ្ញៀវទៀតពួកឯងគិតមើលខ្លួនឯងទៅ! » ខណៈនោះលោកម្ចាស់ Jeon ក៏ចូលមកឃាត់និងស្ដីបន្ទោសពួកគេ។ គាត់ដើរចូលមកដោយមាន Minho ជាអ្នកគ្រាដៃគាត់ដើរមើលនេះមើលនោះពីការតុបតែងលម្អសម្រាប់ពិធីមង្គលការរបស់ចៅទាំងពីរក្រែងល៎កន្លែងណាមិនត្រូវចិត្តរបស់គាត់ គាត់នឹងឲ្យគេប្រញាប់ដូរវាចេញភ្លាមៗ។

« ម្ចាស់តាមើលវាទៅតមាត់ខ្ញុំមិនបាត់មួយម៉ាត់ទេ »

« ក្រែងវាចឹងតាំងពីដើមហើយឯងប្រកាន់វាធ្វើស្អី? »

« ឯងចាំមើលទៅអា hyun » ដោយនិយាយយកឈ្នះនិងភាពឌឺងដងរបស់ប្អូនមិនបានហើយត្រូវម្ចាស់តាស្ដីបន្ទោសទៀតនោះ Jungkook ក៏ដើរចេញទៅតែម្ដងឯ hyunjin លួចលាអណ្ដាតដាក់នាយឌឺដងមិនឈប់ទាល់តែសោះ នេះពួកគេជិតមានប្រពន្ធរៀងខ្លួនហើយធ្វើចរិតដូចកូនក្មេងទៀត? ឬមួយក៏ឈ្លោះគ្នាឲ្យហើយដើម្បីលាភាពនៅកម្លោះរបស់ពួកគេ? ពេលដែលមានប្រពន្ធរៀងខ្លួនទៅលែងបាននៅឈ្លោះគ្នាទៀតហើយ ព្រោះម្នាក់ៗត្រូវការនៅមើលថែប្រពន្ធកូននិងគ្រួសាររៀងៗខ្លួនគ្មានពេលឯណាមកលេងសើចទៀតទេ។

« ឯងក៏អញ្ចឹងដែរមិនចោលអាចរិតហ្នឹងសោះ សមហើយដែលចៅ Jung ខឹងនោះ »

MR BADBOY // j.jk x k.thWhere stories live. Discover now