ភាគ១៩:អ្នកណាប្រពន្ធលោក!!

Start from the beginning
                                    

«បាទ!!»ហ្យុមជីនស្ងាត់មាត់ឈឹង ងាកមកបើកឡានវិញ ចំណែកថេយ៉ុងដែលមុននេះខឹងនាយសោះ លុះមកលឺបែបនេះគេទ្រាំខឹងទៀតលែងបាន ក៏ធ្លោយស្នាមញញឹមចេញមកដោយទប់មិនជាប់ ជុងហ្គុកក្រលេកឃើញគេញញឹមទើបដឹងថាគេលែងខឹងនឹងនាយទៀតហើយ។

   @ចំការទំពាំងបាយជូរ

«ម៉េចក៏ឡានច្រើនម៉្លេះ?» គ្រាន់តែមកដល់ចំការភ្លាម រាងតូចភ្ញាក់ផ្អើលព្រោះឃើញរថយន្តមិនតិចជាង៦គ្រឿងចតពេញផ្លូវស្ទើរតែរកកន្លែងដើរគ្មាន សំខាន់មានមនុស្សឈុតខ្មៅជាង១០នាក់ឈរចាំពេញទាំងនឹង។

«ឡានកូនចៅបងទេ!!»ជុងហ្គុកឃើញនាយតូចហាក់ដូចជាភ័យទើបនិយាយប្រាប់គេតាមជាក់ស្តែង។ ការពិតឡានទាំងនេះមកចាំការពារសុវត្ថិភាពនាហពេលទៅវិញនឹងឯង តែនាយមិនបានប្រាប់គេជាមុន គិតថាចង់ស៊ុបប្រាយ តែគេមិនស៊ុបប្រាយ បែរជាភ័យទៅវិញ។

«ពួកគេមកធ្វើអី!?»

«មកទទួលពួកយើងត្រឡប់ទៅផ្ទះវិញ!!» នាយញញឹម ថេយ៉ុងអរពផើតពេលលឺថាបានទៅផ្ទះ តែខំទប់ចិត្តមិនស្រែកហ៊ោរទាំងដែលជាក់ស្តែងគេត្រេកអរស្ទើរហក់ឱបនាយទៅហើយ។ ទោះបីនៅទីនេះមិនអាក្រក់ តែគេនឹកកូន ចង់ជួបមុខកូនជាងអ្វីៗទៅទៀត។

«មិនត្រេកអរទេ?»

«ត្រេកអរណាស់...!!»

«បើអញ្ចឹង អូនត្រូវប៉ះប៉ូវសងបងវិញហើយ!!» ជុងហ្គុកញញឹមលាក់គំនួចមុននឹងឱនមកខ្សឹបប្រាប់គេ។

«លោកចង់បានអី?»

«ចង់បានអូន!!»

«ល្មោមកាម តណ្ហាក្រាស់!!»ថេយ៉ុងខ្ទប់ត្រចៀករត់គេចពីមុខគេឡើងក្រហមដោយសារអៀន ។ នាយក្រាស់ឈរសើចសប្បាយពេលបានញ៉ោះគេម្តងៗនាយមានក្តីសុខយ៉ាងចម្លែក ម្លោះហើយឲ្យតែបាននៅក្បែរគេម្តងៗនាយតែងតែញ៉ោះគេមិនឈប់។

   @ប្រទេសបារាំង

តុកៗ...

«ចូលមក...!!» សម្លេងគោះទ្វារ អ្នកនៅខាងក្នុងក៏ស្រែកអនុញ្ញាតឲ្យចូល។

«មនុស្សរបស់យើងត្រូវត្រកូលរេនដូចាប់បានហើយទាន!!»

« អន់ណាស់!! ការងារកំប៉ិកកំប៉ុកសោះឲ្យវាចាប់បានដែរ!!» បុរសវ័យកណ្តាលមនុស្សរអ៊ូទាំងធុញទ្រាន់ មុននឹងបឺតបារីក្នុងដៃបង្ហុយផ្សែងស្កុលពេញបន្ទប់ធ្វើការ។ បុរសម្នាក់នេះគឺលោកចាំង ដែលជាប៉ារបស់ស្រីកញ្ជោង។ លោកម្នាក់នេះកាន់កាប់ភាគហ៊ុនផលិតស្រាក្រហម៣០ភាគរយ គាត់ក៏មានចំការទំពាំងបាយជូរផ្ទាល់ខ្លួនផងដែរ តែដោយសារចំការរបស់គាត់មិនធម្មជាតិ តែងតែប្រើថ្នាំគីមីដើម្បីឲ្យឆាប់បានផល ទើបក្រុមហ៊ុនមិនទទួលទិញពីចំការរបស់គាត់ ដោយងាកមុខទៅរកចំការធម្មជាតិរបស់រាងក្រាស់វិញ។ ដូចនេះហើយទើបលោកចាំងមានគំនិតមិនស្មោះត្រង់បញ្ជូនមនុស្សឲ្យទៅបំផ្លាញទំពាំងបាយជូររបស់នាយក្រាស់ដើម្បីឲ្យក្រុមហ៊ុនងាកមកចាប់អារម្មណ៍របស់គាត់ម្តង។

« គិតធ្វើយ៉ាងម៉េចបន្តទៅទាន? »

«ផ្អាករឿងនេះសិនចុះ យើងសម្ងំសិន ចាំមើលវាធ្វើយ៉ាងម៉េចបន្តទៀត?» លោកចាំងអុជបារីពន្លត់មុននឹងបោះចោលទៅក្នុងធុងសម្រាម វិនាទីបន្ទាប់ក៏ក្រោកមកឈរមុខជញ្ជាំងកញ្ចក់សម្លឹងទេសភាពទីក្រុងប៉ារីសដ៏ស្រស់ស្អាត តែគាត់មិនរីករាយជាមួយពេលដែលខ្លួនជាអ្នករកស៊ីជើងចាស់មកចាញ់ក្មេងពីម្សិលម្ងៃ ។

« ចុះបើពួកវាសារភាពការពិត លោកម្ចាស់មានបញ្ហាមិនខាន!!»

«គ្មានថ្ងៃពួកវាសារភាពទេ!! ហ៊ឹសៗ...!!» លោកចាំងសើចពេញចិត្ត ខណៈដួងព្រលឹងគាត់នឹកដល់វេលាមួយដែលគាត់និយាយជាមួយមនុស្សពីរនាក់....

«យើងឲ្យឯង៥ម៉ឺនដុល្លាបំផ្លាញចំការអារេនដូឲ្យរលាយ!!» រាងចំណាស់បោះលុយមួយដុំ ព្រមទាំងនិយាយពីបំណង... វិនាទីបន្ទាប់មនុស្សម្នាក់ក៏ឱនមករើសលុយយ៉ាងលឿន ទោះជាលុយស្មោគរោគក៏ព្រម ដើម្បីគ្រួសារនិងមើលជំងឺកូន។

«តែបើឯងហ៊ានតែហើបមាត់ថាអ្នកណានៅពីក្រោយខ្នង ទាំងឯងនិងគ្រួសារឯងគ្មានអ្នកណាម្នាក់រួចខ្លួនទេ!!»

«ទោះស្លាប់ក៏ខ្ញុំមិននិយាយដែរ!!»

«ល្អ...!!» ព្រមព្រៀងគ្នារួច រាងចំណាស់ក៏ចូលឡានត្រឡប់ទៅវិញ ចំណែកអ្នកទទួលបញ្ជាក៏ចាត់ចែងធ្វើការងារតាមសេចក្តីត្រូវការរបស់ចៅហ្វាយនាយ។

   @ត្រឡប់មកបច្ចុប្បន្នវិញ

«ផ្ញើសារទៅវ៉ុនយ៉ុងឲ្យចាប់ផ្តើមគម្រោងការណ៍ទៅ!!» លោកចាំង ដកចិត្តពីការស្រមៃមុននេះ ទើបងាកបញ្ជាឲ្យកូនចៅចាប់ផ្តើមផែនការថ្មី លើកនេះទុកឲ្យកូនស្រីសំណព្វរបស់គាត់វិញម្តង។

«បាទលោកម្ចាស់!!»

      សូមរងចាំភាគបន្ត____

ជិតដល់វគ្គល្អមើលហើយ😞

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now