ភាគ១៧:ពូដោះលេងថេយ៉ុងទៅ!

Start from the beginning
                                    

«ហាសហាសហា... គិតថាយើងជឿឯងហ្អេស?» ពូហូដែលជាមេក្លោងបង្ហាញខ្លួនចេញមកតែក្នុងដៃគាត់មានរាងតូចដែលដៃរបស់គេជាប់ចំណងនៅឡើយ អ្វីដែលគ្រោះថ្នាក់នោះគឺ ដៃម្ខាងរបស់គាត់មានកាំបិទមុតស្រួចបើហ៊ានតែកម្រើកបន្ទិចដឹងតែធ្លុះកជាមិនខាន។

«ថេយ៉ុង!!»ជុងហ្គុកញ័រដៃពេលឃើញបែបនេះ នាយធ្វើអីមិនបានព្រោះកាំបិតនៅជិតកគេមិនដល់មួយថ្នាំងដៃផង ។ បេះដូងនាយចុកដូចគេចាក់មួយកាំបិទ ទឹកមុខពូហូបង្ហាញច្បាស់ណាស់ថាគាត់ធ្វើមែន បើហ៊ានតែឲ្យគាត់ទាល់ផ្លូវ។

«កុំធ្វើអីថេយ៉ុងឲ្យសោះ!!»

«ឯងពូកែណាស់...យើងបំផ្លាញឯងដល់ថ្នាក់នេះហើយ ឯងនៅងើបបានទៀត!! ចាំមើលលើកនេះយើងកម្ចាត់ក្មេងរបស់ឯងចោល តើឯងនៅខ្លាំងបានទៀតទេ?»

«ពូត្រូវការអី ខ្ញុំព្រមទាំងអស់ តែសុំដោះលែងថេយ៉ុងទៅ!!» គម្រាមគ្មានប្រយោជន៍ អញ្ចឹងមានតែសុំអង្វរ !! ពូហូញញឹមសមចិត្ត អ្វីដែលគាត់ត្រូវការគឺលុយនិងសេរីភាព លើកនេះគិតថានឹងទារឲ្យច្រើនបន្ទិច ពេលបានហើយក៏លែងនៅទីនេះតទៅទៀត គាត់នឹងទៅជុំគ្រួសាររស់នៅឯទីក្រុងតែម្តង ។

« យើងត្រូវការ២០ម៉ឺនដុល្លា!!»

«បាន តែពេលនេះខ្ញុំគ្មានលុយជាប់ខ្លួនទេ ខ្ញុំនឹងស៊ីញ្ញេសែកឲ្យ!!»នាយក្រាស់ទាញក្រដាស់សែកចេញពីហោប៉ាវអាវ ចាប់ប៊ិកមួយដើមមកស៊ីញ្ញេ តែរឿងរ៉ាវនឹកស្មានមិនដល់ក៏បានកើតឡើង...

«កុំស៊ីញ្ញេឲ្យគេអី!! »ភ្លាមៗស្រាប់តែរាងតូចរើបម្រាស់រុញពូហូឲ្យផ្ងារក្រោយ រួចរត់មករករាងក្រាស់ដែលនៅមិនឆ្ងាយពីនោះ!! ពូហូក៏លឿន គាត់ស្ទុះងើបដោយកំហឹង កាំបិតមុតស្រួចតម្រង់មកចំនាយតូចមិនខុស ។

«ងាប់ទៅអាក្មេងជើងល្អ!!»

«ថេប្រយ័ត្ន!! ច្រឹក...អ៊ូយ!!!»ជុងហ្គុករហ័សរត់មកឱបក្រសោបថេយ៉ុងជាប់ ចំណែកកាំបិតដែលពូហូសំដៅមកចាក់រាងតូចបែរជាចាក់ត្រូវដើមដៃនាយក្រាស់ទៅវិញ។

«ឆាប់ចាប់វាទៅ!!» អ៊ំជុនបញ្ជា កម្មករប៉ុន្មាននាក់ក៏ស្ទុះទៅចាប់ពូហូសង្កត់ដៃជាប់រងចាំប៉ូលីសចុះមកដោះស្រាយ ចំណែកកូនចៅម្នាក់ទៀតចង់រត់តែក៏ត្រូវពួកគេស្ទាក់បានដូចគ្នា។

«ថេយ៉ាងម៉េចហើយ ត្រូវរបួសត្រង់ណាដែរទេ!?» នាយមិនបារម្ភពីខ្លួនឯងសោះ ងាកមកសួរនាំរាងតូចដែលកំពុងភ័យញ័រក្រោមដើមទ្រូងរបស់នាយ។

«ខ្ញុំមិនកើតអីទេ!! លោក..លោក..ត្រូវរបួសហើយ!!» នាយតូចគ្រវីក្បាលបដិសេដព្រោះគេមិនបានកើតអីពិតមែន តែក៏ក្រលេកភ្នែកឃើញដើមដៃរបស់នាយហូរឈាមព្រោះមុតនឹងកាំបិតមុននេះ។

«តិចតួចទេកុំបារម្ភអី!!»

«តិចតួចយ៉ាងម៉េច? ឆាប់ទៅផ្ទះ ខ្ញុំលាងរបួសលាបថ្នាំឲ្យ!!» ថេយ៉ុងអូសដៃនាយដើរសំដៅមកផ្ទះវិញយ៉ាងញាប់ ទុកឲ្យកម្មករនិងអ៊ំជុននៅចាំមើលជនល្មើសទាំងពីររងចាំប៉ូលីសមកដោះស្រាយ។ ចំណែកឯអ៊ំជុនឈរញញឹមសម្លឹងមួយគូនេះ មាត់ប្រាប់ថាមិនសំខាន់ តែមើលចុះគ្រាន់តែលឺថាជួបគ្រោះថ្នាក់ភ្លាម ភ័យបាត់មាត់បាត់កតែម្តង មិនដឹងថាត្រូវចាត់ការក្មួយមាត់រឹងម្នាក់នេះយ៉ាងម៉េចទេ។

@ភូមិគ្រឹះរេនដូ

«អាយ៎...» ស្រីក្រមុំកម្ទេចគ្រឿងសម្អាងលើតុខ្ទេច មុននឹងដើរចុះមកខាងក្រោមទាំងកំហឹង!! នាងចាំនាយមួយថ្ងៃទៅហើយ នាយបាត់សូន្យឈឹងតែម្តង !! វ៉ុនយ៉ុងដើរតាំងៗពីខាងលើលុះមកដល់ខាងក្រោមក៏ប្រទះក្មេងតូចទាំងពីរកំពុងអង្គុយមើលទូរទស្សន៍យ៉ាងសប្បាយជាមួយអ្នកបម្រើពីរបីនាក់នៅក្បែរនោះ។ នាងញញឹមហាក់គិតអ្វីមួយយ៉ាងសម្ងាត់ រួចក៏ដើរចុះសំដៅក្មេងទាំងពីរ។

«ថេហ្យុន ថេជុង មីងសុំលេងជាមួយផងបានទេ!?» សម្លេងនាងក្រមុំធ្វើឲ្យអាល្អិតថេហ្យុននិងនាងតូចថេជុងងាកទៅរកព្រមៗគ្នា ។

« បាទ/ចាស»ថេហ្យុននិងថេជុងឆ្លើយតំណាលគ្នាទាំងទឹកមុខញញឹម ។ នាងស្រវ៉ាដើរទៅអង្គុយជិតក្មេងៗព្រមទាំងនិយាយដោយសម្តីផ្អែមស្តាប់ហើយចង់លើសឈាម...

«ញ៉ាំការ៉េមដែរទេ មីងទៅយកណា!!»វ៉ុនយ៉ុងបម្រុងឡើងទៅយកការ៉េមតែក៏ទច់ង៉ក់វិញពេលលឺសម្តីអាល្អិតថេហ្យុន...

«ថេជុងមិនអាចញ៉ាំរបស់ត្រជាក់បានទេ!!»

«មិនអាច? ហេតុអីក៏មិនអាច?»

«ព្រោះថេជុងប្រតិកម្មនឹងរបស់ត្រជាក់!!» សម្តីថេហ្យុនធ្វើឲ្យនាងក្រមុំបើកភ្នែកធំៗសឹងមិនជឿ!! នាងមិនមាត់ ក្នុងចិត្តហាក់គិតអ្វីយ៉ាងធ្ងន់ ផ្ទៃមុខប្រែជាញញឹមយ៉ាងកំណាចចេញមកមិនដឹងថាគិតអី ចំណែកអ្នកផ្សេងមិនបានចាប់អារម្មណ៍កិរិយារបស់នាងព្រោះរវល់ជក់រឿងភាគតុក្កតាទាំងចាស់ទាំងក្មេងតែម្តង។

សូមរងចាំភាគបន្ត_________

Mii jkj wonhyung 👊

អេតមីនមិនបានពិនិត្យមើលឡើងវិញទេ បើមានកន្លែងណាខុសអក្ខរាវិរុទ្ធប្រាក់អេតមីនផង😊💜

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now