Chapter 64: FIRST BORN CHILD

Start from the beginning
                                    

« លើកដាក់ឲ្យស្រួលបួលទៅ » Jungkook សម្លឹងមើលមុខទំនិញយ៉ាងយកចិត្តទុកដាក់និងបញ្ជាកូនចៅឲ្យរៀបចំវាឲ្យមានសណ្ដាប់ធ្នាប់កុំឲ្យពេលដែលចាកចេញទៅយប់នេះមានបញ្ហា។

« hyung! កាស៊ីណូនៅឯ ប៊ូសាន កំពុងមានមនុស្សមកអុកឡុកទៀតហើយ! » Minho

« បើតាមយើងស្មានមិនខុសទេគ្មាននរណាក្រៅពីអា Kang Daeseok ឡើយ! វាជាមនុស្សដែលចូលចិត្តបញ្ជូនមនុស្សរបស់វាមករំខានកន្លែងរបស់យើង »

« ឥឡូវ hyung គិតចង់ធ្វើយ៉ាងម៉េចបន្តទៀត? នេះបាត់មុខវាយូរហើយឥឡូវក៏ត្រឡប់មកអុកឡុក hyung ម្ដងទៀតអញ្ចឹងតើវាចង់បានអីទៅ? »

« យើងមិនដឹងទេឯងបញ្ជាឲ្យគេសម្លាប់កូនចៅវាឲ្យអស់ទៅ ពេលដែលយើងត្រឡប់ទៅ កូរ៉េ វិញពេលណាវានឹងបានដឹងថាម្ដងនេះយើងមិនបានលេងសើច ហើយក៏គ្មានឱកាសទុកសម្រាប់វាទៀតនោះដែរ » កែវភ្នែកកំណាចមុតស្រួចចែងចាំងដូចជាផ្ទាំងកញ្ចក់ទាំងគូក៏សម្លឹងទៅកាន់ផ្ទៃសមុទ្រសឹងតែធ្លុះចូលដល់ផ្ទៃជ្រៅនៃបាតសមុទ្រ។ បើសិនជាកំហឹងរបស់ Jungkook កើតឡើងហើយវាអាចនឹងមិនងាយពន្លត់បានវិញភ្លាមដោយស្រួលៗនោះទេ។

« ទទួលបញ្ជា hyung! »

រីងទិ៍~ ខណៈនោះសម្លេងទូរស័ព្ទដៃរបស់ Jungkook បានរុំញ័រឡើងនៅក្នុងហោប៉ៅខោរបស់នាយទើបនាយហូតវាយកមកមើលក៏ឃើញថាជាលេខរបស់អ្នកដែរនៅឯវិមានទើបនាយប្រញាប់ចុចទទួលភ្លាម។

« ហាឡូ! »

"លោកម្ចាស់! ប្រញាប់មកវិមានឥឡូវនេះមកអ្នកប្រុសតូច Taehyung ចាប់ផ្ដើមឈឺពោះហើយ" សម្លេងញ័រស្លន់ៗរបស់ខ្សែរយៈម្ខាងទៀតបាននិយាយឡើងធ្វើឲ្យ Jungkook ឮហើយញាប់ញ័របេះដូងរំជួលក្នុងចិត្តធ្វើអ្វីលែងត្រូវអស់ទៅហើយ។

« ប៉ុណ្ណឹងបានហើយយើងនឹងត្រឡប់ទៅវិញឥឡូវនេះ! Minho ពួកយើងឆាប់ចេញទៅប្រពន្ធរបស់យើងឈឺពោះហើយវើយ....! » Jungkook ចុចបិទទូរស័ព្ទទាំងរញីរញ័រស្លន់ស្លោជាងអ្នកដែលកំពុងតែឈឺពោះសម្រាលកូនឯណោះទៀត។

Finally their first born child is coming to see the world outside.

****

MR BADBOY // j.jk x k.thWhere stories live. Discover now