« នៅទេបងរង់ចាំអូននិងកូនក្រោកនឹងបានញ៉ាំជាមួយគ្នា អាហារបងធ្វើរួចហើយ »

« បងធ្វើឬ? » ជីមីន សួរទាំងភ្ញាក់ផ្អើល ប្ដីរបស់គេពូកែសព្វគ្រប់ពេកទេដឹង?

« បាទ! បងធ្វើសម្រាប់អូននិងកូនរបស់បង តទៅបងនិងព្យាយាមឆ្លៀតធ្វើឱ្យពួកអូនញ៉ំា » ពាក្យសម្ដីធម្មតាតែអ្នកស្ដាប់បែរជារំភើបខ្លាំងទៅវិញ ។ ព្រោះជាធម្មតាយ៉ុនហ្គីគឺរវល់ច្រើនមិនសូវមានពេលទំនេរធ្វើការងារអស់នឹងនោះទេ ។

« តើអូនគួររំភើបទេ? » ជីមីន សួរទាំងមានស្នាមញញឹមនៅលើផ្ទៃមុខ គេសួរបន្លប់ការអៀនព្រានរបស់គេ ។ មិនយល់ថាហេតុអ្វីទើបគេត្រូវអៀននឹងពាក្យសម្ដីប្ដីរបស់គេបាននិយាយនោះទេ ។

« អត់ទេ »

« ហេតុអី? »

« ព្រោះបងនិយាយការពិតនិងអនុវត្តវារហូតដល់អូនធុញនឹងទម្លាប់របស់បង »

« អូននឹងមិនធុញទេ ហើយក៏គ្មានថ្ងៃដែរ » ជីមីន និយាយទាំងអស់សំណើចនឹងអ្នកជាប្ដី និយាយជាមួយប្រពន្ធសោះរៀបឫកហ្មត់ចត់ មុខមាំសម្បើមណាស់ តែមានអីពេលហ្មត់ចត់មុខមាំចឹងទៅសង្ហាកាន់តែខ្លាំងតែម្ដងលោកប្ដីរបស់អូន ។

« ម៉ាម៉ា… អូ! ដេតឌីក៏នៅដែរ? » ជីយ៉ុន ស្លៀកពាក់រួចក៏ចុះមកក្រោម ។

« ឆាប់មកអង្គុយមកកូនដេតឌីជាអ្នកធ្វើម្ហូបណា »

« Wow! ពិតមែនឬម៉ាម៉ា? កូនរំភើបណាស់ ហិហិ » ជីយ៉ុន រត់មកយ៉ាងលឿនចូលមកអង្គុយកន្លែងរបស់ខ្លួនទាំងសប្បាយចិត្តព្រោះដេតឌីរបស់គេមិនងាយមានពេលធ្វើអាហារសម្រាប់ប្រពន្ធកូននោះទេ ។

« តោះឆាប់ញ៉ំាទៅ ល្ងាចនេះពួកយើងទៅដើរលេងជាមួយគ្នា »

« បងមិនទៅធ្វើការទេឬ? »

« ការងារមិនសំខាន់ដូចក្ដីសុខប្រពន្ធកូនទេ! » យ៉ុនហ្គី និយាយបែបធម្មតាតែវាបង្កប់ដោយភាពកក់ក្ដៅនិងសេចក្ដីស្រឡាញ់យ៉ាងធំធេងចំពោះ ជីមីននិងជីយ៉ុន ។

« ឧត្តមស្វាមីពិតៗណាលោកមីន » ជីមីន ស្រដីទាំងញញឹមពព្រាយ ស្នាមញញឹមបញ្ជាក់ពីសេចក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត សេចក្ដីសុខសុភមង្គលដែលស្វាមីជាទីស្រឡាញ់ផ្ដល់មកឱ្យ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now