Chapter 61: ហេតុអីនាងត្រឡប់មកវិញ?

Start from the beginning
                                    

« នេះបងអស់ចិត្តពិតមែនហើយមែនទេ? » នាងនៅតែនិយាយម្នាក់ឯងទាំងហូរទឹកភ្នែកមកម៉ាត់ៗ កែវភ្នែកទាំងគូតាមសម្លឹងមើលដំណើររបស់ Jungkook ដែលកំពុងដើរចាកចេញទៅវិញ។

****

@Seoul South Korea

អាកាសធាតុនាម៉ោង ៤ រសៀលក៏ចាប់ផ្ដើមធ្លាក់ខ្យល់ធ្វើឲ្យបរិយាកាសទាំងមូលកាន់តែស្រស់ស្រាយ។ រយៈពេលពីរថ្ងៃបានកន្លងផុតទៅដោយគ្មានវត្តមានរបស់ Jungkook នៅក្នុងទឹកដីប្រទេសកូរ៉េ Taehyung ត្រូវរស់នៅក្នុងវិមានមួយនេះជាមួយម្ដាយនិងអ្នកបម្រើឯទៀតដើម្បីរង់ចាំម្ចាស់វិមានត្រឡប់មកវិញ។ បើនិយាយពីពោះរបស់គេវិញកាន់តែធំទៅៗហើយសល់មិនដល់ ៣ សប្ដាហ៍ទៀតនោះទេនឹងត្រូវដល់ពេលសម្រាលកូនតូចរបស់ពួកគេហើយ។

Taehyung អង្គុយចាក់ស្រោមដៃស្រោមជើងដោយដៃរបស់គេផ្ទាល់ដើម្បីជាកាដូសម្រាប់កូនដំបូងរបស់គេ។ ចាក់បណ្ដើរញញឹមបណ្ដើរពេលដែលដឹងថាជិតបានសម្រាលហើយ ប៉ុន្តែក៏ត្រូវស្រពាប់ស្រពោនវិញពេលដែលគ្មានវត្តមានរបស់រាងក្រាសនៅក្បែរ។

« ទើបតែ ២ ថ្ងៃប៉ុណ្ណោះប៉ុន្តែខ្ញុំនឹកគាត់ខ្លាំងណាស់ » Taehyung ធ្វើមុខស្រពោនឲ្យតែពេលនឹកដល់ Jungkook ម្ដងៗ មិនដឹងថាពេលណានាយនឹងត្រឡប់មកវិញនោះទេហើយ ២ សប្ដាហ៍ជាងទៀតគេនឹងត្រូវសម្រាលកូនហើយ។

« គាត់ច្បាស់ជាត្រឡប់មកវិញមុនថ្ងៃខ្ញុំសម្រាលហើយ មិនអីនោះទេកូនប្រាកដជាបានឃើញមុខប៉ារបស់កូនមុនគេ » Taehyung លើកដៃអង្អែលពោះប៉ោងរបស់ខ្លួនស្រាលៗ និងនិយាយជាមួយកូនតូចដែលនៅក្នុងផ្ទៃរបស់គេទាំងញញឹមសប្បាយចិត្តព្រោះដឹងថាកូនរបស់ពួកគេជិតបានឃើញពន្លឺថ្ងៃរបស់ភពផែនដីដ៏ស្រស់ស្អាតមួយនេះហើយ។

« Taehyungie! » ខណៈនោះក៏មានសម្លេងមួយបានបន្លឺឡើងទើប Taehyung ក៏រហ័សបែរមុខទៅរកម្ចាស់សម្លេងក៏បានឃើញមិត្តសម្លាញ់របស់គេដើរចូលមកដោយមានយួររបស់មកផ្ញើគេផងដែរ។

« Jeonghannie នេះមកមិនផ្ដល់ដំណឹងសោះស្រួលយើងរៀបចំអាហារទទួលឯង »

MR BADBOY // j.jk x k.thWhere stories live. Discover now