« ឈប់សុំទោសអូនទៅយ៉ុន! ហ្ហឹកៗ អូនទេដែលខុស ខុសដែលមិនទុកចិត្តបង » ជីមីន ឱបកាយមាំទាំងយំ គេមិនទុកចិត្តប្ដីរបស់គេទៀតហើយ ហេតុអ្វីគេតែងតែបែបនេះ? ទាំងដែលប្ដីរបស់គេព្យាយាមណាស់ដើម្បីគេ មិនថាការស្រឡាញ់ឬដើម្បីអ្វីនោះទេនាយតែងតែធ្វើដើម្បីគេជានិច្ច ។

« ទេ! កុំយំណាមីន កុំយំអូនមិនខុសទេអូនគ្មានកំហុសទេ! » យ៉ុនហ្គី ក្រសោបមុខរាងតូចដោយដៃទាំងសងខាងរបស់ខ្លួនហើយអង្អែលថ្ពាល់រាងតូចថ្នមៗ គេកំពុងតែលួងលោម ជីមីនកុំឱ្យយំព្រោះ ជីមីន គ្មានកំហុសសូម្បីតែបន្តិច ។

« តែអូនបែរជាមិនទុកចិត្តបង... »

« បងយល់ពីអូន បងមិនបន្ទោសអូននោះទេ កុំគិតច្រើនណាដឹងត្រឹមថាបងស្រឡាញ់អូនស្រឡាញ់ស្មើនឹងជីវិតបង ទោះបីមានរឿងអ្វីក៏ដោយក៏បងនៅតែស្រឡាញ់អូន ស្រឡាញ់ជារៀងរហូតទៅ! » យ៉ុនហ្គី ស្រដីដោយស្នាមញញឹមតិចៗ គេអង្អែលថ្ពាល់ក្រពុំថ្នមៗ ។ គេមិនសន្យានោះទេ មនុស្សគេមិនចូលចិត្តប្រើពាក្យសន្យានោះទេប៉ុន្តែពាក្យសម្ដីរបស់គេនេះវាអាចនឹងច្បាស់លាស់ជាងពាក្យសន្យារបស់មនុស្សមួយចំនួនទៀតផង ។

« ហ្ហឹកៗ អូនស្រឡាញ់បងណាស់! » ជីមីន ស្ទុះទៅឱបអ្នកជាប្ដីហើយពេបមាត់យំកាន់តែខ្លាំងព្រោះតែរំជួលចិត្ត ហេតុអ្វីប្ដីរបស់គេល្អថ្នាក់នេះ? គេពិតជាមានសំណាងខ្លាំងណាស់ដែលបានជួបនាយ ។

« សឺតៗ! បងក៏ស្រឡាញ់អូនដែរ ជីវិតរបស់បង » យ៉ុនហ្គី ឱបតបវិញព្រមទាំងអង្អែលក្បាលកាយតូចតិចៗ ដើម្បីលួងលោមឱ្យគេបាត់យំ ។ គេយល់ពីចិត្ត ជីមីន យល់គ្រប់យ៉ាងដែលជីមីនបានធ្វើនិងគិត ។ ភរិយារបស់គេនៅក្មេងការគិតរបស់គេក៏មិនទាន់ចាស់ទុំ ចិត្តឆេវឆាវ ខឹងក៏ថាភ្លាមៗ មិនចេះទប់ទេ ។ ជីមីន ខ្លាចថាគេនឹងក្បត់ផិតព្រោះគេមិនធ្លាប់មានស្នេហាមិនធ្លាប់ទទួលបានអារម្មណ៍ឈឺចាប់ហើយក៏មិនចង់ទទួលដែរ ។ ហើយគេក៏មិនធ្វើវាដែរ ដាច់ខាតទោះត្រូវស្លាប់ខ្លួនក៏គេមិនប្រព្រឹត្តទង្វើក្បត់ចិត្តរាងតូចដែរ គេមិនចង់ឃើញមនុស្សដែលគេស្រឡាញ់ស្រក់ទឹកភ្នែកពោរពេញដោយភាពឈឺចាប់នោះទេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now