ភាគ១១:យើងនឹងទទួលខុសត្រូវលើនាង!!

Start from the beginning
                                    

«យើងនឹងទទួលខុសត្រូវលើនាង!!» ពាក្យមួយនេះហើយដែលនាងចង់បាន!! វ៉ុនយ៉ុងញញឹមសមចិត្ត ចំណែកនាយក្រាស់ក៏រហ័សចុះពីគ្រែស្លៀកពាក់រួចក៏ដើរចេញទៅ។

«ហ៊ឹស....ហាសហាសហា....វាត្រូវតែបែបនេះ!!» គ្រាន់តែជុងហ្គុកចេញទៅផុត វ៉ុនយ៉ុងផ្ទុះសំណើចចេញមកតែម្តង!! ទីបំផុតគម្រោងនាងបានសម្រេច ក្មេងម្នាក់នោះក៏ប្រហែលជាទៅបាត់ស្រមោលហើយក៏មិនដឹង!!

«វ៉ុនយ៉ុង!! នាងពិតជាឆ្លាតមែន!!ហាសហា..» វ៉ុនយ៉ុងពោលសរសើរខ្លួនឯងមិនឈប់មុននិងឱនរើសសម្លៀកបំពាក់មកស្លៀកឲ្យបានរៀបរយ នឹងអាលត្រឡប់ទៅធ្វើជាអ្នកស្រីរេនដូពេញសិទ្ធដែលតំណែងនេះជារបស់នាងជារៀងរហូត!!។

    @ភូមិគ្រឹះរេនដូ

    ពេលនេះនៅភូមិគ្រឹះកំពុងចលាចលដោយសារបាត់មនុស្សដល់ទៅបីនាក់ត្រឹមពេលមួយយប់!! ម្នាក់ៗខំស្វែងរកគ្រប់កន្លែងតែនៅតែមិនឃើញ ខណៈពេលនេះសម្លេងរថយន្តចៅហ្វាយនាយក៏លឺចូលមកដល់!! គ្រប់គ្នាចាប់ផ្តើមស្លេកមុខ ជាពិសេសកូនចៅនាយក្រាស់តែម្តង!! ពួកគេទទួលបញ្ជាពីចៅហ្វាយឲ្យឃ្លាំមើលអ្នកទាំងបីជាពិសេស តែបែរជាបណ្តោយឲ្យបាត់ខ្លួនគ្មានតំណឹងសូន្យឈឹង!!

«ចៅហ្វាយលើកលែងទោសឲ្យពួកយើងផង!!» គ្រាន់តែនាយក្រាស់ឈានជើងចូលដល់ខាងក្នុងភ្លាម គ្រប់គ្នាលុតជង្គង់ដល់ឥដ្ឋសុំការអភ័យទោស ចំណែកជុងហ្គុកចាប់ផ្តើមឡេឡឺមិនដឹងថាមានរឿងអី!!

« មានរឿងអី?»

«គឺ អ្នកប្រុសតូចនិងកូនៗបាត់ខ្លួនហើយ!!»

«ថាម៉េច? អាចង្រៃ!! ហេតុអីបណ្តោយឲ្យគេរត់បាន?» នាយក្រាស់ស្ទុះមកក្របួចកអាវកូនចៅ សួរទាំងកំហឹង ចំណែកកូនចៅបានត្រឹមញ័រខ្លួនមិនដឹងបកស្រាយយ៉ាងម៉េច!!

«សុំទោសចៅហ្វាយ!!»

«ម៉េចមិនឆាប់ទៅតាមរក?!!» នាយគំហកមួយសម្លេងទើបកូនចៅរហ័សរត់ចេញទៅ មិនដឹងតាមរកកន្លែងណាដឹងត្រឹមចេញពីផ្ទះឲ្យផុតៗបើហ៊ាននៅយូរច្បាស់ស៊ីគ្រាប់កាំភ្លើងចៅហ្វាយជាមិនខាន។

«ចង្រៃយ៎....»ជុងហ្គុកជេរប្រទេចគ្មានសំចៃមាត់មុននឹងចេញទៅខាងក្រៅតាមរកមនុស្សរបស់នាយត្រឡប់មកវិញ។
 
   @ឆ្នេរសមុទ្រ

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now