ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ

Start from the beginning
                                    

«ខ្ញុំនឹងទៅគេងជាមួយកូន!!»

«ស្រេចចិត្ត!!» ថារួចនាយក៏ឡើងទៅលើសំដៅបន្ទប់គេងរបស់នាយ ចំណែកថេយ៉ុងក៏ដើរសំដៅបន្ទប់កូនៗដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់ធំទេ។

#ព្រឹកឡើង

ព្រឹកនេះរាងតូចក្រោកយឺតបន្ទិច រាងតូចស្ថិតក្នុងអាវពណទឹកសមុទ្រស្រាលត្រឹមក្បាលជង្គង់ដៃតូចវាលខ្នងបន្ទិច ដើរចុះពីកាំជណ្តើរយឺតៗភ្នែកសម្លឹងមកតុអាហារដែលប៉ានិងកូនអង្គុយចាំជាស្រេច។ ជុងហ្គុកសម្លឹងរាងតូចមិនដាក់ភ្នែក នាយមិនដឹងសោះថាពេលតែងខ្លួនបែបនេះគេស្អាតដូចទេបអប្សរ ស្អាតលើសការរំពឹងទុករបស់នាយទៅទៀត មិនដឹងថានាយគិតអីទើបថ្ងៃនោះសុំគេលែងលះ។

«អារុណសួស្តីអាប់ប៉ា!!»

«បាទ អារុណសួស្តីកូនទេវតាតូចទាំងពីររបស់អាប់ប៉ា!!» ថេយ៉ុងដើរមកទាំងញញឹមព្រមទាំងឱនមកថើបថ្ពាល់កូនម្នាក់មួយខ្សឺតមិនខ្វល់ពីអ្នកក្បែរនោះដែលចាប់ផ្តើមច្រណែនបណ្តើរៗ។

« ថ្ងៃនេះយើងនាំកូនទៅដើរលេង!!»

«មិនចាំបាច់ ខ្ញុំទៅវិញថ្ងៃនេះហើយ!!»

«ឯងទៅតែកូននៅ!!»

«ខ្ញុំទៅ កូនក៏ទៅដែរ!!»

« ថេយ៉ុង អាយរូឯងកាន់តែផ្តេសផ្តាស់ហើយណា!!» រាងក្រាស់ស្ទុះក្រោកទះតុមួយទំហឹង នាយព្យាយាមទប់កំហឹងណាស់តែគេជាអ្នកបង្ខំនាយខ្លួនឯង។

« អាប់ប៉ា!! ហ៊ឹកៗ..»

«ថេជុងកុំខ្លាចអីអាប់ប៉ានៅទីនេះហើយ!!»កាយតូចរហ័សរត់មកឱបកូនស្រីជាប់ទ្រូងមុននឹងលួងលោមបន្ទិចកុំឲ្យខ្លាច ចំណែកជុងហ្គុកបែរមកអង្គុយវិញដោយទឹកមុខដឹងខុសមុននេះនាយទប់អារម្មណ៍មិនបាន បែរជាបង្ហាញនៅមុខកូនទៅវិញ។

«លោកពូចិត្តអាក្រក់!! ហេតុអីលោកពូសម្លុតអាប់ប៉ា?»

«ថេហ្យុនស្តាប់ប៉ាសិន!! គឺប៉ាគ្មានចេតនាទេ!!»រាងក្រាស់រហ័សបកស្រាយតែអាល្អិតថេហ្យុនមិនព្រមស្តាប់។

«លោកពូគ្មានចេតនាតែលោកពូធ្វើឲ្យអាប់ប៉ាខូចចិត្ត ហើយថេជុងយំព្រោះតែលោកពូ!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now