នាយលេីកដៃមាំទៅទាញភួយចេញតិចៗ
« អួយ មិនទាន់គេងទៀត? » នាយរាងភ្ញាក់បន្តិចដែរ ព្រោះទាញភួយមកគឺបេីកភ្នែកសម្លក់មុខនាយតែម្តង
« បេីគេងឃេីញហេីយ » Taehyungតបទាំងគម្រោះគម្រេីយ រួចបែខ្នងដាក់នាយ
ផាច់
« កុំមកឈ្លេីយ » Jungkookលេីកដៃទះត្រគៀកគេមួយដៃឮសូរតែផាច់ ។ Taehyungគេឈឺដែរតែសុខចិត្តទ្រាំ
« ម៉េចមិនឆ្លេីយ? » Jungkookមិនឮគេនិយាយអ្វីក៏សួរឡេីង នាយអឺតក៏មេីល ឃេីញក្មេងខ្លះកំពុងហូរទឹកភ្នែកទាំងពេបមាត់
« អូហ៍ យំទៀតណ៎ » Jungkookធ្វេីជាសួរញ៉ោះ តែTaehyung យំលេីសដេីម
« កុំប៉ះ » Jungkookប្រុងលេីកនាយតូចអោយក្រោកអង្គុយ តែគេក្រវាសដៃចេញ
« អឹបប » Jungkookចាប់លេីកនាយតូចឡេីង រួចដាក់ខ្លួនអង្គុយលេីគ្រែ ទាំងមានក្មេងខ្លះអង្គុយលេីភ្លៅពេបមាត់ ហូរទឹកភ្នែកមិនបាត់ ដូចនរណាស្លាប់អញ្ចឹង
« Baby អីឡូវលេងលែងបានហេីយហេហ? » ឃេីញទេដល់ញ្ចឹងបានមកធ្វេីលួង ចំនាយតូចនេះខ្មឺតទៀត មិនខ្ចីនិយាយរកនាយ
« យេីងសុំទោសណា ឈប់ងក់ងរទៅ ចាំស្អែកយេីងនាំទៅដេីរលេង » Jungkookលេីកដៃទៅជូតទឹកភ្នែកអោយនាយតូច ខំនិយាយលួងលោមតែគេមិនតបឡេីយ
« មិននិយាយរកយេីងទេហេហ? ប្រយ័ត្នយេីងអន់ចិត្តវិញណា » នាយប្រេីសម្តីទន់ភ្លន់ដាក់នាយតូច ទាំងបង្ហាញស្នាមញញឹមមកទៀតផង សឹងតែអោយនាយតូចញញឹមតាមហេីយ តែគេខំទប់
« អីឡូវប្រាប់យេីងមកថាចង់បានអី » Jungkook
« បង...ហឹក...បងប្រុស និយាយសម្តី...ហឹក ធ្ងន់ដាក់ខ្ញុំធ្វេីអី? » Taehyungហាមាត់និយាយទាំងដង្ហក់ មិនដឹងអារម្មណ៍ចេះងក់ងរមកពីណាទេ ចាប់តាំងពីមកនៅជាមួយនាយក្រាស់អោយតែនាយស្តីអោយ ចេះតែតូចចិត្តឥតមូលហេតុ
« អូរអូរ យេីងសុំទោសណា ឈប់ខឹងយេីងទៅ យេីងឈប់និយាយបែបនេះហេីយ..សឹត » Jungkookលេីកទៅអង្អែលក្បាលគេថ្នមៗ ទាំងថេីបលេីថ្ពាល់ក្រពុំមួយខ្សឹត ។ Taehyungគេឮហេីយក៏មិនតបទេីបនាយសងហារសួរបន្ត
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........
PART 27 : សារភាព
Start from the beginning
![YOUR LOVE [ END ]](https://img.wattpad.com/cover/357903809-64-k156355.jpg)