Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae

Start from the beginning
                                    

«ឆឹស ខ្លាចតែ 20 ឆ្នាំទៀតទេដឹង?»Mr.Kim

«កូនប្រុសគេមិនដែលលេបសម្ដីទេ គ្រួសារ Jeon ក៏មិនធ្លាប់និយាយហើយធ្វើមិនបានដែរ»Mr.Jeon ស្រដីបកទៅវិញជំនួសកូន តោពីរប្រឈមដាក់គ្នាដូចជាមិនស្រួល ។

«ចឹងហេស៎ យើងចាំតែមើលទេ ថាបានស្អីមកខ្លះ លើកនេះបើមិនសមតម្លៃកុំសង្ឃឹមយើងលើកកូនអោយពួកឯងយកទៅជាន់ឈ្លីទៀត»Mr.Kim ស្រដីម៉ាត់ៗមិនញញើត បញ្ឈរភ្នែកមិនព្រិចសម្លឹងរកគ្នា ឯ Jungkook ហាក់ញញឹមខ្ជឹបឃើញឪពុកនៅខាងខ្លួនដូចនេះ មិនពិបាកទេ នឹងចូលស្ដី Tae។

លោកតា Jeon នៅស្ងៀម ទុកអោយតោទាំងពីរនេះលេងគ្នាសិន ចាំគាត់ជាអ្នកបិទគូទតាមក្រោយ ។

ក្រាក! សម្លេងទ្វារបង្ហើបឡើងកាត់ភាពស្ងប់ស្ងាត់ Jimin ចូលមកលបៗទាំងមើលសភាពបរិយាកាសក្នុងបន្ទប់ដូចមិនស្រួល គួរដកជំហានថយក្រោយវិញឬអត់ ។

«អឺ...ខ្ញុំមករំខានដែរទេ-គឺខ្ញុំទៅវិញក៏បាន...»Jimin ញឹមៗប្រុងជើងរកតែរត់ ។

«Jimin មានអ្វីហេស៎?»Mrs.Jeon ហៅកាត់បន្ទាប់ពីស្ងាត់មកអស់ជាយូរ ។

«អ៎ គឺខ្ញុំចង់យកលទ្ធផល DNA មកអោយ»Jimin ហុចសឺមីពណ៌គគីរអោយទៅ Mrs.Kim អោយគាត់បើកមើលអក្សរដែលចារមកនៅលើនោះ មុននឹងបន្ត៖

«គ្រប់យ៉ាងបានបញ្ជាក់ហើយ ខ្ញុំបានដកពិសោធន៍ពីសែនរបស់អ្នកទាំងពីរតាមរយៈឈាមពួកគេ នុយក្លេអូទីតដែលស្ថិតនៅលើសែនគឺដូចគ្នាទាំងស្រុង ដូច្នេះក៏អាចបង្ហាញបានហើយថាពួកគេពិតជាសាច់ឈាមបង្កើត!!»Jimin ស្រដីចប់ គ្រប់គ្នាក៏ស្ងាត់ ។ លទ្ធផលពិតជាបង្ហាញមកបែបនេះពិតមែន ពេលនេះគ្រប់យ៉ាងបានបើកបង្ហាញយ៉ាងជាក់លាក់ហើយថា Fyfy ជាកូនរបស់ Jungkook

«................»Jayden ដែលស្ថិតនៅស្ថានភាពជាមួយគ្នានោះដែរក៏មិនហ៊ាននិយាយស្ដី ស្ងៀមស្ងាត់ដើរចេញទាំងមិនរំខាន ។

«អ្ហឹម អរគុណណាស់ Jimin »Mrs.Jeon

«អ្នកម៉ាក់ គ្រប់យ៉ាងច្បាស់លាស់ហើយថានេះជាការពិត អ្នកម៉ាក់មិនប្រកែកពិតទេ បើខ្ញុំ...ចង់ចូលស្ដីដណ្ដឹង Tae រៀបការតាមផ្លូវច្បាប់!!»Jungkook ក្រលេមក្រឡើមទៅកៀកម្ដាយលួចខ្សឹបខ្សៀវរាងចំណាស់ ។ លោកប៉ា ok ហើយ នៅតែម៉ាក់មួយទៀត គ្រប់យ៉ាងរលូនដូចផ្លូវ High Way ចឹង។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now