Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae

Start from the beginning
                                    

«ហិហិ សួស្ដីបាទ ចែស្អាត ខ្ញុំឈ្មោះ Kim Jungfynn តែហៅ Fynfyn ក៏បាន»អាល្អិត ស្ញេញចេញធ្មេញគ្មានសល់ បញ្ចេញទឹកមុខយ៉ាងច្រឡើសបើសលេបខាយទៅអ្នកម្ខាងទៀត បញ្ចេញចរិតព្រានមិនដឹងកាត់រកអ្នកណា ។

«Fynfyn?គួរឱ្យស្រឡាញ់ណាស់»
«ហិហិ បាទ...»អាច្រម៉ក់សើចកាច់កអៀន ធ្វើឱ្យចាស់ៗនាំគ្នាសើចហួសចិត្ត មិនប្រាប់ក៏ដឹងថាចរិតនេះ copy មកពីអ្នកណាដែរ ។

«មើលសម្ដីចុះ គេកាត់ទៅរកលោកហ្នឹង»Tae ទម្លាក់ចានបបរចុះ បែរមកមួលសាច់ប្ដីទាំងខ្នក់ខ្នាញ់ ។

«aww ហេតុអ្វីក៏ជាបង?»Jungkook ស្លឺភ្នែក អង្អែលត្រង់កន្លែងដែលរាងតូចក្ដិចមុននេះថ្នមៗ ។

«ស្រស់ស្អាតណាស់ ជាកូនចៅអ្នកណាដែរ»Mrs.Kim ចាប់ចិត្តនឹងអាកប្បកិរិយារបស់នាងតូចក៏ចូលទៅក្បែរអង្អែលសក់រលាស់រលោងរបស់នាងទាំងចោទសួរ ។

«ខ្ញុំជាកូនលោកប៉ា Jiho »លឺដូចនេះទើបគាត់ដឹងមកវិញថាជានាងតូចកាលពីមុន ពេលនេះធំដូចក្រមុំទៅហើយទាំងដែលទើបនឹងអាយុ 13 ឆ្នាំសោះ ។

«ធំលឿនខ្លាំងណាស់ បែកទើបនឹងប៉ុន្មានឆ្នាំសោះ មើលសឹងមិនស្គាល់ទៅហើយ»Tae មើលទៅនារីដែលខ្លួនធ្លាប់ថែទាំដោយដៃ ពេលនេះលូតលាស់ក្លាយជាមនុស្សស្រីស្រស់ស្អាតម្នាក់ទៅហើយ ។

«ខ្ញុំក៏នឹកពូ Tae ដូចគ្នា!!»Irin ស្រដីទាំងពេប មុននឹងរត់ទៅអោបរាងតូចដោយក្ដីនឹករលឹក ។

«អូ៎...ស្មានថាភ្លេចពូហើយតើ»Tae

«មិនដែលភ្លេចទេ rin នៅតែចាំពូ TaeTae »

«បើអញ្ជឹង ចាប់ពីពេលនេះប្រហែលជាលែងបែកគ្នាហើយ ព្រោះពូ TaeTae នឹងមករស់នៅកូរ៉េរហូតទៅ សប្បាយចិត្តទេ»Jungkook លួចច្បិចថ្ពាល់ក្រពុំរបស់ប្រពន្ធយ៉ាងព្រើល មិនខ្វល់ពីប៉ាម៉ាក់គេអ្វីបន្តិច

«ពិតមែនហេស៎?»Rin

«យើងនិយាយពីពេលណាថា Tae នឹងនៅទីនេះបន្ត?»Mr.Kim

«ហៃយ៉ា...លោកប៉ាក្មេក ចង់បំបែកបំបាក់គ្រួសារគេដល់ពេលណា រង់ចាំតែថ្ងៃខ្ញុំដង្ហែជំនូនទៅដល់មុខផ្ទះគឺបានហើយ ធានាថាលោកប៉ាក្មេកពេញចិត្តស្ដូកតែម្ដង»Jungkook

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now