ភាគ 15 : និយាយស្ដីប្លែកៗ

Start from the beginning
                                    

"ហឹស ឯងចប់របស់យើងហើយជុងហូ-"

"មិនមែនជាឯងទេ?" យ៉ុនហ្គីប្រែជាភាំងព្រោះគេរំពឹងថាអាម្នាក់នេះគឺជាហូសូក ប៉ុន្តែក្រោយចាប់ដោះម៉ាសដោះមួកចេញបែរជាមិនមែនទៅវិញ ចុះហូសូកគេទៅដល់ណាហើយ?

"កុំយកខ្ញុំចូលគុកអី ខ្ញុំលែងហ៊ានហើយ" ការពិតទៅគេគឺជាសង្សារនារីម្នាក់មុននេះប៉ុណ្ណោះដោយសារតែនាងសុំគេបែកហើយទៅយកសង្សារថ្មីទើបធ្វើឲ្យគេខឹងជាខ្លាំងហើយក៏មានគំនិតចង់សម្លាប់នាងឡើងមក។

រីងៗ~~ភ្លាមៗនោះទូរស័ព្ទរបស់គេក៏រោទិ៍ឡើងហើយនោះជាលេខរបស់ប៉ូលីសយូ

"ហាឡូ"

"ប៉ូលីសផាកត្រូវរបួសហើយ ពេលនេះកំពុងតែនៅមន្ទីរពេទ្យ"

"ថាម៉េច?"

"គឺត្រូវជនមិនស្គាល់មុខចាក់មិនដឹងជាប៉ុន្មានកាំបិតនោះទេ លោកឆាប់មកមន្ទីរពេទ្យ****ឲ្យឆាប់ឡើងមក"

"ខ្ញុំនឹងប្រញាប់ទៅ"

"ហ្ហើយ!!!!!" ក្រោយដាក់ទូរស័ព្ទចុះយ៉ុនហ្គីមួរមៅជាខ្លាំង ទើបគេបានបញ្ចេញកំហឹងទៅលើជនល្មើសដែលគេចាប់បានអម្បាញ់មិញមួយជើងឡើងបុរសម្នាក់នោះដេកហល់នៅនឹងកន្លែង។ ហើយសកម្មភាពទាំងអស់របស់យ៉ុនហ្គីត្រូវបានឈរមើលពីចម្ងាយដោយបុរសអាថ៍កំបាំងម្នាក់ដែលឈរនៅលើដំបូលសំណង់អគារបែកបាក់មួយ ពេលនោះគេក៏ទាញទូរស័ព្ទខលទៅរកមនុស្សម្នាក់

"ចៅហ្វាយយ៉ាងម៉េចទៅហើយ?"

"ចៅហ្វាយធំមិនទាន់ដឹងខ្លួនទេ រីឯចៅហ្វាយតូចគ្រូពេទ្យនិយាយថាដឹងខ្លួននៅថ្ងៃស្អែក"

"អឹម ប៉ុណ្ណឹងចុះ" បន្ទាប់ពីនិយាយរួចគេក៏ដាក់ទូរស័ព្ទចុះ ហើយចេញពីទីនោះបាត់។

Skip

  +មន្ទីរពេទ្យ

"ភ្នាក់ងារមីន នៅខាងនេះ!" មកដល់មន្ទីរពេទ្យភ្លាមយ៉ុនហ្គីក៏ត្រូវបានប៉ូលិសយូឃើញហើយហៅគេល្មម

"ប៉ូលិសផាកយ៉ាងម៉េច?" យ៉ុនហ្គីឈរមុខគ្រែអ្នករបួសដែលមានសភាពស្លេកស្លាំងហើយមានទាំងសេរ៉ូមនៅជាប់ដៃទៀតផង (កន្លែងអ្នកជម្ងឺរួមមានតែវាំងននបាំងម្នាក់មួយប្រណោះ)

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now