Part 58 : Fy ដឹងខ្លួនហើយ...

Start bij het begin
                                    

«កុំថាអោយគេ ឯងក៏គ្មានស្អីល្អដែរ បើហ៊ានតែប៉ះកូនយើងត្រឹមចុងសរសៃសក់ ត្រៀមកក់មឈូសទុកអោយហើយទៅ»

«មិនបាច់ភ័យទេលោកប៉ា ខ្ញុំត្រៀមរួចហើយ Plan លើកនេះខ្ញុំសម្រុកយកភ្លោះបី!!»Jungkook និយាយជាមួយនឹងកាយវិការធ្វើម្រាមដៃបី បង្ហាញគាត់ច្បាស់ៗជាមួយទឹកមុខច្រឡើម ញញឹមខ្ជឹបឌឺដងអោយរាងចំណាស់។ មកហាមអី នាយបកកេសថ្មីរួចហើយ ត្រៀមចាំស្ដាប់តែដំណឹងល្អទៅ ។

«ឯង! អា Jungkook »Mr.Kim ក្ដៅដូចបាយពុះ បម្រុងនឹងស្ទុះដាល់រាងក្រាស់តែបាន Mrs.Kim ចាប់ជាប់ ។

«បានហើយបង ត្រឡប់ទៅផ្ទះ អូនចង់សម្រាក!!»Mrs.Kim មិនរារែកចាប់អូសដៃប្ដីចេញទៅយ៉ាងរហ័ស ហត់នឹងអ្នកទាំងពីរណាស់ តើពេលណាទើបលែងបំពាក់ចង្កូមដាក់គ្នា អោយតែយ៉ាងនេះគាត់ស្ទះទ្រូងស្លាប់មិនខាន ។

«មាត់នេះ រអិលណាស់»Tae បែរមកសម្លក់គេទាំងក្រឺតខ្នាញ់ ចង់បានកូនគេ តែចរិកគ្មានឱនលំទោនអ្វីបន្តិច ។ រាងតូចដើរមករកកូន មុននឹងដាក់ខ្លួនអង្គុយក្បែរគ្រែដោយកាន់ដៃគេយកមកអឹបនឹងថ្ពាល់ ។

«ល្មមក្រោកហើយ Fy...ចង់អោយ appa ចាំដល់ពេលណា»

«ហឹម សូមទោស!!»Jungkook ដកដង្ហើមធំ មកក្បែរប្រពន្ធទាំងពោលពាក្យដឹងកំហុស ។.

«ឈប់រំលឹកទៅ យ៉ាងណារឿងក៏កន្លងហួសទៅហើយ សើរើនាំតែសៅម៉ងចិត្តធ្វើអី មិនយូរទេ Fy គេនឹងត្រឡប់មកដូចដើមវិញ»

«ហើយលើកនេះបងនឹងមើលថែ Tae និងកូន មិនអោយឃ្លាតពីក្រសែភ្នែកទេ អូនជាជីវិត កូនជាដង្ហើម សុទ្ធតែមិនអាចខ្វះបាន Daddy សន្យាថានឹងចែកក្ដីស្រឡាញ់អោយស្មើៗគ្នា»នាយសង្ហារលួចញញឹមខ្ជឹប

«ស្អីគេ? Daddy ហេស៎?»Tae
«ប្រាកដហើយ កុំមកធ្វើភ្លេច មុននេះអ្នកណាស្រែករកបង សុទ្ធតែ Daddy Jeon ...»
«យ៉ា...មនុស្សឈ្លើយ!! លោកចង់ស្លាប់ហេស៎»Tae លើកដៃវាយមនុស្សធំដែលស្រដីមិនចេះគិត មករំលឹកស្អី គួរអោយខ្មាសណាស់ ។

«ឬក៏មិនពិត សម្លេងអូននៅរងំពេញត្រចៀកបងនៅឡើយទេ ហៅបងថា Daddy បែបនេះរាល់ថ្ងៃក៏បាន ដើម្បីអោយកូនពួកគេទម្លាប់តាម»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Waar verhalen tot leven komen. Ontdek het nu