ហុឺយយយ នេះជាសំលេងរាងតូចដែរបានរត់មកដល់មុខថ្នាក់ដោយកាយវិការហត់នឿយ!!ត្រូវហើយហត់នឿយណាស់ដើរឡើងពេញសាលា
"នៅឈរធ្វើអ្វី ម្តេចមិនចូល?"អ្នកគ្រូម្នាក់ដែរប៉ះម៉ោងនៅថ្នាក់នេះសួរ ណាមួយគេមើលមកមិនល្អទេឈរនៅមុខថ្នាក់។
"បាទ អ្នកគ្រូខ្ញុំទើបចូលថ្មី"គេនិយាយដោយឱនមុខចុះតាមសុជីវធម៌គេ។ហើយឆ្លៀតញញឹមដាក់គ្រូស្រីនិងទៀតស្លាប់មិនខានននទេនេះឃូលង់
"ចឹងចូលមក"អ្នកគ្រូវ័យ20ឆ្នាំ បានដឹកដៃគេដូចជាជ្រុលពេកទេដឹងស្រីកាន់ដៃប្រុស។រាងតូចក៏ស្របតាមគ្រូទៅដោយមិនដឹងបំណងរបស់គ្រូ ស្រឡាញ់!!គេគិតថាគ្រូប្រហែលជាមើលមកគេក្មេងពេកទេដឹង
"ជំរាបសួរអ្នកគ្រូ"សិស្សទាំងអស់នាំគ្នក្រោកឈរ ហើយលើកដៃសំពះស្រស់គ្នា
"ចា អង្គុយចុះទៅ"
"អរគុណអ្នកគ្រូ"សិស្សទាំងអស់បានអង្គុយចុះតែភ្នែកកំពុងសម្លឹងមើលមករាងតូច។
"នេះសិស្សថ្មីណាកូន ណែនាំខ្លួនទៅមិត្តរួមថ្នាក់"
"សួស្តីអ្មកទាំងអស់គ្នាខ្ញុំ kong Kongpab Jirojmontri"គេមិនដែរភ្លេចរឿងញញឹមសោះ មើលចុះកំលោះនោះលង់ពេញថ្នាក់ហើយ ។មើលរូបរាងក៏ដឹងសិស្សពូកែដែរមើលវែនតាទៅដឹងហើយ។
"ចូលអង្គុយចុះ នោះតុចន្លោះមួយនៅក្បែរEmmaឯនោះ"រាងតូចក៏ដើរទៅអង្គុយទាំងភ័យ ព្រោះគេមើលមកព្រាតពេញថ្នាក់។
"តោះចឹងយើងចាប់ផ្តើមរៀនតែម្តងទៅព្រោះម៉ោងក្រោយ អ្នកគ្រូត្រូវប្រជុំ"សិស្សទាំងអស់ក៏យកចិត្តទុកដាក់ក្នុងការ
រៀនក្នុងនោះក៏មានរាងតូចផងដែរ ។"ឯងចូលចិត្តអានសៀវភៅប្រលោមលោកដែរមែន??"Legoដើរដោយមាននំកាន់និងដៃជាច្រើនដោយមកដាក់លើតុរបស់រាងតូចកំពុងអានសៀវភៅយ៉ាងជក់ចិត្តដាច់បាយទឹកតែម្តង។នេះជាម៉ោងដែរគ្រូប្រជុំទំនេរគេក៏មកអានសៀវភៅ។
"បាទ ចូលចិត្តចុះបង??"គេខិតដូចចង់ឲ្យlegoមកអង្គុយគេមិនកំណាញ់រឿងអង្គុយទេ។
"ខ្ញុំអត់ផងគ្រាន់សួរលេង"គេចូលទៅអង្គុយកន្លែងដែរម្នាក់ពាក់វែនតាខំទុកឲ្យ!!