ភាគទី០៨

167 7 1
                                    

#បម្រើស្នេហ៍លោកម្ចាស់

             ភាគទី០៨

"ហិហិ ម៉ាម៉ាដោះហើយលោកម្ចាស់"នាងច្រម៉ក់ស្រដីឡើងគួរឱ្យស្រឡាញ់ ព្រមទាំងហុចថង់ខ្មៅនោះឱ្យមក ជែមស៍។ នាយក៏ព្រមទទួល រួចក៏ចាប់ផ្តើម លាបរបួសលើ ក្បាលរបស់អេម៉ាថ្នមៗដោយ កាយវិការយកចិត្តទុកដាក់ ទង្វើល្អៗ ពាក្យសម្តីផ្អែមល្ហែម របស់ជែមស៍កាន់តែធ្វើអោយអេម៉ា លង់កាន់តែជ្រៅទៅៗ...។
"ស្នាមក្រហមនេះឆាប់បាត់ទេ ប៉ុន្តែ..."
"ចាស៎???"
"គឺក្បាលរបស់នាងពកធំណាស់ ប្រញាប់ចុះទៅក្រោមឱ្យម៉ែដោះ យកពងមាន់មកស្អំទៅឆាប់បាត់ ឆាន់ស្រក"
"ប៉ុន្តែ...ម៉ាខ្មាស់គេ"
"ខ្មាស់???"ជែមស៍ លើកចិញ្ចើមឡើងលើបន្តិច ខណៈដែលត្រចៀកស្តាប់ឮ ពាក្យសម្តីរបស់នាងច្រម៉ក់។ប៉ុន្តែទឹកមុខ របស់ជែមស៍មាំណាស់ នាយមិនងាយញញឹម ឬក៏លេងសើចអ្វីច្រើនឡើយ តែតាំងពីមានវត្តមានរបស់អេម៉ាមក ហាក់ធ្វើឱ្យជែមស៍ផ្លាស់ប្ដូរ យ៉ាងច្រើន ទាំងពាក្យសម្តី ទាំងកាយវិការ នឹងស្នាមញញឹម ការលេងសើច ក៏ជែមស៍ អាចធ្វើបានគ្រប់យ៉ាងព្រោះអ្វីដឹងទេ?? គឺព្រោះតែវត្តមានរបស់អេម៉ានេះឯង។
"ត្រូវហើយ..ខ្ញុំពិតជាខ្មាស់ពួកគាត់មែន ខ្លាចពួកគាត់ស្តីអោយខ្ញុំណា លោកម្ចាស់"
"ចុះចង់ឱ្យយើងធ្វើយ៉ាងម្តេច?"
"អឹម~គឺ~គឺថា..លោកម្ចាស់អាច ទៅយកវាមកឱ្យខ្ញុំបានទេ?"អេម៉ា ឆ្លើយទាក់ៗ ខណៈដែលក្នុងចិត្តចង់តែប្រើៗៗ អោយលោកម្ចាស់ធ្វើតាម គ្រប់យ៉ាងទេ លោកអើយ តែថានរណាទៅហ៊ាននោះ គាត់ជា ម្ចាស់ជីវិតនាងណា ហើយគាត់ជាអ្នកមានគុណទៀតដូច្នេះ ឆាប់លុបការគិតភ្លាមព្រោះវា មិនអាចទេ..។
"អ្នកបម្រើស្រី របស់យើងឥឡូវនេះ ព្រហើនណាស់ណរ៎? ហ៊ានសូម្បីតែប្រើម្ចាស់"ជែមស៍ ហានិយាយ នឹងព្យាយាមដេញជើងអេម៉ា។
"អ្ហឹក ហឹក"ដឹងហើយថា មិនអាចប្រើលោកម្ចាស់បាន មានតែវិធីចុងក្រោយ គឺសម្រក់ទឹកភ្នែកឱ្យជែមស៍ ទន់ចិត្តអាណិត មេត្តាដល់ខ្លួន និងព្រមទៅយក ពងមាន់មកស្អំក្បាលឱ្យ អេម៉ា។
"ហឹស!! កុំមករំអួយ៎យើងមិន ចិត្តទន់ទេ"ជែមស៍ ឆ្លើយហីៗ រួចក៏ដើរទៅអង្គុយលើ សាឡុងធ្វើព្រងើយកន្តើយដាក់នារីកំសត់។
"....."អេម៉ាគាំង និយាយមិនចេញខណៈដែលឃើញ ឬកពារព្រងើយកន្តើយរបស់លោកម្ចាស់ ក្នុងចិត្តស្រាប់តែ អាក់អន់ចិត្តភ្លាមៗ កំឡុងពេលដែលលោកម្ចាស់មិនខ្វាយខ្វល់នាងដូចមុន។ នាងអង្គុយសម្លឹងមើលជែមស៍ពីចម្ងាយ ដោយអារម្មណ៍ក្តុកក្តួល អួលណែនពេញទ្រូង ជាពន់ពេក។
"..."រីឯជែមស៍អង្គុយគង់ទាក់ខ្លា មើលការងារធ្វើ មិនដឹងតែ ពេលខ្លះក៏លួចដៀងមើលស្រីមិនទាន់ក្រមុំ តែអង្គុយធាក់ជើងទៅមុខទៅក្រោយដោយចរិតគួរក្នាញ់។ ក្នុងចិត្តក៏សែនឆ្ងល់ដែរ គឺឆ្ងល់ថា...ពេលជែមស៍យក អេម៉ាមកដំបូងនាង ស្លូត នាងស្តាប់បង្គាប់ណាស់ ហើយក៏មិនហ៊ានសូម្បីតែ មើលមុខរបស់នាយ ប៉ុន្តែមួយរយៈនេះហាក់ប្តូរផ្លាស់ ខណៈដែលនាង ប្រែប្រួលពីសមភាពរមទម្យ ប្រែមកជា ឡិកឡ៉ក់ គួរឱ្យចាប់វៃណាស់ ប៉ុន្តែក៏គួរឱ្យស្រលាញ់ម្យ៉ាងដែលតាស៎។
"លោកម្ចាស់~"អស់ជម្រើស ចិត្តថា ចង់ខឹងនឹងង៉ក់ងរដាក់លោកម្ចាស់ឱ្យបាន យូរប៉ុន្តែក្បាលនៀក៎វាសែនឈឺ គឺឈឺណាស់ ត្រូវការលោកម្ចាស់មក ថ្នាក់ថ្នម មើលថែ..
"អ្ហឹកៗ លោកម្ចាស់ លែងស្រលាញ់ អេម៉ាហើយហ្ន៎ អ្ហឹកៗ លោកម្ចាស់លួចមានស្រីក្រៅមែនទេ ទើបមិនរវីរវល់ជាមួយអូន អ៊ីចឹងអ្ហឹកៗ ហឹក"
"អូន????"ជែមស៍??

=======
រងចាំភាគបន្ត
សរសេរដោយ វ៉ាង គីមលីន

បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now