ភាគ១:លែងលះ

Start from the beginning
                                    

«ស្រីរបស់យើងត្រូវការជួបចៅហ្វាយតូចរបស់នាង ឆាប់ទៅហៅមក..!»

«តែអ្នកប្រុសតូចគាត់មិនសូវ...»

«ឆាប់ទៅនៅដល់ណាទៀត..!!»

«បងរកអូនឬ?...!!»ថេយ៉ុងដើរចុះមកជាមួយនឹងទឹកមុខស្លេកៗព្រោះគេមិនស្រួលខ្លួន ជុងហ្គុកឃើញទឹកមុខគេមិនស្រួលតែនាយមិនខ្វល់សំខាន់នាយចង់ឌឺដងគេ នាយចង់លែងលះគេ នាយមិនខ្វល់ឡើយថាគេឈឺចាប់ប៉ុណ្ណា អ្វីដែលនាយចង់បាននោះគឺលែងលះតែមួយមុខគត់។

«សម្ងំធ្វើស្អី មិនឃើញយើងមកទេឬ?»

«បងមកជារឿងរបស់បង អូនទៅធ្វើអីបានទៅ?»

«ខ្លាំងដៃណាស់តើ.. រកឃើញទ្រនំថ្មីហើយមែនទេ?» នាយក្រាស់ស្ទុះក្រោកពីសាឡុង សំដៅរាងតូច គេគេចមិនទាន់ ទើបត្រូវនាយច្របាច់មាត់ជាប់ អ្នកបម្រើទាំងអស់ឃើញហើយអាណិតខ្លោចចិត្តតែធ្វើអីមិនបានបានត្រឹមលាក់ទុកក្នុងចិត្តឱនមុខចុះគ្រប់គ្នា។

«លែង អូនឈឺ...»

«បើឈឺហើយក៏ចាំ កុំទៅឲ្យដៃអាប្រុសណាឲ្យសោះ...»

«បងអាចមានស្រីបាន អូនក៏អាចមានប្រុសបានដូចគ្នា» មួយប្រយោគក្តៅដូចភ្លើង ដែលមុននេះភ្លើងកំហឹងរបស់នាយរលត់ជិតអស់ទៅហើយបែរជាត្រូវឆេះឡើងវិញដូចគេចាក់សាំងពីលើ នាយស្ទុះមកជិតរាងតូចសារជាថ្មី ដៃទាំងសងខាងច្របាច់ដើមដៃគេស្ទើរតែបាក់ជាពីរ ភ្នែកក្រហមដូចភ្លើង ស្ថានការណ៍បែបនេះថេយ៉ុងដឹងច្បាស់ថានាយមិនលើកលែងឲ្យគេឡើយ។

«បិទមាត់!!អ្នកណាឲ្យឯងនិយាយពាក្យទាំងនេះ?»

«បងជាអ្នកបង្រៀនអូន បងនាំស្រីមករាល់ថ្ងៃម៉េចមិនគិតផង ?»

«យើងជាប្រុស មានស្រីប៉ុន្មាននាក់ក៏មិនថ្វីដែរ »

«ចាប់ពីថ្ងៃនេះទៅអូនលែងខ្វល់ហើយ បងធ្វើអីអូនធ្វើនឹង ហើយកុំយកលេសប្រុសផ្សេងស្រីផ្សេងនោះ ជីវិតអូនស៊ូទ្រាំដល់ពេលនេះវាល្មមគ្រប់គ្រាន់ហើយ..»

«ល្អ អញ្ចឹងក៏លែងលះទៅ យើងមិនខ្វល់ពីឯងស្រាប់ទៅហើយ»

«បាន ខ្ញុំនឹងលែងលះ...»ប្តូរពីអូនមកជាខ្ញុំវិញដែលបង្ហាញថាគេលែងស្រលាញ់នាយដូចមុនហើយ ទោះបីឈឺបន្ទិចមែនតែគេអាចទ្រាំបានប្រសើរជាងឈរមើលនាយបណ្តើរស្រីមកឌឺដងគេរាល់ថ្ងៃបែបនេះដែល។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now