ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...

शुरू से प्रारंभ करें:
                                    

"ហឹស ខំប្រឹងទៅយ៉ាងណាក៏តំណែងអគ្គនាយកធំមិនមែនបានមកលោកដែរ" លោកអូឈរហោប៉ៅដើរមើលនេះមើលនោះតែសម្ដីគាត់និយាយមកគឺឌឺដងលោកវ៉ុនស៊ីលស្រស់ៗ

"ហើយក៏មិនបានទៅលើលោកដូចគ្នា" លោកវ៉ុនស៊ីលទម្លាក់ប៊ិកចុះអង្គុយអោបចូលគ្នានិយាយទាំងមុខឌឺៗទៅលោកអូវិញ ប្រាប់ត្រង់ចុះមួយក្រុមហ៊ុននេះនរណាមិនដឹងថាលោកអូនិងលោកចនវ៉ុនស៊ីលមិនត្រូវគ្នានោះ តែគ្មាននរណាដឹងថាពួកគាត់មិនត្រូវគ្នារឿងអ្វីនោះទេ។

"ឯងកុំសម្ដីថ្លោសពេក...ពេលខ្លះក៏ថាមិនត្រូវដែរ"

"អ៎ លោកនៅមិនទាន់បញ្ឈប់គំនិតយកកូនស្រីមកធ្វើជាឈ្នាន់ទៀតមែនទេ?"លោកវ៉ុនស៊ីលដឹងគំនិតលោកអូច្បាស់ណាស់ គ្រាន់តែហាមាត់និយាយឃើញដល់កន្លើតឯណោះពិតជាមុខក្រាស់មែន មិនសមណាបងប្រុសគាត់រាប់អានមនុស្សដូចលោកអូសោះ ហើយនៅរួមភាគហ៊ុនគ្នាទៀត...

"បែបណាវាមិនសំខាន់ទេ យល់ល្អ...លោករួមដៃជាមួយខ្ញុំទៅ ខ្ញុំនឹងនឹងជួយឲ្យលោកបានតំណែងអគ្គនាយកធំ"

"សម្អាងអីដែលខ្ញុំត្រូវធ្វើបែបនោះ?"

"ខ្ញុំមើលដឹងថាលោកក៏ចង់បានតំ-"

"លេខាហា ចូលមកជូនដំណើរភ្ញៀវ"មិនឲ្យលោកអូនិយាយចប់លោកវ៉ុនស៊ីលក៏ចុចប៊ូតុងហៅលេខាហាឲ្យចូលមក ជួបលើកណាក៏និយាយតែរឿងអត់បានប្រយោជន៍ដែរ។

"សុំអញ្ជើញលោក" លេខាហា

"កុំភ្លេចមករកខ្ញុំបើលោកចង់ប្ដូរចិត្ត"មុននឹងចេញទៅនៅឆ្លៀតងាកមកបញ្ជាក់លោកវ៉ុនស៊ីលថែមទៀតមើលទៅគាត់ដូចជាមានទំនុកចិត្តណាស់ថានឹងជោគជ័យ។

"ហ្អើយ!! អត់ប្រយោជន៍" លោកវ៉ុនស៊ីលដកដង្ហើមធំក្រោយឃើញលោកអូចេញផុត។ រាល់ថ្ងៃតាមគំនិតគាត់ គាត់មិនបានចង់បានភាគហ៊ុនរឺតំណែងអគ្គនាយកអីនោះទេ ចំណង់ចំណូលចិត្តគាត់គឺរស់នៅដោយសាមញ្ញហើយដាំបន្លែដាំផ្កាឯណាឯណោះឆ្កុយ។

Skip

"ត្រៀមឧបករណ៍"

"1 2 3 ឆក់" នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មួយមានក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះអ្នកនៅគេងលើគ្រែឲ្យជៀសផុតពីទ្វារមច្ចុរាជកំឡុងពេលដែលបេះដូងគេលែងលោតទៀតហើយ

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់जहाँ कहानियाँ रहती हैं। अभी खोजें