Episode 34: ចាស់តែអាយុទេ

Start from the beginning
                                    

« មានរឿងមួយទៀតដែលខ្ញុំទើបទទួលដំណឹងកាលពីម្សិលមិញ! » ហ្សេន មិនត្រឹមតែនិយាយទេ គេក៏បានយករូបភាពនិងវីដេអូមួយចំនួនមកឱ្យ យ៉ុនហ្គី និងវីនមើលផងដែរ ។ ពេលនេះពួកគេអង្គុយលើសាឡុងជិតគ្នា ដើម្បីបើកវីដេអូដែល ហ្សេនទទួលបានពីអ្នកស៊ើបអង្កេតមក ។

« អ្នកស្រីជាអ្នកនៅពីក្រោយការជួញដូរមនុស្សនិងគ្រឿងញៀន ហើយមិនមែនទើបតែចាប់ផ្តើមទេ ការជួញដូរនេះរយៈពេល២-៣ ឆ្នាំមកហើយ ចៅហ្វាយ ប៉ុន្តែគ្មាននរណាអាចមានភស្តុតាងចាប់ខ្លួនអ្នកនៅពីក្រោយរឿងនេះទេ »

« ហើយបើចាប់បាន គេត្រឹមតែជាមនុស្សធម្មតាដែលជាកូនចៅគ្មានផលប្រយោជន៍ម្នាក់ ដល់ថ្ងៃសួរចម្លើយនឹងត្រូវគេបំពុលស្លាប់តាំងពីយប់មុនថ្ងៃសួរចម្លើយទៅហើយ » ហ្សេន រៀបរាប់តាមអ្វីដែលគេបានដឹងមក ។

« មិនគួរឱ្យជឿពិតមែន!ខ្ញុំស្មានថាគាត់បញ្ឈប់វាទៅហើយ! » វីន លាន់មាត់ទាំងភ្ញាក់ផ្អើល គេមិននឹកស្មានដល់នោះទេថា អ្នកស្រីរ៉ាស៊ីសាហាវពិសពុលយ៉ាងនេះ ។ កាលពីលោកហេលីនៅរស់គាត់ក៏ធ្វើការទាំងនេះដែរ ប៉ុន្តែកាលនោះគាត់មិនមែនជាអ្នកនៅពីក្រោយរឿងអស់នឹងទេ គ្រាន់តែរកស៊ីខាងនឹងធម្មតាប៉ុណ្ណោះ ។

« ស្រីម្នាក់នោះពិតជាអាក្រក់លើសពីការគិតរបស់យើង! តទៅអ្នកដែលត្រូវការពារខ្លាំងបំផុតនោះគឺ ជីមីននិងជីយ៉ុន! វីនការងារនេះយើងប្រគល់ឱ្យឯងហើយត្រូវការពារពួកគេទាំងពីរឱ្យបានល្អ ចំណែកហ្សេនចាំជួយការងារយើងនិងបន្តស៊ើបពីគាត់បន្តកុំឱ្យដាច់! » យ៉ុនហ្គី ក៏មិនគិតថាគាត់នៅតែធ្វើរឿងថោកទាបអស់ទាំងនេះដែរ ។ ឆ្នាំនោះជាឆ្នាំដែលគេឈឺចាប់ខ្លាំងបំផុតគេបានឃើញស្ដ្រីម្នាក់នោះបាញ់សម្លាប់ប៉ារបស់គេដោយផ្ទាល់ភ្នែក ទាំងដែលគាត់ប្រកាសក្តែងៗ ថាស្រឡាញ់ប៉ារបស់គេលើសជីវិតរបស់គាត់ទៅទៀតនោះ ។ ការឈឺចាប់ ទាំងអម្បាលម៉ានវានៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់គេ ។

« បាទ ប៉ុន្តែយើងត្រូវធ្វើអ្វីបន្តទៀតចៅហ្វាយ? »

« រឿងទី១ដែលត្រូវធ្វើគឺបន្ថែមការការពារទៅប៉ាម៉ាក់ក្មេករបស់យើង ជាពិសេសប្រពន្ធកូនយើង រឿងទី២នោះគឺប្រមូល ភស្តុតាងចាប់ស្រីម្នាក់នោះ រឿងចុងក្រោយតាមរកម៉ាក់របស់យើង! »

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now