ភាគទី១១: ការពារបេះដូង

Start from the beginning
                                    

“យកដៃដ៏គគ្រិច របស់លោកចេញពីដៃស្អាតរបស់ខ្ញុំ!!!” នាងខំរលាស់ដៃចេញ ពេបមាត់ខ្ពើមរអើម តែអេឌែនមានទៅខ្វល់អី អូសនាងទាល់តែចេញមកដល់ក្រៅ ដើរកាត់ដុំគ្រោះ នាងសឹងតែភ្លាត់ជើង គ្រិចទៅហើយ ។

“….” តែពេលចេញមកដល់ខាងក្រៅ អេឌែនក៏បានឈរទ្រឹងមួយកន្លែង ឃើញថាកូនចៅអ្នកយាមរបស់គេដែលមាន មិនប៉ុន្មាននាក់ត្រូវបានដេកដួលលើដី របួសពេញខ្លួន ដែលបុគ្គលិកធ្វើការផ្នែកខាងក្នុងជាមនុស្សប្រុស និងមនុស្សស្រី ធ្វើអីមិនចេញទេ ព្រោះអ្នកគ្មានសមត្ថភាពទប់ទល់នឹងពួកអ្នកលេង ដែលមានគ្នា២០នាក់ជាងនេះ ។

ហ្សូរិច ក្រលេកឃើញសភាពការមិនស្រួល គេបានបែរខ្លួនចេញ និងទាញទូរសព្ទទាក់ទងទៅហៅគ្នាបន្ថែម ។ ពួកគេអាងថាក្រុមហ៊ុនមួយនេះនៅកណ្ដាលក្រុង បែបពួកអ្នកលេងមិនហ៊ានចូលមក តែអ្នកបានគិតខុសហើយ…ពួកវាលើទ័ពមកទាំងព្រឹក ។

“ប្រេដ!!!” វត្តមានបុរសរាងខ្ពស់ស្រឡះ ពាក់អាវពណ៌ខៀវស្រាល ជាមួយនឹងខោខ្មៅ បានចេញពីហ្វូងអ្នកលេងធ្វើឲ្យខេតធី ភ្ញាក់ខ្លាំងដល់ថ្នាក់ហៅឈ្មោះគេចេញមកទៀត ។

“ខេត! អូនបែកពីបង តាមពិតមកនៅជាមួយអាម្នាក់នេះសោះ!” ប្រេដ ឈានជើងចេញមកមុខ ទឹកមុខវិញបៀមកំហឹងចំពោះខេត និងអេឌែន ។ របស់អ្វីក៏ដោយឲ្យតែអ្នកប្រុសម្នាក់នេះចង់បាន តែមិនទាន់បាន គេនឹងរកវិធីយ៉ាងណាយកគ្រប់គ្រងធ្វើជាកម្មសិទ្ធ…ទោះជាវិធីអ្វីក៏ដោយ! គេកាត់តែចង់យកឈ្នះ ពេលគូប្រជែងនេះជាអេឌែន!

“ប្រេដ! វាមិនទាក់ទងនឹងលោកទេ…ខ្ញុំបែកពីលោកហើយ ពួកយើងក៏គ្មានអ្វីទាក់ទងគ្នាដែរ!” ខេតធី រលាស់ដៃចេញពីអេឌែន និងដើរទៅរកគេវិញ

“ហើយក៏សុំដកគ្នីគ្នារបស់លោកទៅវិញផង…” ទឹកមុខខេតធី លែងមានភាពលេងសើច ដែលប្រេដចង់ធ្វើអីស្រេចតែចិត្តទៀតនោះទេ ។

“ហេតុអី? វាមានអីល្អ? មើលចុះខ្លួនស្មោគ្រោក ដូចពួកកម្មករ…យល់ល្អអូនទៅវិញជាមួយបង!” ថាហើយ ប្រេដ ស្ទុះចូលមកចាប់ដៃនាង ចង់ទាញនាងទៅវិញ ។ ហើយកម្លាំងមនុស្សប្រុសដូចគេ ខេតពិតបាកក្នុងការទប់ទល់មែន ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now