ភាគ 10 : ញ៉ាំជាមួយគ្នាទៅ

Start from the beginning
                                    

    ចុះមកដល់ខាងក្រោមក៏ឃើញរាងក្រាស់កំពុងតែរៀបចំម្ហូបដាក់លើតុល្មមដែលធ្វើឲ្យរាងតូចលួចបញ្ចេញស្នាមញញឹមម្ដងទៀត។

"ឆាប់ញ៉ាំទៅ ក្រែងថាឃ្លាននោះអី"

"អ្នកណាថា-គ្រូក~~"និយាយមិនទាន់ចប់ផងសំឡេងនៅក្នុងពោះក៏រើឡើងម្ដងទៀតព្រោះក្លិននៃម្ហូបលើតុនេះធ្វើទុកដល់ក្រពះរបស់គេឲ្យបញ្ចេញសំឡេងមក រីឯរាងក្រាស់ក៏បានត្រឹមតែសើចមុខគេ ចំជាសង្ហាមែន ហ៊ើយ...

មកដល់ឥឡូវវិញ

"យ៉ាងម៉េច? ឆ្ងាញ់ទេ?"

"ក៏...ទទួលយកបាន"

"ហ៊ឹសៗ ចឹងក៏ឆាប់ញ៉ាំទៅ"

"ចុះលោកញ៉ាំអីនៅ?"

"នៅទេ"

"ហ៉ឺ...ញ៉ាំជាមួយគ្នាទៅ" ថាហើយថេហ្យុងក៏ប្រញាប់ងើបយកចានដួសបាយឲ្យនាយ គេមានអារម្មណ៍ថាអៀនៗម៉េចទេថ្ងៃនេះ។ ពួកគេបន្ដញ៉ាំបាយជាមួយគ្នាដោយនិយាយពីនេះពីនោះ ប្រកែកគ្នាខ្លះ សើចខ្លះ ពួកគេទាំងពីរដូចជាខានមានពេលបែបនេះយូរហើយ។

    ចំណាយពេលជិត1ម៉ោងទម្រាំតែញ៉ាំហើយព្រោះរវល់តែជជែកគ្នាពេក។ ថេហ្យុងជាអ្នកស្នើរសុំលាងចានព្រោះបើឲ្យជុងហ្គុកឲ្យទៀតវាមិនសម ណាមួយអ៊ំមិននៅផងបើទុកចោលខ្លាចគេដៀលថាមាយាទមិនបាន។

    ឡើងមកដល់ខាងលើថេហ្យុងក៏ឆ្លៀតចូលទៅក្នុងបន្ទប់ដែលទល់មុខបន្ទប់គេមួយសន្ទុះទើបចេញមកវិញ។ មកដល់ក្នុងបន្ទប់គេឃើញថារាងក្រាស់កំពុងតែរៀបចំទៅលើនៅលើសាឡុងល្មម។

"លោក!មកគេងលើគ្រែទាំងអស់គ្នាក៏បាន គ្រែធំប៉ុនណាណីគេងមិនចង្អៀតទេ" ថេហ្យុងនិយាយបែបហ្នឹងព្រោះគេងលើសាឡុងមិនមែនស្រួលឯណា ងើបវិញឈឺឆ្អឹងឆ្អែងណាស់ ណាមួយនាយជាកូនអ្នកមានគេហតែលើពូកតាំងពីក្មេងបើឲ្យនាយគេងបែបនេះទៀតដូចជាមិនសមទេ

"យើងមិន...បដិសេដទេ" គ្រាន់តែបានគេឲ្យមកគេងលើគ្រែគឺថានាយស្ញេញដើរឱបភួយឱបក្នើយមកតែម្ដងឯមុខវិញឲ្យច្រឡើម

"ស្មានថាបាត់ឆ្គួតទៅហើយ" ថេហ្យុងនិយាយតិចម្នាក់ឯងមិនដឹងថាគិតខុសរឺត្រូវដែលមកគេងលើគ្រែតែមួយ មិញឃើញធ្វើមុខស្អុយៗសោះឡូវវិញមុខរីកឲ្យអាចម៍គោត្រូវទឹក😔

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now