"ហ៊ឹស អញ្ចឹងឬ?" ជុងហ្គុករាងអស់សំណើចបន្ដិច តាមទាន់ប៉ុណ្ណឹងហើយចង់បកស្រាយអីទៀត? ពិតជាមាយា100ជំពូកមែន។

"អូនអាចបកស្រាយបាន" កាងហាន់ណា នៅតែចង់បកស្រាយព្រោះពេលនេះគេមិនអាចអត់នាយបានទេព្រោះនាយជាឃ្លាំងលុយរបស់នាង🗿។

"ឈប់ត្រង់ហ្នឹង កុំចូលមកជិតខ្ញុំ" ជុងហ្គុកឃាតនាងឲ្យឈប់នាងចង់រត់មកចាប់ដៃរបស់គេ គេរអើមណាស់មិនចង់សូម្បីតែឃើញមុខនាងតទៅមុខទៀតផង។ និយាយរួចនាយក៏ដើរចេញពីទីនេះដោយជំហានញាប់ស្អេកចេញខន់ដូនេះបាត់ ដោយទុកឲ្យនាងក្រមុំនៅស្រែកហៅនាយតែឯងព្រោះតាមទៅមិនកើតបើគ្មានខោអាវជាប់ខ្លួនផង។

"ជុងហ្គុក ជុងហ្គុក ហ្ហាយ៎...ចំជាស៊យមែន" ហាន់ណាបានតែស្រែកខ្លាំងៗព្រោះឃាត់រាងក្រាស់មិនបាន មិនដឹងថាគេអាចឲ្យនាងបោកបានទៀតរឺអត់ទេ😇។

ត្រូវហើយ ហេតុអ្វីបានជាហាន់ណានិយាយថាជុងហ្គុកស៊ើកៗល្ងង់មិនដឹងអី? ការពិតគឺអញ្ចេះ នាងនិងជុងហ្គុកជាសង្សារនឹងគ្នាមែនពិតតែជុងហ្គុកមិនដែលហ៊ានបំពាននាងទេ(ទោះនាងខំឲ្យដៃក៏ដោយ🌞)។ ជុងហ្គុកជាមនុស្សប្រុសសុភាពបំផុតដែលនាងធ្លាប់ទាក់ទងហើយតែងតែតាមចិត្តនាងគ្រប់រឿង មិនថានាងប្រាប់អ្វីក៏នាយជឿដែរ បើគំតែមុខសង្ហានិងមានលុយសម្បូរហូហារ នោះនាងក៏មិនទ្រាំនៅជាមួយដែរ ព្រោះរាល់ថ្ងៃនាងត្រូវតែងខ្លួនសុភាពៗក៏មិនអាចដើរលេងយប់ជ្រៅបានដែរ។ តែសួរថាមនុស្សចូលចិត្តតែខ្លួនហាយសូរដូចជានាងអាចទ្រាំបានដែរ? ចម្លើយគឺបានព្រោះតែដើម្បីតែលុយនោះអី ដែលគេទ្រាំៗដល់សព្វថ្ងៃព្រោះដើម្បីបោកយកលុយនាយឲ្យច្រើននោះឯង។

ងាកមកមើលជុងហ្គុកវិញក្រោយចេញពីខន់ដូនោះមកនាយមកសង្ងំផឹកនៅក្នុងក្លឹបមួយស្រវឹងជោគជាំតែម្ដង ទោះហាន់ណាខលមកប៉ុន្មានដងក៏មិនខ្ចីលើកដែរ ចុងក្រោយក៏បិទទូរស័ព្ទចោលតែម្ដង។ ពេលនេះគឺម៉ោង5រសៀលហើយរាងក្រាស់ដើរចេញពីក្លឹបទាំងដំណើរទ្រេតត្រូត ទោះមិត្តឃាត់ឲ្យបើកបន្ទប់សម្រាកនៅទីនេះក៏មិនព្រម។

ទីត~~

"អេ៎លោក!ចង់ស្លាប់មែនទេ" បុរសម្នាក់បានចុចស៊ីផ្លេនិងដក ក ស្រែកដាស់សតិទៅកាន់អ្នកដែលដើររេប្រុងចូលឡានគេអម្បាញ់មិញ។

អាពាហ៍ពិពាហ៍ក្រឡាប់ចាក់Where stories live. Discover now