ភាគទី៩+១០

Start from the beginning
                                    

“ជាមួយនារីម្នាក់ណាកូនប្រុស?” លោកស្រី ងើយមុខសួរកូនប្រុស ហើយអេឌែនក៏ដឹងថាចុងដៃម្ដាយគេត្រជាក់ខ្លាំងណាស់ ។

“កូនចៅអ្នកណា? មានវង្សត្រកូលល្អដែរទេ ឬមួយក៏ជាប្រភេទស្រីដែលឃើញតែប្រាក់?” ចប់សំណួរម្ដាយ ក៏មានសំណួរឪពុកដែលគាត់សួរទាំងជ្រាត់ចង្កេះដាក់គេ ។

“បងប្រុស! បងថ្លៃស្អាតដែរទេ?” ភៀល ក៏ជួយបន្ថែមមួយសំណួរទៀតដែរ ។

អេឌែន ដកដៃចេញពីម្ដាយសិន ទើបគេព្រមនិយាយថានារីម្នាក់នោះជានរណា

“ខេតធី អូសាកៈ…ខ្ញុំ និងខេតធី បានខ្លួនគ្នាហើយ!” អេឌែន បិទភ្នែក ខាំថ្គាមណែន រអៀសខ្លួនសឹងតែខាំអណ្ដាតឲ្យស្លាប់ ។

“ព្រះ….” លោកស្រី យកដៃគក់ទ្រូង បែបហួសចិត្ត ឃើញបែបភៀលនាងក៏បានគ្រាលោកស្រីទៅអង្គុយសិន ។

“រឿងកើតឡើងបានយ៉ាងមិច?” លោកម្ចាស់ណាមជូន ជម្រិតសួរកូនដោយសង្កត់សម្លេងធ្ងន់ៗ លេងសើចជាមួយអ្នកណាក៏បាន តែគ្រួសារនេះលោកសុំចិត្តចុះ ។

“ប៉ា…មិចក៏សួរសំណួរនេះទៅកើត? បានខ្លួនគ្នា មានន័យថាឡើងគ្រែជាមួយគ្នាហើយ ឬប៉ាមិនយល់!” អេឌែន មិនដឹងថាឪពុកចង់សួរពីអ្វីទេ ទើបគេបានឆ្លើយទៅវិញបែបនេះ ណាមួយក៏កំពុងតែភ័យទៀត ។

“អាកូនចង្រៃនេះ! យើងចង់សួរឯងថា ជួបខេតយ៉ាងមិច? ក្រែងព្រឹកមិញឯងប្រាប់ថាមិនដែលស្គាល់ខេត!”

“ប៉ាគិតតែបែបនេះទៅ….គ្មានចោរឯណាមកសារភាពថាគេជាចោរទេ….នេះខ្ញុំមកសារភាពចាត់ទុកថាល្អហើយ”

“អាកូនម្នាក់នេះ ហ៊ានស៊កសៀតឲ្យឪឯងវិញទៀត” លោកម្ចាស់ ខឹងនឹងគេណាស់ មិនដឹងថាកូនម្នាក់នេះពូកែឌឺកាត់ទៅនរណាឡើយ និយាយទៅ១ គេដាក់មកវិញចង់១០០

“បានហើយ! អ្នកទាំងពីរឈប់! អេឌែន….ឆាប់ប្រាប់ម៉ាក់ កូនទៅស្គាល់ខេតធីពីពេលណា?” លោកស្រី កាត់ជម្លោះពីរនាក់ឪពុកកូន និង បក់ដៃហៅកូនប្រុសឲ្យទៅអង្គុយក្បែរគាត់ ។

អេឌែន ក៏មិនចង់នៅនិយាយជាមួយលោកម្ចាស់ខាងនេះដែរ គាត់ពេលនេះកាន់តែចាស់ កាន់តែពូកែរករឿងគេឯង ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now