Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ

Start from the beginning
                                    

«បានហើយ Tae»Mr.Kim ឃើញដូចនេះក៏ចូលទៅអង្អែលស្មាលួងលោមកូន ទោះចិត្តអន្ទះសាចង់ដឹងថាដើមហេតុវាបែបណា ក៏ប្រឹងរក្សាចិត្តស្ងប់ជាជាងឆេវឆាវ ។

«ហុឹម...សង្ឃឹមថាគេនឹងឆាប់ដឹងខ្លួន»លោកតា

«តើនរណាទៅដែលចិត្តខ្មៅ ធ្វើដាក់ចៅយាយយ៉ាងនេះ?»រាងចំណាច់ មើលទៅរាងកាយដែលស្លេកស្លាំង កំពុងតែស្ដូកស្ដឹងនៅមួយកន្លែងយ៉ាងគួរអោយអាណិត ។

«អ្នកទាំងបីមកពីឆ្ងាយ គួរតែទៅសម្រាក ល្ងាចសឹមមកក៏បាន»Mrs.Kim

«បងសម្រាកមិនស្ងប់ទេ»គ្រួសារកើតហេតុធំយ៉ាងនេះ អោយគាត់ទៅដេកធ្វើរំភើយម្ដេចនឹងបាន ត្រឹមទទួលដំណឹងភ្លាមក៏មកភ្លេតមិនហ៊ានទុកយូរទេ ទោះពេញមួយថ្ងៃនេះមិនបានសម្រាកក៏មិនថ្វីដែរ ។

ក្រាក! ភ្លាមនោះដែរទ្វារស្រាប់តែបើកឡើងម្ដងទៀត ដែលម្នាក់នោះគ្មាននរណាក្រៅពីនាយកម្លោះ Jungkook  ត្រកូល Jeon នោះដែរ ។ នាយស្រវឹងពេញមួយយប់ទើបនឹងដឹងខ្លួនម៉ោង9ព្រឹកនេះឯង ។

«Jungkook!!»រាងចំណាស់ នាំគ្នាលាន់មាត់ពោលហៅឈ្មោះនាយសង្ហាដែលចូលមកទាំងភ្ញាក់ផ្អើល ជាពិសេសគឺលោក Kim សឹងតែចូលទៅហែកសាច់ប្រុសម្នាក់នេះទៅហើយ ។

«ជម្រាបសួរ!!»Jungkook ស្រដីទាំងខ្សត់កម្លាំងទៅកាន់មនុស្សចាស់ ក្នុងចិត្តក៏ភ័យ មិនដឹងជាត្រូវលោក Kim ចាប់បោះចេញទៅក្រៅទៀតឬអត់ទេ បើក្រសែភ្នែកពិឃាតយ៉ាងនេះ ។

«អ្នកណាអោយឯងមកទីនេះ!!»Mr.Kim មិនបង្អង់ចោទសំណួរទៅភ្លាមៗ ។

«ស្ងប់អារម្មណ៍សិនទៅបង!!»Mrs.Kim រាងខ្លាចបន្តិចដែរ គាត់មិនហ៊ានទាំងប្រាប់រឿងកាលពីម្សិលមិញដែល Jungkook មកទីនេះផង ដល់ឥឡូវគេបែរជាមកបង្ហាញវត្តមានដោយខ្លួនឯង ។

«Jungkook ហេតុអីក៏មកទីនេះបាន»លោកយាយ រហ័សសំដៅមករកចៅប្រុសដែលនៅឈរគាំង សម្លឹងតទល់ជាមួយនឹងលោក Kim ។

«ខ្ញុំមកមើលកូន!!»

«អ្នកណាកូនឯង»Mr.Kim មិនអោយរំលងសម្ដីទាន់ ស្រែកសួរទាំងមិនពេញចិត្តតែម្ដង ។

«លោកប៉ាក្មេកប្រហែលជាដឹងច្បាស់ក្នុងចិត្តហើយ»អ្នកណាមិនដឹងទេ តែលោកបង Kook. នេះកំពូលមនុស្សឌឺលើលោក តាំងពីដើមមកម្ល៉េះ ដែលទៅចេះចាញ់អ្នកណា សូម្បីតែប៉ានាយប្រដៅមិនបានផង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now