Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត

Start from the beginning
                                    

«ឈាមហូរច្រើនណាស់ ពេលនេះត្រូវការឈាមជាបន្ទាន់»Jimin

«ធ្វើយ៉ាងម៉េចទៅ? Tae នៅមិនទាន់មកដល់នៅឡើយទេ»Jayden សម្លឹងទៅទូរស័ព្ទ

«Jungkook ឆាប់មកតាមបង ពេលនេះ Fyfy គេត្រូវការជំនួយពីឯង»Jimin មិននៅស្ដាប់សម្ដី Jayden បែរជាមកចាប់ទាញដៃរបស់ Jungkook ទៅវិញ ជាហេតុធ្វើឱ្យនាយឆ្ងល់មួយរំពេច ។

«ហេតុអីក៏ជាខ្ញុំ?»Jungkook

«ព្រោះឯងជាឪពុករបស់គេ បើមិនយកឈាមឯងអោយយកឈាមអ្នកណា!!»រាងតូច បើកបំពង់កសម្លុតយកទៅកាន់បុរសល្ងង់ខ្លៅ ។

«បង-បងនិយាយស្អី?»Jungkook

«ឆាប់មក...»Jimin រហ័សអូសដៃគេចូលទៅខាងក្នុងជាមួយគ្នា ទាំងដែល Jungkook នៅស្រពេចស្រពិល ចម្ងល់ពេញខួរក្បាលនៅឡើយ ។ ពេលនេះមិនមែនជាពេលដែលត្រូវមកអធិប្បាយទេ តែជាពេលដែលត្រូវបើកបង្ហាញការពិតគ្រប់យ៉ាង ។

មិនយូរប៉ុន្មានសម្លេងសន្ធឹកជើងរបស់មនុស្សពីរនាក់ក៏បន្លឺឡើង Tae និងលោកស្រី Kim សម្ដៅចូលមកទាំងដង្ហក់ ។

«កូនខ្ញុំនៅឯណា...Fyfy!!»Tae មកទាំងត្រដាបត្រដួស ស្រែករកកូនទាំងកល់ទឹកភ្នែកចង់យំ ទ្រូងមួយនេះស្ទើរតែប្រេះបែកទៅហើយ ពេលដែលលឺថាកូនមានគ្រោះថ្នាក់ ។

«appa...ហឺ»Fyn

«Fynn»Tae, បន្ទន់ខ្លួនអោបកូនទាំងហាមទឹកនេត្រាដ៏ខ្លោចផ្សានេះលែងបាន ។ នាយតូចយំចេញមកប្រណាំងជាមួយនឹងកូន ស្របពេលដែលលោកស្រី Kim ក៏លួចស្រក់ទឹកភ្នែកស្ងាត់ៗ មើលទៅកាន់គ្រួសារដ៏តូចមួយបែរជាត្រូវមករងទុក្ខសោកដ៏អាក្រក់មួយនេះ ។

ពីមួយនាទីទៅមួយនាទីចេះតែរំលងផុតរហូតដល់ពីរម៉ោងក្រោយមកក៏គ្មានតម្រុយអ្វីពីអ្នកខាងក្នុង ក្រៅពីឃើញក្រុមគ្រូពេទ្យបំពេញការងារយ៉ាងសកម្ម ។ Jungfynn ដែលទួញសោកមកជាយូរក៏គេងលក់ស្ងាត់មាត់ឈឹងនៅលើភ្លៅរបស់រាងតូចទៅហើយ ។

«ម៉ាក់ថាយក Fyn ទៅគេងសិនទៅ»Mrs.Kim

«ខ្ញុំមិនចង់ទៅចោល Fy ទេម៉ាក់»សម្លេងគ្រលរស្ដាប់សឹងមិនបាន ព្រោះតែច្រមុះដែលណែនថប់ ដកដង្ហើមសឹងមិនចេញ ។

«ចាំខ្ញុំជាអ្នកនាំ Fyn ទៅចុះ»Jayden ចូលមកស្ម័គ្រខ្លួនជំនួសកាលបើឃើញ Tae ធ្មឹងៗដូចគ្មានព្រលឹងក្នុងខ្លួន បើអោយបើកឡានទៅក៏គ្មានសុវត្តិភាពសម្រាប់គេដែរ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now