ភាគទី៨: ការស្មាន មិនដូចការពិត

Magsimula sa umpisa
                                    

“អូហ៍! នេះជារូបរបស់អេឌែនកូនច្បង…នេះជាភៀល កូនទី២…និងអូស្ទីន កូនពៅ…ខេតប្រហែលភ្លេចពួកគេហើយ ព្រោះខានជួបគ្នាយូរសែនយូរ តែថ្ងៃនេះជាឱកាសមិនល្អ ព្រោះពួកគេទាំងបី មិននៅផ្ទះ!” លោកស្រីតបទៅវិញ ទាំងចង្អុលរូបមួយៗប្រាប់នាងផងដែរ ហើយចុងក្រោយគត់ក៏បង្ហាញទឹកមុខសោកស្ដាយ បើដឹងថានាងមកណា គាត់នឹងឃាត់កូនៗឲ្យនៅជុំគ្នាសិន ។

ដោយឡែកខេតធី ចំហរមាត់ស្ដាប់ឡើងស្លុងអារម្មណ៍ នាងស៊យហើយ នាងលេងជាមួយអ្នកណាមិនលេង បែរជាលេងជាមួយកូនក្នុងគ្រួសារនេះ ។
ថាយហ្គឺ បងប្អូនភ្លោះ បានឃើញឫកខេតបែបនេះ អ្នកប្រុសក៏ចំអន់លេង  បែបមិនដឹងថាខួរក្បាលខេតឡើងស្ពឹកអស់ទៅហើយ
“អ្នកមីងឆេយ៉ុង! គួរតែប្រយត្ន័ចំពោះខេតផង រក្សាបងប្រុសអេឌែន ឲ្យល្អ មិនស្រួលៗ ខេតចាប់បងប្រុសអេឌែនស៊ីទាំងរស់ផងមិនដឹង!”

“ហាសៗ!”
ពាក្យសម្ដីរបស់ថាយហ្គឺ ធ្វើឲ្យគ្រប់គ្នាសើចគិល តែខេតធីវិញមុខស្លេក គ្មានពាក្យអ្វីតវ៉ា ដែលនេះមិនមែនជាចរឹករបស់នាងឡើយ ។
“ហាសៗ!...ថាយ…កុំនិយាយដល់ថ្នាក់នេះ ខ្ញុំមិនឃោឃៅចឹងទេ” ខេតធី រៀបឫកសឹងមិនត្រូវ ទើបចេះតែនិយាយៗទៅ ហើយចុងក្រោយនាងក៏ក្រោកឈរឡើង និយាយលាយ៉ាងប្រញ៉ាប់
“ចឹង…ខ្ញុំ…ខ្ញុំសុំទៅផ្ទះវិញហើយ ខ្ញុំមានការបន្ទាន់ជាមួយនឹងបងជេហ្វី រឿងរៀនច្នៃ​ម៉ូដ” នាងមិនអាចនៅក្នុងផ្ទះនេះបានទៀតឡើយ បើអេឌែនមកឃើញ នាងមិនដឹងមានមុខអីជួបគេទេ ទើបនាងរៀនចំ យកកាបូប ឱបគំនាបលាអ្នកគ្រប់គ្នាចេញទៅវិញ ។

“ខេតខំប្រឹងរៀនណាស់….អនាគតច្បាស់ជាជោគជ័យក្នុងវិស័យច្នៃម៉ូដជាមិនខាន” លោកស្រីឆេយ៉ុង សរសើរនាងតូចម្នាក់នេះមែន ចរឹកគួរឲ្យស្រលាញ់ហើយ ថែមទាំងខំប្រឹងរៀនទៀត ។

“អ្នកមីងកុំទុកចិត្តនាង….ពេលខ្លះលួចចេញទៅដើរលេងទេ”
“ថាយ!!” ថាយហ្គឺ និយាយតាមការពិតសោះ ក៏ត្រូវឪពុកដែលអង្គុយក្បែរគេ គ្រហឹមឲ្យ ព្រោះគេមិនចេះទុកមុខឲ្យខេតសោះ ។

……….
ខេតធី បានចាកចេញពីផ្ទះយ៉ាម៉ាហ្សាគិៈហើយ ក៏ឡើងតាក់ស៊ីជិះមកផ្ទះនាងវិញ បន្ទាប់ពីមកដល់ផ្ទះហើយនាងចូលក្នុងបន្ទប់ បិទទ្វាជិតឈឹង និងដើរចុះដើរឡើងពេញបន្ទប់ គិតអ្វីមិនចេញមានតែយកដៃមកខាំតិចៗ
“ស៊យហើយ! បើគេម្នាក់នោះប្រាប់ប៉ា ថាខ្ញុំដើរលេងក្នុងក្លឹបពេលយប់ធ្វើយ៉ាងណាទៅ….ប៉ានឹងរឹតត្បិតលើខ្ញុំកាន់តែខ្លាំង ហើយគ្មានសេរីភាពដូចរាល់ថ្ងៃនេះទេ! ថាមិនត្រូវឲ្យកូនចៅតាមមុខ តាមក្រោយទៀត!....ខ្ញុំធ្វើយ៉ាងណាល្អ? គួរតែទៅសម្រួលជាមួយគេល្អទេ…ប្រាប់ឲ្យគេធ្វើជាមិនស្គាល់ខ្ញុំ…..មែនហើយគួរធ្វើបែបនេះចុះ បើគេមិនព្រមនឹងចាប់បង្ខំ!!” នាងជាមនុស្សចូលចិត្តសេរី មិនចូលចិត្តជាប់ចំណងអ្វីទាំងអស់ ព្រោះគិតថានាងមានអាយុតិច មិនទាន់ស្គាល់មនុស្សច្បាស់លាស់ ហើយម្យ៉ាងទៀត ក្នុងចិត្តនាងខ្លាចរើសមនុស្សខុស ព្រោះមនុស្សដែលនាងជួប គឺពិតជាគួរឲ្យខ្លាចណាស់ ពួកគេបោកប្រាស់នាង រាប់អាននាងព្រោះសម្លឹងឃើញផលប្រយោជន៍តែប៉ុណ្ណោះ!

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Tahanan ng mga kuwento. Tumuklas ngayon