Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន

Start from the beginning
                                    

« ខ្ញុំមិនត្រូវអង្គុយកើតទុក្ខទេខ្ញុំអាចទ្រាំបានខ្ញុំត្រូវតែរឹងមាំដើម្បីកូន! » Taehyung និយាយលួងលោមចិត្តខ្លួនឯង រួចលើកមេដៃមកវាសទឹកភ្នែកដែលបានស្រក់ចុះមកមួយតំណក់នោះចេញ។

« ម៉ាក់មិនយំទេ...ប៉ារបស់កូននឹងត្រឡប់មកវិញឆាប់ៗនេះហើយ » Taehyung លើកដៃអង្អែលពោះប៉ោងរបស់ខ្លួនស្រាលៗ និយាយជាមួយកូននៅក្នុងផ្ទៃទាំងខំប្រឹងញញឹម និងព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តពេលដែលគ្មាន Jungkook នៅក្បែរ។

@ទីក្រុង ប៉ារីស ប្រទេសបារាំង

ពេលយប់ក៏ឈានចូលមកដល់ Jungkook បានត្រឡប់មកកាន់វិមានលោកតារបស់នាយវិញបន្ទាប់ពីចេញពីសួរសុខទុក្ខរបស់គាត់ គាត់នៅមិនទាន់ដឹងខ្លួនវិញនៅឡើយទេដូច្នេះនាយត្រូវមកសម្រាកដើម្បីយកកម្លាំងទៅមើលថែគាត់នៅថ្ងែស្អែកនេះ ណាមួយឡើងពីកូរ៉េមកដល់បារាំងនេះ នាយនៅមិនទាន់បានសម្រាកបន្តិចនៅឡើយនោះទេ។

នៅទីក្រុងប៉ារីសម៉ោងជាង ៧ យប់ទៅហើយចំណែកឯប្រទេសកូរ៉េវិញគឺម៉ោងជាង ៣ ភ្លឺដូច្នេះមនុស្សម្នានៅទីនោះកំពុងតែសម្រាកនៅឡើយទេវាខុសគ្នាដល់ទៅ ៨ ម៉ោងឯណោះ។

« យើងមិនទាន់បានទាក់ទងទៅប្រាប់ Tae ទេ! គេច្បាស់ជាបារម្ភពីយើងស្លាប់ហើយ » Jungkook សម្លឹងមើលទូរស័ព្ទរបស់ខ្លួននិងសារដែលនាយមិនទាន់បានប៉ះផ្ញើប្រាប់ទៅកាន់ Taehyung។ នាយអង្គុយសម្លឹងមួយសន្ទុះ មុននឹងសរសេរសារផ្ញើទៅកាន់រាងតូចដែលស្មើនេះគេកំពុងគេងនៅឡើយទេ។ ពេលដែលផ្ញើសារប្រាប់រាងតូចពីដើមដល់ចប់រួចនាយក៏បិទទូរស័ព្ទទុករង់ចាំការឆ្លើយតបរបស់គេមកវិញនៅពេលដែលគេភ្ញាក់ពីគេង។

អង្គុយមួយសន្ទុះ Jungkook ក៏នឹកឃើញដល់បញ្ហាសុខភាពម្ចាស់តារបស់នាយដែលបានដំណឹងមកពី hyunjin ផ្ទាល់ព្រោះគេនៅចាំស្ដាប់អំពីបញ្ហាជំងឺទាក់ទងទៅនឹងម្ចាស់តារបស់ពួកគេពេលដែលនាយមិនទាន់មកដល់ប្រទេស បារាំង។

Flashback

« ម្ចាស់តាគាត់មានជំងឺមហារីកណា hyung ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ! លោក Doctor ប្រាប់ថាម្ចាស់តាមិនអាចរស់បានយូរជាងនេះទៀតទេ hyung! ហ្អឹក ពួកយើងគួរធ្វើយ៉ាងម៉េចទៅ? » hyunjin រៀបរាប់ប្រាប់ Jungkook ទាំងយំសសឹក ឯ Jungkook ឯណោះបន្ទាប់ពីបានឮហើយក៏គាំងអណ្ដាតក្រលាស់លែងចេញ ចង់ហើបមាត់និយាយក៏និយាយមិនបាន ព្រោះនាយមិនអាចទទួលយកដំណឹងមួយនេះបាននោះទេវាភ្លាមៗពេកហើយ។

MR BADBOY // j.jk x k.thWhere stories live. Discover now